ទស្សនវិទូParménide

មានដើមកំណើតមកពីទីក្រុងÉlée,Parménideជាកូនប្រុសរបស់់Pyrès
និងជាសាវ័ករបស់Xénophane,ប៉ុន្តែThéophraste ក្នុងសៀវភៅសន្ទរកថា
ខ្លី(Abrégé)របស់់លោកបាននិយាយថាParménideគឺជាសាវ័ករបស់់
Anaximandre។ទោះបីលោកជាសាវ័ករបស់់Anaximandreក៏ដោយ,
ក៏Parménideមិនដែលនិយាយត្រូវគ្នាជាមួយគាត់់ដែរក្រោយមក។លោកមាន
មិត្តជិតស្និទ្ធពីរនាក់់,ម្នាក់់ឈ្មោះAminias ហើយម្នាក់់ទៀតឈ្មោះDiochète,
សាវ័ករបស់់Pythagore,ជាមនុស្សក្រីក្រកំសត់់ តែជាមនុស្សល្អដែលលោក
សេពគប់់ជាងគេ ហើយដែលលោកបានសាងសង់់វិហារតូចមួយធ្វើអំណោយ
ជូនក្រោយពីគាត់់ស្លាប់់ទៅ។ជាអ្នកមាន ហើយមានកិត្តិនាមល្បី,Parménideបាន
ត្រូវដឹកនំាអោយរស់់នៅមានជីវិតប្រកបដោយគតិបណ្ឌិត មិនមែនដោយXénophane
ទេ គឺដោយមិត្តសំលាញ់់របស់់លោកAminias។លោកគឺជាអ្នកដែលបានបង្ហាញ
មុនគេបង្អស់់ថាផែនដីរាងមូល ហើយស្ថិតនៅកណ្ដាលសាកលលោក។
សំរាប់់លោក,មានធាតុតែពីរយ៉ាងទេគឺភ្លើងនិងធាតុដី។ភ្លើងគឺជាអ្នកបង្កើតលោក
រីឯដីគឺជារូបធាតុ។មនុស្សកើតមកពីធាតុដី។ក្នុងខ្លួនមនុស្សមានធាតុត្រជាក់់ និង
ធាតុក្ដៅដែលជាធាតុផ្សំផ្គុំក្នុងវត្ថុធាតុនីមួយៗ។ចិត្តនិងព្រលឹងគឺជាធាតុតែមួយ
គត់់។មានទស្សនវិជ្ជាពីរបែប៖មួយបែបនិយាយពីការពិត មួយបែបទៀតដូចជា
មតិឬយោបល់់។ហេតុនេះហើយបានជាកាលមួយលោកបាននិយាយដូចនេះថា៖
ត្រូវតែរៀនអោយស្គាល់់អ្វីៗទំាងអស់់,ហើយបេះដូងរឹងមំាចំពោះការពិត,ហើយមតិ
មនុស្សមិនត្រូវស្ថិតនៅជាជំនឿពិតទេ។លោកក៏ជាទស្សនវិទូតែងកំណាព្យដូចHésiode,
Xénophane និង Empédocle ដែរ។លោកយកវិចារណញ្ញាណជាលក្ខណៈវិនិច្ឆ័យ
ហើយប្រកាស់ថា៖ វិញ្ញាណទំាងប្រាំរបស់់យើងបោកបញ្ឆោតយើង។លោកបាន
និយាយដូចនេះថា៖កុំខំប្រឹងយកភ្នែកខ្វាក់់,ត្រចៀកថ្លង់និងអណ្ដាត មកធ្វើជាវិធាន
ក្នុងការស្វែងរកការពិត។មានតែវិចារណញ្ញាណទេដែលជាអ្នកកាត់់ក្ដី។
ហេតុដូច្នេះហើយបានជាTimonបាននិយាយពីលោកថា៖Parménide
ក្អេងក្អាងជ្រុលពេកហើយ ។ចំណេះដឹងខ្ពស់់ប្រយុទ្ធប្រឆាំងនឹងគំហើញ
ខុសនិងការបោកបន្លំរបស់់វិញ្ញាណ។Platonបានសរសេរការសន្ទនា
មួយដាក់់ចំណងជើងថាParménide ឬ គំនិត។Parménideបានកត់់សំគាល់់
មុនគេបង្អស់់ថា ផ្កាយព្រឹក និងផ្កាយល្ងាចគឺជា ភពតែមួយ។ចំពោះរឿងហ្នឹង,
អ្នកខ្លះថាគឺPythagoreទេ។មានParménideម្នាក់់ផ្សេងទៀតដែលបានសរសេរ
អំពីវិជ្ជាថ្លែងសន្ទរកថា។

9 responses to “ទស្សនវិទូParménide

  1. អរគុណសម្រាប់អត្ថបទមួយនេះ។ បងគិតថាវិទ្យាសាស្ត្រសព្វថ្ងៃកើតឡើងពីអី?

