ព័ត៌មានមានប្រយោជន៏អី?

ហ៊ើយ! មួយថ្ងៃៗអានព័ត៌មានៗៗ មើលព័ត៌មានៗៗ…មិនចេះចប់់
មិនចេះហើយ..មកដល់់វើតប្រេសព័ត៌មានទៀតហើយ!! បើមិនចឹងទេ
មានតែរឿង រឿងប្រឌិត រឿងពិត…ខ្ញុំមិនដឹងអានមួយណា ស្ដាប់់មួយណា
ទាល់់តែសួរចិត្តខ្លួនឯងសិន …មិនចេះតែអាន ចេះតែមើលទេ…:)ខ្លាច
ខាតពេល ខ្លាចអានច្រើនពេកវិលមុខរយៈពេលប៉ុន្មានឆ្នាំនេះ ខ្ញុំលែងសូវអាន
ព័ត៌មាន ជាពិសេសចាប់់តំាងពីស្រុកខ្មែរគ្មានអ្វីប្រែប្រួល គឺនៅដដែលៗមកនោះ ទោះបីសម័យនេះគេហៅថាសម័យព័ត៌មាន(Information Age)ទៅ
ហើយ…ដែលព័ត៌មានហោះហើរសឹងលឿនជាងពន្លឺទៅទៀត!!!នេះក៏ដោយ
សារម្នាក់់ៗអាចសរសេរ បញ្ជូនសារ ដំណឹងទៅគ្នាទៅវិញទៅមកតាមចិត្ត ហើយ
សឹងគ្រប់់កាលៈទេសៈ(សំរាប់់អ្នកមានទូរស័ព្ទដៃ)។ខ្ញុំមិនសូវដឹងថាព័ត៌មានមាន
ប្រយោជន៏អីខ្លះទេ…វាអាចធ្វើអោយខ្ញុំមានបញ្ញាអត់់?
គេថា”អានច្រើន កើនប្រាជ្ញា”..តិចមានអ្នកខ្លះអានច្រើនថយប្រាជ្ញា ស្រេចហ្មង!!!
មិនដឹងដែរ ព័ត៌មានចូលក្នុងខួរក្បាលច្រើនពេក..អាចឈឺក្បាល? ដូចជារៀនច្រើនពេកអាចវិកលចរិកដែរ?ខ្ញុំធ្លាប់់ជួបប្រទះមនុស្សម្នាក់់ដែលទៅ
ជាអីចឹងនោះ ព្រោះឮគេថាប្រឹងរៀនច្រើនពេក។សព្វថ្ងៃនេះ សម័យព័ត៌មាន
បាននិងកំពុងកែទំរង់់ជីវភាពមនុស្សលោកគ្រប់់គ្នា ជាពិសេស អ្នកប្រើប្រាស់់
អ៊ិនធើនែត ដែលភាគច្រើនញៀន ឫកំពុងជក់់នឹងការចូលមកលើបណ្ដាញ
ទាក់់ទងគ្នា សាសងគ្នា ចែចង់់គ្នា មើលរូបភាព វិឌីអូ លេងហ្គាម អានព័ត៌មាន
រៀន ចំលង សរសេរ ….មិនចេះអស់់មិនចេះហើយ ហើយពួកគេភាគច្រើន
មិនសូវចេះប្រើពេលទំនេរដែលនំាអោយអ្នកខ្លះថាញៀននឹងអ៊ីនធើនែត៖
ព្រោះមួយថ្ងៃនៅតែសំកុកខាងមុខកញ្ចក់់កុំព្យូទ័រ។ ការញៀននេះ មិនមែន
មិនមានផលវិបាកលើសុខភាពនោះទេ …វាដូចជាមើលទូរទស្សន៏ ឬលេង
ហ្គេមនិនថេនដូ ច្រើនពេកចឹងដែរ ៖ភ្នែកឡើងស្រវាំង អាចនំាអោយមីញ៉ូបភ្នែក
បាត់់បង់់ទំនាក់់ទំនងជាមនុស្សជុំវិញខ្លួន ដូចជាបងប្អូនឪពុកម្ដាយ មិត្តភក្ដិ
អ្នកជិតខាង …ហើយជាពិសេសសុខភាពតែម្ដង ៖ខ្លួនប្រាណមនុស្សសត្វ ត្រូវការ
ហាត់់ប្រាណរាល់់ថ្ងៃជាប្រចាំ យ៉ាងតិច មួយថ្ងៃម៉េចក៏បាន១៥ ទៅ៣០នាទីដែរ
ដើម្បីសុខភាពផ្លូវកាយផ្លូវចិត្ត ។មានមនុស្សច្រើនណាស់់ដែល ចូលចិត្ត
ខ្ជិលដោយ ឃើញថាមើលទូរទស្សន៏ ស្រណុកជាងអាន ហើយសប្បាយចិត្ត ឃើញ
អ្វីដែលគួរអោយសប្បាយលើកញ្ចក់់រូបភាពរស់់រវើក ក៏គិតតែពីដេកស៊ីមើលហើយ
មើលទៀតទាល់់តែខ្លួនប្រាណដើរលែងចង់់រួច៖ក្បាលពោះធំមិនដឹងដុះចេញពីណា?
នេះ ដោយសារ «នៅលើផែនដីទេ អានាង! បើឯងទៅនៅស្ថានីយអវកាស
អន្តរជាតិ(ISS)វិញ ឯងច្បាស់់ជាមិនរស់់ទេ!!!ឯងដឹងទេថា នៅទីនោះ
ឯងត្រូវតែហាត់់ប្រាណមួយថ្ងៃអោយបានពីរម៉ោងកន្លះ រៀងរាល់់ថ្ងៃក្នុង
មួយសប្ដាហ៏ ប្រាំមួយថ្ងៃ!!!បើមិនចឹងទេ ឯងច្បាស់់ជាអត់់បានត្រលប់់មក
ផែនដីវិញទេ!!!»ខ្ញុំអើយខ្ញុំ តើគួរអានព័ត៌មានរាល់់ថ្ងៃ ?ដូចជាខ្ជិលដល់់ហើយ ដូចជាគ្មានអីចំលែកសោះ..ចង់់អានព័ត៌មានណាចំលែក? អត់់មានផង!!
តើអានច្រើនចំរើនប្រាជា្ញ?ចឹងដូចជាចង់់អានដែរ!
ព័ត៌មានមានប្រយោជន៏ ទាល់់តែយើងចេះយកវាមកប្រើ…
ចំណេះដឹងក៏ចឹងដែរ មានប្រយោជន៏ទាល់់តែយើងចេះយកវាមកប្រើ។
បើយើងគ្រាន់់តែដឹងហើយ វាចេះតែលង់់ជ្រៅទៅៗក្នុងសតិរបស់់យើង
យើងនឹងភ្លេចវាអស់់ …សូម្បីនឹកឃើញតែបន្តិចក៏មិនបាន។
ដឹងទេថា សតិចងចាំរបស់់មនុស្សយើង កាន់់តែថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះកោសិកាសរសៃប្រសាទ(Neurones)ងាប់់អស់់មួយៗថ្ងៃជាង
មួយពាន់់កោសិកាហើយមិនមានកោសិកាថ្មីណាកើតមកទៀតទេ។
ដូច្នេះកាលណាមនុស្សកាន់់តែចាស់់ សតិចងចំាក៏កាន់់តែថយ រហូតទាល់់
តែអស់់ នៅដំណាក់់កាលចុងក្រោយនៃជីវិត៖គេថាគាត់់វង្វេង មិនស្គាល់់កូនឯង
ប្រពន្ធឯង ….!នេះមកពីភ្លេចទេដឹង? ៖ប្រហែលមិនមែនមកពីវង្វេងទេ!!!

