កាលពីដើមនៅស្រុកខ្មែរ៖ទីណាមានទឹកទីនោះមានត្រី

នៅស្រុកខ្មែរកាលពីដើម៖ទីណាមានទឹកទីនោះមានត្រី
សព្វថ្ងៃ មិនអញ្ចឹងទេ! ព្រោះ ខ្មែរឥឡូវមានប្រជាជនច្រើនជាង
ពីដើមឆ្ងាយណាស់់ ហើយម្យ៉ាងទៀតមានអាណិកជនយួនរាប់លាននាក់វា
ចូលមកនៅស្រុកខ្មែរយើងដោយសេរី ហើយវាមានមុខរបរនេសាទពាសពេញ
ប្រទេស ផ្ទៃទន្លេមេគង្គ ទន្លេសាប សូម្បីច្បាប់់ហាមនេសាទក្នុងរដូវត្រីពង ក៏វា
មិនខ្លាចពីព្រោះមេដឹកនំាខ្មែររណបវា ។ច្បាប់នោះដូចជាសំរាប់តែចាប់អ្នកនេសាទ
ខ្មែរតូចតាចទៅវិញ។ដូច្នេះត្រីនឹងហិនហោច ដូចទឹកហោច ស្រមោចស៊ីត្រីអស់់។
នៅស្រុកខ្មែរសព្វថ្ងៃ៖ ទីណាមានទឹកទីនោះមានអ្នកស្ទូចត្រី។


ព័ត៌មានពាក់ព័ន្ធមួយដកស្រង់ចេញពីវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១វិច្ឆិកា២០១៣៖
សហគមន៍​នេសាទ​ត្រើយកោះ ខេត្ត​កំពត បាន​ចាប់​រឹប​អូស​ទូក​នេសាទ​វៀតណាម ពីរ​គ្រឿង និង​ឃាត់​ខ្លួន​អ្នក​នេសាទ​វៀតណាម ៨​នាក់​ទៀត នៅ​យប់​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០១៣ ដោយ​មិន​បាច់​ពឹងពាក់​អាជ្ញាធរ​ជួយ​អន្តរាគមន៍។

បណ្ដាញ​សហគមន៍​ត្រើយកោះ លោក នាក់ សេន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ វិច្ឆិកា ថា អ្នក​នេសាទ​ខ្មែរ​ប្រហែល ១០០​នាក់ ដែល​កំពុង​នេសាទ​នៅ​ក្នុង​សមុទ្រ​នៅ​យប់​ថ្ងៃ​ទី​១ វិច្ឆិកា ស្រាប់​តែ​ប្រទះ​ឃើញ​ទូក​វៀតណាម ពីរ​គ្រឿង ជា​ទូក​អូស​គូ ក៏​ប្រកូកប្រកាស​គ្នា​ចាប់​ទាំង​យប់​តែ​ម្ដង៖ «ប្រជា​នេសាទ​យើង ៣០​ទូក ហើយ​យើង​ផ្ដុំ​គ្នា​ប្រហែល​ជា​ជិត ១០០​នាក់ ពីព្រោះ​អី​វា​អូស​ចូល​មក​ខាង​ក្នុង​កោះ​ការ៉ាំង ចេញ​ក្រៅ​អ៊ីចឹង​ទៅ យើង​ចាប់​បាន​នៅ​ខាង​ក្រៅ​កោះ​ត្រងោល…»។

លោក​ថា ទូក​វៀតណាម អូស​គូ គឺ​ច្បាប់​ខ្មែរ​ហាម ព្រោះ​ការ​នេសាទ​បែប​នេះ​បណ្ដាល​ឲ្យ​មង​ដែល​គេ​ដាក់​អូស​នៅ​បាត​សមុទ្រ បំផ្លាញ​រុក្ខជាតិ​ស្មៅ​សមុទ្រ​គ្រប់​ប្រភេទ រួម​ទាំង​ជីវចម្រុះ​បាត​សមុទ្រ​ផង និង​បំផ្លាញ​ត្រី​តូច​ធំ​ទាំងអស់​ផង។ លោក​ថា សហគមន៍​នេសាទ​របស់​លោក​បាន​ប្រគល់​ទូក និង​អ្នក​នេសាទ​វៀតណាម ទាំង​នោះ​ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​ជលផល​ខេត្ត​កំពត លោក ស សារិន ដើម្បី​សុំ​បញ្ជាក់​ព័ត៌មាន​បន្ថែម​ទេ នៅ​ថ្ងៃ​ទី​២ វិច្ឆិកា ដោយ​លោក​ផ្ដាច់​ទូរស័ព្ទ​ជាច្រើន​ដង។

ចំណែក​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម លោក ត្រាន់ វ៉ាន់ថុង (Tran Van Thong) បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ លោក​ថា ការ​ដោះស្រាយ​បែប​ណា​នោះ គឺ​ស្ថាន​កុងស៊ុល​វៀតណាម ប្រចាំ​ខេត្ត​ព្រះសីហនុ ទេ​ដែល​មាន​អាទិភាព​ដោះស្រាយ​ជាង​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​ភ្នំពេញ។

ស្រប​ពេល​ដែល​មន្ត្រី​ខណ្ឌ​ជលផល​ខ្មែរ​មិន​លើក​ទូរស័ព្ទ និង​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​ភ្នំពេញ​អះអាង​ថា មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​នោះ។ ប្រជា​នេសាទ​នៅ​ខេត្ត​កំពត បាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នក​នេសាទ​វៀតណាម ទាំង​នោះ​ត្រូវ​បាន​គេ​ដោះ​លែង​បាត់​ហើយ ដោយ​មាន​អន្តរាគមន៍​ស្ងាត់ៗ​ពី​មន្ត្រី​ថ្នាក់​លើ៖ «ខ្ញុំ​ឮ​ថា​ដោះ​លែង​វិញ ដោយសារ​បទ​ល្មើស​ធំៗ​វា​ពាក់ព័ន្ធ​ច្រើន ពាក់ព័ន្ធ​អ្នក​ធំ​ជាង​ជលផល​ហ្នឹង​ទៀត ដល់​អ៊ីចឹង​គាត់​អត់​ហ៊ាន»។

ទាក់ទង​ការ​នេសាទ​ខុស​ច្បាប់​នៅ​ខេត្ត​កំពត នេះ​ដែរ មាន​ប្រជាពលរដ្ឋ​ជាច្រើន​តវ៉ា​ថា សព្វថ្ងៃ​នេះ​មាន​ការ​នេសាទ​ខុស​ច្បាប់​ជាច្រើន​កំពុង​កើត​ឡើង ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ដូច​ជា​ឧបករណ៍​ឆក់​ជាដើម ហើយ​មិន​មាន​ការ​បង្ក្រាប​ឡើយ៕

3 responses to “កាលពីដើមនៅស្រុកខ្មែរ៖ទីណាមានទឹកទីនោះមានត្រី

  1. អ្នកស្ទូច​ណឹង គឺបងSambatt តែម្តង!

  2. ចេះតែស្ទូចទៅលើផ្ឡូវថ្នល់់ក៏ចេះស្ទូចទៅ! ព្រោះនៅទន្លេអស់់ត្រីហើយនោះ:)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s