  2. សូមឆ្លើយដោយខ្លីថា មកពីទស្សនវិជ្ជា៖ព្រោះទស្សនវិជ្ជាមានកំណើតឡើងដោយ
    ការសង្កេតនិងការឆ្ងល់់អំពីឧប្បត្តិហេតុធម្មជាតិនានា ទើបនំាអោយមានការស្រាវជ្រាវ
    និងកើតមានចំណេះដឹងឡើង។

  3. ហ្នឹងហើយជាចម្លើយដែលញ៉ុមដឹង ហើយក៏ជាចម្លើយែលញ៉ុមចង់បាន។
    ទាំងគណិត ទាំងរូបវិទ្យា ទាំងវិទ្យាសាស្ត្រ សុទ្ធតែកើតពីទស្សនៈវិជ្ជាទាំងអស់

  4. ខ្ញុំក៏បានអានសៀវភៅមួយនិយាយបែបនេះដែរ គឺវិទ្យាសាស្រ្តកើតចេញពីទស្សនវិជ្ជា។
    ចម្ងល់មួយ៖ បងសរសេរថា«Parménideគឺជាអ្នកដែលបានបង្ហាញមុនគេបង្អស់់ថា
    ផែនដីរាងមូល ហើយស្ថិតនៅកណ្ដាលសាកលលោក។» ? មិនមែនហ្គាលីឡេ ទេឬបង? ប្អូនធ្លាប់តែឮថាហ្គាលីឡេ ជាអ្នកនិយាយមុនគេ ពីអំណះអំណាងនេះ ហេតុអ្វីទៅជា Parménideទៅវិញ?

  5. Bonjour oudomheng!
    L’origine de la philosophie c’est s`étonner.Et s’étonner,
    c’est tendre à la connaissance.Et tendre à la connaissance,
    c’est prendre conscience de son ignorance .Et prendre
    conscience de son ignorance nous mettre en route vers le
    savoir donc chercher et étudier. Le savoir vient des études!
    គេនិយាយចឹង …ហើយមិនសូវមាននរណាដឹងថាទស្សនវិទូក្រិកបាន
    រកឃើញអីខ្លះទេ ព្រោះគេល្បីតែអ្នកវិទ្យាសាស្រ្ត អ្នកប្រើប្រាស់់ឧបករណ៏
    វិទ្យាសាស្រ្ត ..ទស្សនវិទូក្រិកជំនាន់់នោះគ្មានឧបករណ៏អីទំនើបដើម្បី
    ស្វែងរកភស្តុតាងចំពោះអ្វីដែលខ្លួនបានអះអាងទេ។Galilei(1564-1642)
    ជាអ្នកគណិតសាស្ត្រនិងរូបវិទ្យានិងតារាវិទូអ៊ីតាលី កើតរាប់់សតវត្សក្រោយ
    ទស្សនវិទូក្រិកបុរាណទេដូច្នេះអំណះអំណាងរបស់់លោកនៅពីក្រោយពួក
    ទស្សនវិទួក្រិកបុរាណឆ្ងាយណាស់់ម្យ៉ាងទៀតដោយលោកបានបង្កើត
    តេឡេទស្សន៏(តេឡេស្កុប)ក្នុងឆ្នាំ១៦០៩បាននំាអោយលោកបានរកឃើញ
    ថាព្រះអាទិត្យនៅចំកណ្ដាលប្រព័ន្ធព្រះអាទិត្យ,មិនមែនផែនដីទេដែលនៅ
    ចំកណ្ដាលនោះ…ដូចនេះមិនមែនលោកបានអះអាងថាផែនដីនៅចំកណ្ដាល
    សាកលលោក(Univers)ទេ ។លោកគ្រាន់់តែបានរកឃើញភស្តុតាងថាព្រះអាទិត្យ
    ស្ថិតនៅចំកណ្ដាលប្រព័ន្ធព្រះអាទិត្យ ឯលោកParménideបានអះអាងថាផែនដីនៅ
    ចំកណ្ដាលសាកលលោក។ជាមួយឧបករណ៏ដែលលោកបានបង្កើត
    ឡើងនេះ លោកបានរកឃើញថាព្រះអាទិត្យវិលជុំវិញខ្លួនឯងមួយជុំប្រើរយៈ
    ពេល២៥ថ្ងៃហើយបានរកឃើញថានៅលើព្រះចន្ទមានភ្នំ ,ភពព្រហស្សតិ៏
    មានរណបចំនួនបួន(សម័យនេះ គេរកឃើញថាភពព្រហស្បតិ៏មានរណប
    ឬ លោកខែ ចំនួន១៦),ហើយលោកមើលឃើញភពសុក្រដែលចេះមាន
    ក្នើតនិងរោចដូចលោកខែរបស់់ផែនដីដែរ។គំនិតបដិវត្តរបស់់លោកបាន
    នំាអោយលោកប្រទះជំលោះធំមួយជាមួយវិហារសាសនា ហើយត្រូវគេ
    បញ្ជូនលោកទៅតុលាការៗកាត់់ទោសអោយជាប់់គុករហូតដល់់
    លោកទទួលមរណភាពនៅទីនោះ។
    ចំពោះប្រវត្តិទស្សនវិទូក្រិកបុរាណ,បងនិងសរសេរដាក់់ផ្សាយបន្តៗទៀត
    តែបងសូមទោសដែលមានដំណើរយឺតយ៉ាងបន្តិចហើយ ..
    ប្រវត្តិសូក្រាតនឹងសរសេរជូនក្នុងពេលឆាប់់ៗនេះហើយ។

