Stephen Hawking ថា ព្រះមិនបានបង្កើតសាកលលោកទេ

ក្នុងធម្មជាតិ,អ្វីមួយតែងកើតចេញមកពីអ្វីមួយផ្សេងទៀត ហើយក៏គ្មានអ្វី
ដែលរលាយបាត់់សូន្យគ្មានសល់់អ្វីនោះដែរ លើកលែងតែព្រះយេស៊ូដែល
បានចាកចេញពីភពផែនដីទៅដោយគ្មានបានបន្សល់់អដ្ឋិធាតុអីបន្តិចសោះ
ឡើយ។នេះខុសពីព្រះពុទ្ធដែលបានចាកចេញទៅនិពា្វនដោយបន្សល់់អដ្ឋិធាតុ
ដែលគេរក្សារហូតដល់់សព្វថ្ងៃ។ទស្សនវិទូក្រិកDémocriteបាននិយាយថា៖
Rien ne naît de néant,ni ne retourne au néant.ដែលប្រែថា
គ្មានអ្វីកើតមកពីភាពទទេ ហើយក៏គ្មានអ្វីវិលត្រលប់់ទៅកាន់់ភាពទទេដែរ។
បើអ្នកដុតក្រដាស់់មួយសន្លឹក,ក្រដាស់់នោះឆេះទៅជាកំទេចផេះ និងផ្សែងអស់់
តែមិនឆេះហើយរលាយបាត់់ដោយគ្មានសល់់កំទេចកំទីនិង ផ្សែងនោះឡើយ។
នេះជាច្បាប់់រក្សាទុកវត្ថុធាតុ(Loi de la conservation de matière)។
ទំងន់់ឬម៉ាសវត្ថុមួយមិនទាន់់ឆេះរលាយបាត់់=ទំងន់់រម៉ាសវត្ថុនោះដែលឆេះ
រលាយបាត់់ជាផេះនិងផ្សែង។ទោះជាយ៉ាងណាមានឧប្បត្តិហេតុមួយដែលកើត
ឡើងនៅក្នុងរូងខ្មៅ(Black Hole)គឺថាអ្វីទំាងអស់់ដែលត្រូវបានស្រូបចូលក្នុង
រូងខ្មៅនោះនឹងរកមិនឃើញនៅក្នុងសាកលលោកយើងនេះទៀតទេព្រោះវាត្រូវ
ចាកចេញទៅនៅក្នុងសាកលលោកមួយផ្សេងទៀត។