ន័យថាវង្វេងដូចជាច្រលំដូចជាច្រលំថាម្នាក់់នេះកូនរបស់់គាត់់។តាមពិត
គាត់់អត់់ចាំថាម្នាក់់នេះជាកូនរបស់់គាត់់ដោយសារសតិចងចាំរបស់់គាត់់
ចុះខ្សោយខ្លាំងពេកនោះអី។សម័យព័ត៌មាន ជាសម័យសព្វថ្ងៃ ដែលមនុស្ស
គ្រប់់គ្នាទាក់់ទងគ្នាបានយ៉ាងឆាប់់រហ័ស អាចដឹងព័ត៌មានផ្សេងៗ
បានយ៉ាងលឿនទាន់់ចិត្ត រស់់នៅទាន់់សម័យ អាចចែករំលែកចំណេះដឹងគ្នា
ទៅវិញទៅមកយ៉ាងឆាប់់ហ័សទោះជារស់់នៅឃ្លាតគ្នាឆ្ងាយយ៉ាងណា
នៅទីណាលើផែនដីនេះ។ប៉ុន្តែដោយចិត្តនិងចំណេះដឹងរបស់់មនុស្សលោកខុសៗគ្នា,
ដូច្នេះការចាប់់អារម្មណ៏នឹងព័ត៌មានផ្សេងៗរបស់់មនុស្សម្នាក់់ៗក៏ខុសគ្នាដែរ។

Advertisements

11 responses to “ព័ត៌មានមានប្រយោជន៏អី?

