ទស្សនវិទូXénophane

Xénophaneជាកូនប្រុសរបស់់ Dixios ឬ​ បើតាម Apollodoreថា
ជាកូនប្រុសរបស់់ Orthmène de Colophon ។Timon បានសរសេរ
កាព្យសរសើរលោកយ៉ាងដូច្នេះថា៖Xénophane ដោយមិនអួតអាង
បានទិតៀនកំហុសរបស់់Homère។លោកបានភៀសខ្លួនមករស់់នៅឯ
Catane លើកោះ Sicile (ប្រទេសអ៊ីតាលី)បន្ទាប់់ពីត្រូវបានគេបណ្ដេញ
ចេញ។អ្នកខ្លះថាលោកគ្មានគ្រូអាចារ្យទេ ឯខ្លះទៀតថាលោកមានគ្រូអាចារ្យ
ម្នាក់់ឈ្មោះ Boton ឬ Archelaos ។ Sotionថាលោករស់់នៅក្នុងជំនាន់់
Anaximandreហើយថាលោកបានសរសេរកំណាព្យពោលសរសើរ
និងកាព្យទួញសោកខ្លីៗនិងកាព្យរិះគន់់បញ្ឈឺចិត្តប្រឆាំងនឹងHésiode
និង Homère ចំពោះអ្វីដែលកវីទំាងពីរនេះបាននិយាយពីព្រះអាទិទេព។
លោកសូត្រកាព្យលោកខ្លួនឯងហើយគេថាលោកបានទំាងសរសេរ
ទ្រឹស្ដីប្រឆាំងនឹងThalès និង Pythagore ហើយថាលោកបានវាយ
ប្រហារÉpiménideផងដែរ។លោករស់់បានអាយុយឺនយូរ ហើយបានប្រាប់់
យើងដូចនេះថា៖ចិត្តគំនិតរបស់់ខ្ញុំបានហោះហើរលើទឹកដីក្រិកអស់រយៈកាល
៦៧ឆ្នាំហើយ ប៉ុន្តែតំាងពីខ្ញុំកើតមកមុនហ្នឹង២៥ឆ្នាំកន្លងផុតទៅ,មែន,
ត្រង់់ចំណុចនេះទោះជាយ៉ាងណា ខ្ញុំចេះនិយាយប្រាប់់ការពិត។
លោកបាននិយាយថាអ្វីទំាងអស់់កើតចេញពីលោកធាតុបួនយ៉ាង,
ហើយថាពិភពលោកមានច្រើនរាប់់មិនអស់់ ហើយមានការប្រែប្រួល។
ពពកកកើតឡើងនៅពេលចំហាយទឹកដែលបង្កឡើងដោយព្រះអាទិត្យ
ហើរឡើងខ្ពស់់ទៅក្នុងបរិយាកាសជុំវិញ។សារធាតុអាទិទេពគឺមូលដូចស្វ៊ែរ
ហើយមិនមានការស្រដៀងបន្តិចនឹងសារធាតុមនុស្សលោក។អាទិទេពឮ
អ្វីទាំងអស់់ ឃើញអ្វីទំាងអស់់ ប៉ុន្តែ មិនដកដង្ហើមទេ។អាទិទេពគឺវិញ្ញាណ
គតិបណ្ឌិត អនន្ត។លោកគឺជាទស្សនវិទូទីមួយដែលបានបង្ហាញថាអ្វី
ដែលបានកើតឡើងហើយត្រូវរលាយទៅវិញ ហើយថា ព្រលឹងគឺជាដង្ហើម។
លោកថាត្រូវទៅជួបស្ដេចអោយរង្វើលបំផុតឬរបៀបដ៏ល្អបំផុតដូចEmpédocle
បាននិយាយថាគាត់់មិនអាចស្វែងរកអ្នកមានប្រាជ្ញា ៖មែនហ្នឹង,ត្រូវតែប្រកបដោយគតិបណ្ឌិតដើម្បីស្វែងរកអ្នកដែលប្រកបដោយ
គតិបណ្ឌិត,គាត់ថា។

One response to “ទស្សនវិទូXénophane

  1. ប្អូនបានឃើញបងសរសេរស្រាវជ្រាវបកប្រែពីប្រវត្តិទស្សនវិទូជាច្រើន។ ហេតុនេះ សូមបងសរសេរពីសូក្រាត ឲ្យប្អូនបានស្គាល់គាត់កាន់តែច្រើនតាមរយៈបងផង។ បើអាចសូមជាណែនាំពីទស្សនវិជ្ជាពុទ្ធសាសនាផងដែរ។
    ចម្ងល់៖ បងសរសេរថា«លោក Xénophane គឺជាទស្សនវិទូទីមួយដែលបានបង្ហាញថាអ្វីដែលបានកើតឡើងហើយ
    ត្រូវរលាយទៅវិញ ហើយថា ព្រលឹងគឺជាដង្ហើម។» មិនមែនទ្រឹស្តីព្រះពុទ្ធសាសនាបានចែងឬទេ? ប្អូននៅមានការភ័ន្តច្រឡំច្រើន..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s