មហាតារាវិទូអង់់គ្លេសម្នាក់់គឺលោកStephen Hawking បានមានប្រសាសន៏
ថាព្រោះតែមានច្បាប់់ទំនាញ ទើបសាកលលោកអាចនឹងកកើតខ្លួនឯង
បានចេញពីភាពទទេ។ការកើតមានដោយឯងៗនេះ បង្ហាញច្បាស់់ថាវាមាន
ហេតុផលមួយដែលថាត្រូវមានអ្វីមួយជាជាងគ្មាន។ដូច្នេះលោកយលថាព្រះពុំ
បានបង្កើតសាកលលោកទេ។សៀវភៅដ៏ល្បីល្បាញមួយរបស់់លោកគឺA Brief
History of Timeដែលចេញលក់់ក្នុងឆ្នាំ១៩៨៨បានបង្ហាញពីគំនិតរបស់់លោក
រួចស្រេចទៅហើយ ។លោកយល់់ថាBig Bangគ្រាន់់តែជាផលវិបាកនៃច្បាប់់
ទំនាញតែប៉ុណ្ណោះ។ខ្ញុំបានអានសៀវភៅនេះរួចពីរបីដងហើយៗបានជ្រាបខ្លះៗ
អំពីគំនិតរបស់់លោកដែលនំាអោយឃើញថាលោកគឺជាមនុស្សគ្មានជំនឿ
សាសនាឡើយ ពោលគឺគឺលោកអត់ជឿព្រះទេ។
តារាសាស្រ្តជាវិជ្ជាផ្នែកមួយដែលទាល់់គំនិតពីដើមកំណើតសាកលលោក
ព្រោះមិនដឹងថាសាកលលោកកើតចេញពីណា រឺក៏ថាព្រោះអ្វី?គំនិត
សាកលលោកកើតចេញពីភាពទទេរបស់់លោកគឺដូចគ្នានឹងគំនិតរបស់់
លោកFred Hoyleដែរ ដែលបានគិតថាសាកលលោកមានតែកើតមកឯងៗ
ទេ គឺថាសាកលលោកបង្កើតឧស្ម័នអ៊ីដ្រូហ្ស៊ែន(H)ឥតឈបឈរ គ្រប់់
កាលៈទេសៈ។គួរអោយឆ្ងល់់ណាស់់ មិនដឹងយ៉ាងម៉េចបានជាធម្មជាតិ
ជ្រើសរើសផ្លូវនេះ?ប៉ុន្តែក្នុងជំនឿសាសនាហិណ្ឌូនៃប្រទេសឥណ្ឌាព្រះ
ក៏កើតមកឯងៗដែរ ហើយក៏មិនថាហេតុអី មកពីអ្វីបានជាព្រះត្រូវតែ
កើតមក ?តែក៏ចង់សួដែររថាហេតុអីបានជាមានអ្វីៗកើតឡើងក្នុង
សាកលលោកយើងនេះ?ឬមួយមកពីធម្មជាតិបានជ្រើសរើសផ្លូវនេះ
ជាជាងផ្លូវងងឹតដែលអត់់មានអ្វីទំាងអស់់?ទេ? …សាសនាហិណ្ឌូបាន
រៀបរាប់់ច្បាស់់ទៀតថា បន្ទាប់់ពីសាកលលោកកើតមានឡើងអស់់
មួយរយៈពេល ក៏ដល់់ពេលវិនាសទៅវិញឯងៗដែរ រួចហើយទើបចាប់់
ផ្ដើមកកើតជាថ្មីទៀត គឺថាកើតមានហើយវិនាស, កើតមានហើយវិនាស, …
ដោយឆ្លាស់់គ្នា ៖បើមិនអីចឹងទេ ម៉េចយុត្តិធម៌? យើងនឹងសួរធម្មជាតិថាហេតុ
ម្ដេចបានជាអោយកើតមានសាកលលោកជៀសជាងអត់់(អត់់មានរហូត)?
ធ្វើយ៉ាងនេះទើបត្រឹមត្រូវ?។មានតារាវិទូខ្លះថែមទំាងបានមានជំនឿថា
សាកលលោកយើងនេះជាកំណើតទីប្រាំហើយ រាប់់តំាងពីដើមរៀងមក!
យី!គេដឹងមកពីណាថាជាកំណើតទីប្រាំហើយនោះ?ដើម្បីយល់់ដឹងការពិត
អំពីរឿងអស់់ហ្នឹង តើត្រូវធ្វើយ៉ាងម៉េចទៅ?វិទ្យាសាស្រ្តរុករកគំហើញ
ក្នុងធម្មជាតិបានច្រើនណាស់់ គឺអាចថាដឹងសព្វគ្រប់់ ថែមទំាងដឹងថា
សាកលលោកកើតមកពីកាលណា ពីណា ប៉ុន្តែគ្រាន់់តែគ្មានភស្តុតាង ។
យើងអាចមានសង្ឃឹមថាថ្ងៃណាមួយយើងនឹងមានទំនាក់់ទំនងជាមួយ
មនុស្សក្រៅភព,មនុស្សលោកយើងអាចជ្រាបដឹងអំពីការពិតនេះ ដោយ
រំពឹងថាពួកមនុស្សភពក្រៅអាចនំាចំណេះដឹងថ្មីដល់់យើងធ្វើអោយយើង
អាចយល់ច្បាស់់ឡើងថែមទៀតអំពីសាកលលោក គឺដឹងពីសាកលលោក
យើងផងនិងសាកលលោកក្រៅផង ដោយហេតុថាថាសហោះរបស់់គេមិន
ទំនងធ្វើដំណើរក្នុងលំហទេ ព្រោះវាស៊ីពេលវេលាច្រើនសន្ធឹកពេក
ដូច្នេះពិតជាទៅណាមកណាមិនទាន់់ចិត្តទាល់់តែសោះ ។ម្យ៉ាងទៀត
ទោះជាថាសហោះគេនោះហោះលឿនស្មើពន្លឺព្រះអាទិត្យក៏ដោយ ក៏នៅ
តែមានការពិបាកហោះហើរព្រោះថាសូម្បីហោះពីផែនដីទៅកាន់់ផ្កាយ
(ជិតផែនដីជាងគេបំផុត)Alpha Centauriក៏ត្រូវប្រើរយៈពេលជាងបួនឆ្នាំ
ដែរទើបទៅដល់់។ដូច្នេះឃើញថាមិនទាន់់ចិត្តទេ ហើយម្យ៉ាងទៀតតាម
ទ្រឹស្ដីរឺឡាទីវិតេរបស់់អាញ ស្តាញ ក៏នឹងនំាអោយយើងមិនជឿថាអាចមាន
យានណាហោះនូវល្បឿនស្មើពន្លឺបានទេព្រោះម៉ាសរបស់់យាននោះនឹង
រីកមាឌធំៗឡើងៗដល់់អនន្ត។ចំពោះរឿងទាក់់ទងជាមួយមនុស្សភពក្រៅ,
លោកStephen Hawkingបានអោយដំបូន្មានថាសូមជៀសវាងការទាក់់ទង
ជាមួយមនុស្សភពក្រៅ ព្រោះអាចនឹងទទួលគ្រោះមហន្តរាយ។តែលោក
យល់់ថាដើម្បីអនាគតផែនដី,យើងមានតែធ្វើអាណានិគមលំហអាកាសទេ
ហើយបានប្រាប់់ថាយើងគួរតែចាប់់ផ្ដើមធ្វើអាណានិគមលំហអាកាសនៅ
ចុងសតវត្សនេះទើបអាចរស់់រានផុតគ្រោះមហន្តរាយនៃធម្មជាតិដែលកាន់់
តែគំរាមខ្លាំងលើជីវិតសត្វលោកលើផែនដីនេះហើយ។