 1. បងសាកប្តូរបរិយាកាសវិញមើស ដូចជាមើលរឿងកំប្លែង លេងហ្គេម ច្រៀងលេង… អាចនិយាយថាមកពីប្រើភ្នែកពេក ឬប្រើខួរក្បាលពេកទេដឹង ហើយមួយទៀតញ៉ុំ​មើល​ឃើញអ្នកទស្សនៈវិជ្ជាភាគច្រើនច្រើនតែបែកកម្មថាន ចឹងបងគិតវាល្មមៗ​បានហើយណា៎

 2. អរគុណ!:)
  ខ្ញុំចង់់អានសៀវភៅ ព្រោះព័ត៌មានវាប្រជែងនឹងសៀវភៅពេក។
  សៀវភៅគឺប្រវត្តិសាស្រ្តហ្នឹងណា…រីឯព័ត៌មានគឺអ្វីដែលយើងតាមដានពីមួយ
  ថ្ងៃទៅមួយថ្ងៃហ្នឹង។

 3. ព័ត៌មានដែលចូលក្នុងសតិយើង ត្រូវសតិយើងសំរាំងទុកបីកន្លែង៖
  ១_ការចងចំាមួយជីវិត ឧ. បទពិសោធន៏ស្នេហាគ្រាដំបូងបង្អស់់,
  ថ្ងៃរៀបអាពាហ៏ពិពាហ៏។
  ២_ការចងចំាមួយរយៈកាលចំាបាច់់,ឧ.ចងចំាលេខទូរស័ព្ទ,
  លេខផ្ទះឬបន្ទប់់ ។ហេតុអីបានជាថាមួយរយៈកាល ព្រោះកាលណា
  ដូរលេខទូរស័ព្ទ,លេខផ្ទះឬបន្ទប់់ សតិយើងក៏នឹងអាចភ្លេចលេខចាស់
  ហើយនឹងចងចាំតែលេខថ្មីដែលចំាបាច់់។
  ៣_ការចងចំាបក់់ទុកគ្រាន់់ត្រូវការដែលជាréservoir ៖ទីនេះការចងចំា
  ទូលំទូលាយផ្ទុកព័ត៌មានច្រើនណាស់់ ជាព័ត៌មានសព្វគ្រប់់ទទួលបាន
  ពីការអាន ការស្ដាប់់ ការឮ ប្រចំាថ្ងៃ។ព័ត៌មានដែលផ្ទុកនៅទីនេះមិន
  អត់់ប្រយោជន៏ទេព្រោះដូចជាលុយយើងដាក់់ក្នុងហោប៉ៅទុកបំរុង
  ត្រូវការអញ្ចឹងៈ លុយដែលកំពុងចាយ មានប្រយោជន៏ ឯលុយដែលសល់់
  ទុកក៏មានប្រយោជន៏ដែរគ្រាន់់តែមិនទាន់់ចាយ។ដូចគ្នានេះដែរ ព័ត៌មាន
  ដែលស្តុកទុកក្នុងសតិយើង យើងអាចយកមកប្រើពេលណាត្រូវការ..
  បើមិនត្រូវការក៏ទុកចោលទៅ ៖ប៉ុន្តែវាអាចភ្លេចបាត់់មួយចំនួនតូចឬធំ
  ទៅតាមសមត្ថភាពនៃសតិចងចាំរបស់់យើង ដូចជាលុយរបស់់យើង
  ដែលទុកសល់់ វាអាចបាត់់ ដែរទោះមិនច្រើនក៏តិចតួច ដូចជាកាក់់ៗ
  ដែលជ្រុះឫដាក់់ចោលភ្លេចទីណាមួយ ឫ ជួនកាលមានចោរលួចចឹងដែរ។

 4. គិតមើល កង់់សឺគួរឡាន ,អ្នកខ្លះបើកឡានសឹងមួយជីវិតឡានទៅហើយ
  មិនដែលត្រូវការវាផង! តែបើមិនមានមិនល្អទេ ព្រោះវាមាននាទីសំរាប់់តម្រូវការ
  ពេលឡានធ្លុះកង់់ឫបែកកង់់តាមផ្លូវ។

 5. ធម្មតារឿងរ៉ាវទាំងអស់រក្សាទុកក្នុងខួរក្បាល បងជួយរៀបរាប់ពីប្រសេស​នៃការ​បញ្ជូន​ព័ត៌មានពីខួរក្បាលទៅបេះដូងផង ញ៉ុមដូចជាអត់ច្បាស់