  6. ស្តាប់បងបងស្រាយដូចជាធំទូលាយសម្បើប.. បងចេះចាំបានច្រើន ចេះដឹងទូលំទូលាយ.. ប្អូនមិនមានសមត្ថភាពនឹងអាចស្វែងយល់ឲ្យដល់ទីជម្រៅបានទេ តែប្អូនហាក់មានជំនក់ចិត្តនឹងទស្សនវិជ្ជាដែរហើយមើលទៅ..
    ចំពោះអក្សរបារាំងប៉ុន្មានបន្ទាត់ខាងលើ ប្អូនបកអត់ចេញ សូមបងជួយប្រែបន្តិចផង ប្អូនចាប់បានទេចុងក្រោយគេថា ..ត្រូវឲ្យរៀនស្រាវជ្រាវបន្ថែម.. និយាយរួមទៅ ខ្ញុំមិនចេះភាសាមួយនេះ ច្បាស់លាស់អីនោះទេ គ្រាន់តែចេះនិយាយ និងអានបានតិចតួច.. បើអង់គ្លេស រីតតែខ្សោយទៀតហើយ..

  7. បើអាច សូមបងជួយប្រាប់ពីវិធីសាស្រ្តរៀនឲ្យបានចេះដឹងផង.. តាមរយៈបទពិសោធរបស់បងផ្ទាល់។ Merci d’avance

  8. បងសូមបកប្រែឃ្លាបងសរសេរជាភាសាបារំាងខាងលើជូនប្អូន៖
    ដើមកំណើតទស្សនវិជ្ជា គឺឆ្ងល់់។ហើយឆ្ងល់់គឺខិតទៅរកចំណេះដឹង។
    ហើយខិតទៅរកចំណេះដឹងគឹដឹងពីសេចក្ដីល្ងង់់របស់់់ខ្លួនឯង។ហើយ
    ដឹងពីសេចក្ដីល្ងង់់របស់់ខ្លួនឯងគឺស្ថិតលើផ្លូវទៅរកចំណេះដឹង,អញ្ចឹងស្វែងរកនិង
    រៀនសូត្រ។ចំណេះដឹងកើតមកពីការរៀនសូត្រ។
    បងនៅតែល្ងង់់…តែបងស្រលាញ់់ចំណេះដឹង!
    បងគ្មានវិធីសាស្រ្តណាអីទេដើម្បីអោយចេះរឺឆាប់់ចេះនោះ …
    ព្រោះវាអាស្រ័យលើការចង់់ចេះចង់់ដឹងរបស់់យើងម្នាក់់ៗក្នុងផ្នែកណាមួយ។

  9. នេះក៏​ជា​ចម្លើយ​មួយ​ដ៏​សម​ស្រប​ទៅ​ហើយ​បង!!
    អ្វីៗស្ថិតលើខ្លួនយើងម្នាក់ៗជាអ្នកធ្វើវាដោយខ្លួនឯង មិនមានកម្លាំងពីខាងក្រៅឯណាមកជួយបាននោះឡើយ។ ពេលខ្លះអ្នកដទៃ អាចត្រឹមតែជួយជាយោបល់ គំនិត និងសម្ភារៈខ្លះ តែអ្វីដែលសំខាន់គឺស្ថិតនៅលើខ្លួនយើង ដែលជាអ្នកធ្វើ អនុវត្តតែប៉ុណ្ណោះ។ ប្រការសំខាន់ទៅទៀតនោះ គឺថាតើយើងព្រមកសាងអភិវឌ្ឍខ្លួន ឬអត់?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s