លក្ខណ‍របស់ព្រះ៖
របស់់ដែលមិនចេះកើត ក៏នឹងមិនចេះស្លាប់់ ដូចជាលក្ខណៈរបស់់ចតុកោណ
ត្រីកោណ ឬ រង្វង់់ដែលមិនបានកើតក៏នឹងមិនចេះស្លាប់់ដែរ។ចតុកោណ,
ត្រីកោណ និងរង្វង់់ គឺគ្មានត្រូវនរណាបានបង្កើតវាឡើយ គឺមានឯងៗ
ដោយគ្មានទីចាប់់ផ្ដើម គ្មានទីបញ្ចប់់។ដូចគ្នានេះ ព្រះក៏មានលក្ខណៈ
អញ្ចឹងដែរគឺមិនបានកើតហើយក៏នឹងមិនចេះស្លាប់់ដែរ ព្រោះព្រះមានឯង
ជានិច្ចជាកាលរៀងរហូត។ ព្រះយេស៊ូបានកើត ជាមនុស្សលោកពិតមែន
ប៉ុន្តែព្រះវិញ្ញាណរបស់់ព្រះអង្គជាព្រះ ។ហេតុដូចនេះហើយកាលដែល
ព្រះអង្គច្យុតមកចាប់់កំណើតជាមនុស្សលោក ក៏នឹងមិនអាចអមតៈបាន។
ដូច្នេះ សំណួរមួយដែលចោទសួរថាតើព្រះមកពីណា?គ្មានន័យអ្វីទេ ពីព្រោះ
ព្រះគ្មានកំណើតនិងគ្មានទីបញ្ចប់់។ព្រះមិនសិ្ថតនៅក្នុងលំហនិងពេលវេលា
ដូចមនុស្សលោកយើងនេះទេ។