 6. បេះដូងគ្រាន់់តែជាសាច់់ដុំដែលស្វ័យដើរស្វ័យប្រវត្តិគឺដោយគ្មាន
  ការបញ្ជាពីយើងទេ។ដូច្នេះវាគ្មានអីទាក់់ទងទៅយើងទេ ។ប៉ុន្តែ
  ទំនៀមទំលាប់់បានតំណាងចិត្តយើងដោយបេះដូងទៅហើយ,
  អញ្ចឹងហើយ បេះដូងតំណាងចិត្តយើង នេះដោយម្យ៉ាងដោយ
  បេះដូងជាប្រដាប់់សប់់ឈាមដើម្បីចែកចាយឈាមក្នុងខ្លួនប្រាណយើង
  ដូច្នេះ កាលណាខួរក្បាលទទួលការរំជើបរំជួលសប្បាយខ្លាំងឬរន្ធត់់ខ្លំាង
  ក៏នំាអោយបេះដូងត្រូវតែដើរញាប់់ តាមតំរូវការនៃសន្ទុះរំជើបរជួលនោះ។
  យោបល់់ខ្ញុំទេណា,,,!

 7. បងប្រកាសត្រូវចិត្តខ្ញុំ​ណាស់បង! ពេលខ្លះ ខ្ញុំ​លេងយ៉ាហូ yahoo facebook wordpress chat ជួល​កាល ខ្ញុំ​គិត​ថា ​វា​អត់ប្រយោជន៍​ខាត​ពេល​វេលា.. ខ្ញុំ​ចង់​ឈប់​ប្រើ​វាទាំងអស់ តែ​នៅ​តែ​ឆ្លៀត​ចូល​ម្តង​ៗ ដោយ​ទប់​ចិត្ត​ខ្លួ​ន​ឯង​មិន​បាន.. យាប់​មែន..
  ពេល​អាន​អត្ថបទ​របស់​បង​ទៅ​ខ្ញុំ​ យល់​ថា គួរតែ​ធ្វើ​អ្វី​ឲ្យ​មាន​ប្រយោជន៍ សម្រាប់​ខ្លួន​ មិន​ត្រូវ​លេង ​Internet ​ដោយខ្ជះខ្ជាយ​ពេលវេលា..

 8. មានន័យថាខួរក្បាលជាអ្នកបញ្ជាបេះដូង។ ពេលដែលវិញ្ញាណទាំង៥​បានទទួល​ហើយភ្លាមនោះវាបញ្ជូនព័ត៌មានទៅខួរក្បាលមុនគេដើម្បីធ្វើការវិភាគ ​បេះដូង​គ្រាន់​តែ​ជា​អ្នកទទួលការរំញោចដោយចលនាឈាមតែប៉ុណ្ណោះ?

 9. កន្លែងកើតទុក្ខនិងសប្បាយមានពីរកន្លែង៖ ខួរក្បាល និងបេះដូង។
  ពេលខ្លះឈឺក្បាល តែអត់់ឈឺបេះដូងទេ ។ពេលខ្លះឈឺបេះដូង តែអត់់ឈឺក្បាលទេ ។ប៉ុន្តែភាគច្រើន ឈឺបេះដូងផង ឈឺក្បាលផង។ខួរក្បាលបញ្ជាគ្រប់់ផ្នែកទាំងអស់់
  នៃខ្លួនប្រាណពីព្រោះវាទាក់់ទងនឹងសរសៃប្រសាទនៅឯខួរក្បាល។ប៉ុន្តែការកំរើកឫ
  ធ្វើចលនាដៃជើង វាទទួលពីខួរក្បាលដោយចេតនា (ពីយើង)រីឯចលនារបស់់បេះដូងវាទទួលពីខួរក្បាលដោយអចេតនា(ពីយើង)។
  តែទោះជាយ៉ាងណា គួរដឹងថាបេះដូង(ចិត្ត)ជាចំណែកមួយនៃព្រលឹងទេ .
  ព្រលឹង ចែកជាបីផ្នែក ៖វិចារណញ្ញាណ +បេះដូង(ចិត្ត រឺឆន្ទៈ,ភាសាអង់់គ្លេសថាHeart or Will)+តណ្ហា ( Instincts or desires)។
  បើគេនិយាយថាចិត្តលោភលន់់គឺចិត្តហ្នឹង មិនចេះគ្រប់់គ្រងតណ្ហាទេ។