17 responses to “Stephen Hawking ថា ព្រះមិនបានបង្កើតសាកលលោកទេ

  1. ទូលំទូលាយណាស់បង..
    ខ្ញុំមិនជឿថា ព្រះជាអ្នកបង្កើតលោក តាំងតែពីយូរមកហើយ ទៅ។ ខ្ញុំបានយល់ខ្លះ ពីទស្សនពុទ្ធសាសនាច្រើនជាងគ្រិស្ត តាមរយៈការបកស្រាយរបស់អង្គការ បណ្តុះបណ្តាលនិងអភិវឌ្ឍ ។
    អានពីភាពរីកចម្រើននៃវិទ្យាសាស្រ្តសកលលោក ចេះតែគិតដល់ស្រុកខ្មែរយើង មិនដឹងថ្ងៃណារីកចម្រើនជឿនលឿនទៅមុខដូចអរិយប្រទេសគេទេ.. មានសហការីអ្នកនិពន្ធខ្មែរក្នុងស្រុកជាច្រើនដែលខ្ញុំធ្លាប់ជួប (ពិសេសយុវអ្នកនិពន្ធ អ្នកនិពន្ធថ្មីៗ) គឺភាគច្រើន ចេះតែអស់សង្ឃឹមចំពោះអនាគតប្រទេសជាតិ…
    សូម្បីតែកម្លាំងចិត្តក្នុងការកាន់ដងប៉ាកាសរសេរក៏ស្ទើរនឹងគ្មានផង.. កាន់ដើម្បីតែក្រពះ និងឧត្ដមគតិពង្រស់អក្សរសាស្រ្ត អក្សរសិល្ប៍ជាតិ.. ហ៊ានឲ្យរំពឹងខ្ពស់ ក្លាយជាអ្នកមាន រស់នៅស្រណុកសុកស្រួលពេលជរាភាព គ្មានឡើយ.. «សរសេរដោយសារតែការកក់ស្ទះមនោសញ្ចេតនាតែប៉ុណ្ណោះ (បងស៊ូខេមរិន្ទ បងហង្សបូរិន្ទ)»
    និយាយពីធម្មជាតិវិញ កាន់តែគំរាមគំហែងលោកហើយ!!
    សូមឲ្យយុវជនខ្មែរជំនាន់ក្រោយសាមគ្គី ពួតដៃគ្នា លើកស្ទូយមាតុភូមិយើងឡើង…

  2. រឿងសំខាន់់ជាងគេសំរាប់់ស្រុកខ្មែរមានអនាគតភ្លឺស្វាង
    រីកចំរើនជឿនលឿនគឺរឿងនយោបាយ ។អ្នកវិនិយោគចូលស្រុក
    គេយករឿងហ្នឹងជារឿងសំខាន់់ សូម្បីជនជាតិខ្មែរបរទេរសក៏
    គិតរឿងហ្នឹងដែរ ព្រោះបើនយោបាយស្រុកទេសគ្មានការគំរាមកំហែង
    គឺមានសន្តិភាព មានឯករាជ្យ មាន បូរណភាពទឹកដី មាន
    ប្រជាធិបតេយ្យពេញលេញ…ប្រជាជនទូទៅរបស់់យើងមាន
    អារម្មណ៏សប្បាយ នឹងការកសាងប្រទេសជាតិ។សព្វថ្ងៃម្នាក់់ៗ
    គិតតែពីការយករស់់ជីវិតរៀងៗខ្លួនដូច្នេះហើយបានជាមាន
    អំពើពុករលួយដល់់ក។ សួរថាហេតុអីពុករលួយ ?ព្រោះតែក្រពះ!
    អំពើពុករលួយវាមិនចេះរលាយបាត់់អស់់តែម្ដងទេ តែចេះអន់់ថយ
    បានដោយសារសេដ្ឋកិច្ចប្រទេសជាតិរីកចំរើននិងសីលធម៌សង្គម
    ឡើងកំរិតខ្ពស់់។

  3. ចឹងយើងត្រូវធ្វើនយោបាយមែនទេ?

  4. អរគុណដែល ដាក់ប្រកាសមួយនេះ ព្រោះវាបានបញ្ជាក់ពីវត្តមានរបស់ពួកក្រៅភព

  5. ការបោះឆ្នោតក៏ជាការធ្វើនយោបាយដែរគឺ
    ព្រោះវាជាការសំរេចវាសនានៃប្រទេសជាតិដែរ ។
    ការចេះសាមគ្គីគ្នាក៏ជាការធ្វើនយោបាយដែរ គឺនយោបាយ
    ពង្រឹងកំលំាងការពារប្រទេសជាតិ ផលប្រយោជន៏ជាតិ។
    ការបែកបាក់់សាមគ្គី មកពីយើងមិនចេះធ្វើនយោបាយ។

  6. ប្រហែល​ជា​បង​បាន​តាម​ដាន​ចលនាមួយនេះ​ហើយ
    http://www.camldp.org/index.php

  7. បើខ្ញុំជាលោក Stephen Hawking ក៏ខ្ញុំមិនជឿថាមានព្រះដែរ ។ មើលទៅរូបលោកផ្ទាល់ សូម្បីតែនិយាយក៏ប្រើកុំព្យូទ័រដើម្បី
    បញ្ចេញសម្លេងដែរ ។ គាត់គឺជាមនុស្សពិការ តែគាត់មិនព្រម
    ចុះចាញ់ទេ ។ ទោះជាព្រះមិនជួយគាត់ ក៏គាត់នៅតែអាចរស់
    បាន អាចធ្វើដំណើរបាន អាចនិយាយទាកទងបាន គឹដោយ
    សារតែរបស់តិណូឡូជីទាំងអស់ ។
    ចំណែករឿងដែលថា ព្រះយេស៊ូបានចាកចេញពីពភនោះ
    ដោយគ្មានបន្សល់ទុករូបកាយរបស់ទ្រង់នោះ ដូចជាមិនសម
    ទេ ។ រូបកាយព្រះយេស៊ូគឺជាសាច់ឈាមរបស់មនុស្សលោក
    ត្រូវតែបន្សល់ទុកលើលោកយើងនេះ ពេលណាព្រលឹងបាន
    ចាក់ចេញទៅ ។ រូបកាយគ្រាន់តែជាយានសម្រាប់ព្រលឹង
    ប្រើនៅឋានយើងនេះ ចំពោះអ្នកដែលទៅកាន់ឋានផ្សេងៗ
    ទៀត ដូចជាឋានសួគ៌ មិនត្រូវការួបកាយនេះទេ ។
    ចំណែកប្រទេសខ្មែរយើង មិនមែនមិនជឿនលឿនទេ គ្រាន់
    តែជឿនលឿនខាងផ្នែកផ្សេងៗ ដូចជា សម្លៀកបំពាក់ ឬមូដ
    សក់ជាដើម ។ ចំណែករឿងពុករលួយមិនអាចមិនមានទេ
    ព្រោះប្រទេសយើងបណ្ដោយអោយធ្វើអីចឹង ។ ចង់លឿន
    ថែមលុយ គឺជាការពិត ។ គ្រប់មុខការ កន្លែងណាដែលមិន
    ត្រូវការលុយ ? គ្រប់មុខរបរ អ្នកណាដេលមិនចង់លឿន ?
    និយាយទៅ ខ្មែរម្នាក់ៗគួរតែមានចំណែកកសាងប្រទេស ។
    សូមសួរថា តើថ្ងៃហ្នឹងអ្នកបានយកចិត្តទុកដាក់ធ្វើការងារ
    ខ្លួនដែរឬទេ ?
    មិនមែនទាន់តែគេសូកលុយបានធ្វើនោះទេ ។
    រឿងមនុស្សនៅភពក្រៅ ខ្ញុំក៏ជឿថាអាចមានដែរ ។ ទោះបី
    ជាយើងមិនទៅទាក់ទងគេ ក៏គេមកទាក់ទងយើងដែរ ។
    ប្រហែលជាពួកគេបានមកដល់ផែនដីយើងយូរណាស់មក
    ហើយក៏មិនដឹង ។

  8. ខ្ញុំបានអានសៀវភៅខ្លះទាក់់ទងនឹងអព្ភូតហេតុដែលមាន
    អ្នកខ្លះខ្វាក់់ភ្នែកទំាងសងខាង ស្រាប់់តែភ្នែកភ្លឺមើលឃើញឡើងវិញ។
    លោកStephen Hawkingប្រហែលជាតូចចិត្តមិនតិចទេ បើបានដឹងរឿងពិតនេះ
    ព្រោះហេតុអីបានជាលោកត្រូវពិកាយ៉ាងវេទនាយ៉ាងនេះ ? បើសិនជា
    មានអព្ភូតហេតុជួយលោកអោយមកជាមនុស្សធម្មតាវិញបាន មិនដឹងជាលោក
    ជឿព្រះអត់់ទេ ពេលនោះ? ឥឡូវថាលោកអត់់ជឿ មកពីចឹងទៅចុះ ..តែប្រសិនជាមានអព្ភូតហេតុ(Miracle)កើតមានចំពោះលោកដោយ
    ធ្វើអោយលោកបានមកជាមនុស្សធម្មតា គឺអាចនិយាយ ដើរ …បានវិញ តើលោកជឿអីវិញ? ឫ គ្រាន់់តែថាជាអាថ៌កំបំាង?
    ខ្ញុំមិនជឿថាមនុស្សភពក្រៅគួរជៀសវាង តាមអនុសាសន៏របស់់លោកនោះទេ។
    ព្រោះមនុស្សក្រៅភពក៏មិនមានតែមួយប្រភេទដែរ គឺមានប្រភេទចិត្តអាក្រក់់
    និងប្រភេទចិត្តល្អ។

  9. អ្នកដែលពិការហើយជាវិញ អ្នកដែលស្លាប់ហើយរស់វិញ គឺជាអព្ភូតហេតុមួយដ៏អស្ចារ្យ តែខ្ញុំមិនជឿថាមកពីពួកគេជឿព្រះនោះទេ តែក៏គ្មានអ្វីដែលអាចបញ្ចាក់អោយដឹងថា គេបានជឿព្រះដល់កម្រិតណាដែរ ។ រឿងអព្ភូតហេតុដែលកើតមានខ្ញុំជឿ តែពិបាកជឿថាមានអីទាក់ទងនឹងព្រះ ។ ខ្ញុំជឿទៅលើវាសនារបស់មនុស្សច្រើនជាង ។ រឿងដែលគេបង្ហាញអោយឃើញថា ព្រះយេស៊ូអាចធ្វើមនុស្សពិបាកភ្នែកអោយមើលឃើញ ធ្វើមនុស្សពិការជើងអោយដើររួច ប្រៀបដូចជាអ្នកលក់ខំប្រឹងកុហកគេ ដើម្បីអោយគេជួយទិញអីវ៉ាន់អីចឹង ។ លើលោកនេះ មានមនុស្សពិការច្រើនម្លឹងៗ ហេតុអីក៏ព្រះមិនជួយគេផង ? ឬមកពីគេមិនជឿដល់ព្រះ ? បើអីចឹងមែន សូម្បីតែព្រះក៏មានប្រកាន់បក្សពួកដែរ ។

  10. មិនដឹងថា ត្រូវនិយាយយ៉ាងម៉េច ជាបញ្ហាដែលហួសពីសមត្ថភាពកូនក្មេងដូចខ្ញុំគិត…??

  11. ចេះតែគិតៗទៅប្អូនអើយ ដូចជាហាត់ប្រាណខួរក្បាលយើងដែរ ។

  12. បើព្រះចេះតែជួយមនុស្សគ្រប់់គ្នាចឹង…អញ្ចឹងមានតែផែនដីនេះមានសុទ្ធតែ
    អ្នកសប្បាយ គ្មានអ្នកណាវេទនាទេ !តែណាហើយចុះ…បើជួយត្រឹមតែធ្វើអោយលែងពិកាតើបានប្រយោជន៏អី?បើរស់់
    គ្មានប្រាក់់ចាយ គ្មានផ្ទះសំបែង? ខ្ញុំគិតថាបើព្រះគ្រាន់់តែជួយមនុស្សពិកាជើងអោយដើររួចឡើងវិញ ជួយមនុស្សខ្វាក់់
    អោយភ្លឺភ្នែកឡើងវិញ…តែមិនបានជួយអោយគេរស់់សប្បាយចិត្តដោយអោយជីវភាព
    ធូរធារ កុំអោយរស់់ដើរសុំទាន គ្មានទីជំរក នោះហៅថាជួយមិនទាន់់គ្រប់់គ្រាន់់ទេ។
    ព្រះតែងជួយមនុស្សម្នាក់់អោយសប្បាយចិត្ត ផុតកង្វល់់ តែបើជួយហើយអោយនៅមានកង្វល់់ នៅតែមានសេចក្ដីវេទនា តើជួយធ្វើអី?
    មនុស្សមានជំនឿ មិនចំាបាច់់សារភាពថាជឿព្រះទេ ទើបហៅថាជឿ មនុស្សខ្លះ
    ពិកាដៃជើង ភ្នែក មិនបានមានជំនឿព្រះមែនហើយតែអាចមានអីអស្ចារ្យហួសធម្មជាតិ
    ជួយគេអោយលែងពិកា នេះក៏ដោយសារគេវាសនាល្អ ឫអតីតកម្មល្អ ។
    រៀងនេះវាអាចមកពីផលល្អពិសេសពីជាតិមុនដែលគេធ្វើអំពើល្អដែរ ដែលតាមមកជួយគេក្នុងជាតិនេះ។កម្មផលពិសេសគឺគុណបំណាច់់ដ៏
    ធំសំបើមដែលគេគួរទទួលលទ្ធផល។ព្រះមិនបានប្រកាន់់បក្សពួកទេ.
    ព្រោះព្រះបង្កើតលោក តែព្រះក៏បង្កើតច្បាប់់សំរាប់់គ្រប់់គ្រងលោកដែរ!
    ព្រះអនុញ្ញាតអោយមនុស្សរស់់នៅមានសេរីភាព តែមនុស្សជាអ្នកទទួលផលនៃទង្វើរបស់់ខ្លួន ដូចជាបើអ្នកផឹកស្រាច្រើនពេក
    អ្នកត្រូវតែស្រវឹង ..ព្រះមិនអាចជួយអ្នកកុំអោយស្រវឹងនោះទេ។

  13. គេថាអោយតែយើងជឿដល់ព្រះ មិនបាច់មានអីក៏យើងអាចសប្បាយបានដែរ ។ និយាយតែផ្ដាស អ្នកជឿព្រះណាមួយដែលមិនចង់មាន ដែលមិនចង់រស់ដោយស្រួល ? អោយតែជាមនុស្ស អ្នកណាក៏ចង់មានចង់បានដែរ មិនអញ្ចឹងទេ គេនាំគ្នាចូលព្រៃតាមព្រះពុទ្ឋ តាមព្រះយេស៊ូបាត់ទៅហើយ ។
    តាមតែខ្ញុំដឹង អ្នកដែលជឿព្រះមិនមែនសម្រាប់ទទួលផល់ក្នុងជាតិនេះទេ គឺគេជឿព្រះ ដោយគេមានជំនឿថា ព្រះអាចនាំគេទៅឋានសួគ៌ ពេលដែលជីវិត លើលោកីយ៍ត្រូវចប់ ។ បើអីចឹង តើគេចង់ទៅធ្វើអីនៅឋានសួគ៌ ដែលថាឋានមនុស្សនេះមិនអាចធ្វើបាន ? តើឋានសួគ៌មានអីខ្លះទៅ ។

  14. លោក-អ្នកគ្រូខ្ញុំផ្តាំថា៖ ជួយខ្លួនឯងមុន ទើបទេព្តាជួយជាក្រោយ…

  15. ក្បោះក្បាយណាស់បង! អរគុណដែលបានចែករំលែក
    ខ្ញុំជឿលើវិទ្យាសាស្រ្តជាងសាសនា ព្រោះវិទ្យាសាស្រមានហេតុផលពិត ឯសាសនាគ្រាន់តែជាជំនឿតៗគ្នាពីមនុស្ស១ជំនាន់ទៅ១ជំនាន់ប៉ុណ្នោះ!

    បើសាសនាខ្ញុំមានជំនឿលើព្រះពុទ្ធ ព្រោះដីការរបស់ព្រះពុទ្ធគឺដូចជាទ្រឹស្តីរបស់អ្នកប្រាជ្ញចឹង មានហេតុមានផល
    ដាំសណ្តែកបានសណ្តែក អ្នកណាសាងអ្នកនោះទទួលគឺត្រឹមត្រូវ យើងជំពាក់លុយគេ គ្មានអ្នកណាសងជំនួសយើងទេ! ព្រះពុទ្ធទ្រង់បង្រៀមនុស្សឲ្យចេះទទួលខុសត្រូវដោយខ្លួនឯង គ្មានអ្នកណាជួយខ្លួនយើងមុនយើងនោះទេ។ ធ្វើបុណ្យបានបុណ្យ។

  16. ប្អូនអើយ ជឿអីក៏បាន អោយតែជាការពិត! :Dប្លកទស្សនវិជ្ជា
    ជាប្លកស្វែងរកការពិត ហើយការពិត មិនពិតជាងាយស្រួលស្វែង
    រកដែរ😀 ប៉ុន្តែ កាលណាប្អូនចាប់់ចិត្ត ឬ ចង់់ស្វែងយល់់ ឬស្វែងរកការពិត
    ទាល់់តែស្វែងរក! ព្រះយេស៊ូបានមានបន្ទូលថា៖អ្នកស្វែងរក ទើប រកឃើញ!
    មានន័យថា បើមិនស្វែងរកទេ ក៏មិនអាចរកឃើញដែរ។ ប្អូនដឹងទេថា
    ក្នុងសាកលលោកនេះ មានអាថ៌កំបាំងច្រើនណាស់់ដែលវិទ្យាសាស្រ្ត
    ពន្យល់់បកស្រាយមិនបាន ជាពិសេសរឿងអព្ភូតហេតុ ដែលអ្នកវិទ្យាសាស្រ្ត
    ពិតជាគ្រវីក្បាលពេលស្វែងយល់់ទៅមិនរួច។អ្នកវិទ្យាសាស្រ្ត
    ពិតជាទទួលស្គាល់់ថា មានអាថ៌កំបំាងច្រើន ជាទីបំផុតដែលគេមិន
    អាចយល់់ និងពន្យល់់មិនបាន ជាពិសេសរឿងថាសហោះដែល
    អ្នកវិទ្យាសាស្រ្តពិតជាប្រកែកថាមិនមាន នោះ មិនយល់់អំពី
    ថាសហោះ ហោះដូចម្ដេចទេ ដែលហោះលឿនពេករកអោយ
    យល់់ពីគ្រឿងមាស៊ីនរបស់់ថាសហោះនោះមិនបាន បីដូចជា
    ថាសហោះនោះ ហោះជ្រែកលំហអវកាសដោយខៃជាប្រហោងខ្មៅ(Black hole)
    ហើយបញ្ចេញពន្លឺផ្លេកបន្ទោលហើយបាត់់ខ្លួនតែម្ដង។បងតាមដាន
    រឿងថាសហោះនេះជាយូរមកហើយ ឃើញថា មិនដូចរឿងព្រេង
    ដែលពិបាកនឹងជឿនោះទេ ។

  17. ខ្ញុំចូលចិត្តអត្ថបទរបៀបនេះណាស់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s