 10. មែនហើយឧត្តម ,មិនត្រូវខ្ជះខ្ជាយពេលវេលាពេកទេលើបណ្ដាញ
  ត្រូវចេះប្រមាណផង។ខ្ញុំសូមនិយាយពីត៌មានបន្តិច៖ការផ្សាយព័ត៌មាន,
  ហេតុអី?នរណាជាអ្នកផ្សាយពត៌មាន?ការផ្សាយព័ត៌មាន៖ គេប្រើ
  ឧបករណ៏អ្វី?៖វិទ្យុ ទូរទស្សន៏ កាសែត ទស្សនាវដ្តី …..ព័ត៌មាន
  នៅប្រទេសប្រជាធិបតេយ្យពិតប្រាកដ មិនដើម្បីគណៈបក្សនយោបាយ
  ទេតែដើម្បីប្រជារាស្រ្តទូទៅដឹងឮស្រួលសំរេចចិត្តដោយខ្លៈឯង ក្នុង
  ការបោះឆ្នោត ជ្រើសរើសគណបក្សកាន់់អំណាច។តែព័ត៌មានក្នុង
  ប្រទេសផ្ដាច់់ការ គ្មានសិទ្ធិសេរីភាព ព័ត៌មានត្រូវបានធ្វើជាឧបករណ៏
  ដើម្បីបំរើផលប្រយោជន៏គណៈកប្សកាន់់អំណាចនោះគឺការផ្សាយតែ
  ពីទង្វើល្អរបស់់ខ្លួន,ផ្សាយតែកិច្ចការ របស់់ខ្លួន ដោយបិទបាំង
  ការអាក្រក់់របស់់ខ្លួនហើយមិនផ្សាយទង្វើប្រឆំាងរបស់់គណបក្សជំទាស់់,
  បំបិទសិទ្ធិគណបបក្សជំទាស់់មិនអោយមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាដើម។
  ដូច្នេះព័ត៌មានប្រយោចណ៏ច្រើនណាស់់ ប៉ុន្តែក្នុងនយោបាយ វាមាន
  គុណប្រយោជន៏សំរាប់់អ្នកផ្សាយព័ត៌មានជាជាងសំរាប់អ្នកទទួល
  ព័ត៌មានកាលណាអ្នកផ្សាយព័ត៌មាន(អ្នកដឹកនំាប្រទេស)គិតតែផល
  ប្រយោជន៏ផ្ទាល់់ខ្លួន។

 11. គ្មាន​នរណា​រៀន​ដល់​ឆ្កួត​នោះ​ទេ។ មាន​តែ​អ្នក​នោះ​ដល់​ពេល​ត្រូវ​រៀន​មិន​ខំ​រៀន​ បែរ​ជា​បណ្ដែត​បណ្ដោយ​ លុះ​ដល់​ពេល​ចាំ​បាច់ ទើប​រៀន​បង្ខំ​ នេះ​បាន​សម​ជា​ឆ្កួត។ ខួរ​ក្បាល​មនុស្ស​ប្រៀប​ដូច​ជា​កាំបិត​អញ្ចឹង បើ​មិន​សំលៀង​ទេ​នឹង​ឆាប់​ច្រែះ​ប្រើ​លែង​កើត ទាស់​ត្រង់​ថា​គេ​សំលៀង​កាំបិត​នឹង​ថ្ម ឯ​ខួរ​ក្បាល​គេ​សំលៀង​នឹង​ចំណេះ​ដឹង។ ដោយ​ដឹង​ថា​កោសិកា​ប្រសាទ​មនុស្ស​ឆាប់​បាត់​បង់ ពេល​ដែល​ចាស់​ទៅ ដូច្នេះ​ហើយ​បាន​ជា​គេ​ណែនាំ​មនុស្ស​ឲ្យ​អាន​ច្រើន រឺ​រៀន​អ្វី​ដែល​ថ្មីៗ​ឲ្យ​ច្រើន​ដើម្បី​ប៉ះ​ប៉ូវ​កោសិកា​ប្រសាទ​ដែល​បាត់​បង់​ទាំង​នោះ។ តាម​ពិត​ទៅ ព័ត៌មាន​​ខ្លះ​ក៏​មាន​ប្រយោជន៍​ដែរ អាច​ឲ្យ​យើង​វិភាគ​ទាញ​យក​គោល​គំនិត​មក​ពិចារណា​គួរ​ធ្វើ​រឺ​មិន​គួរ​ធ្វើ ហើយ​ព័ត៌មាន​ខ្លះ​ទាក់​ទង​នឹង​របក​គំហើញ​ថ្មីៗ និង​ចំណេះ​ដឹង​ទូទៅ បើ​ទោះ​ជា​យើង​មិន​អាច​យក​មក​អនុវត្ត​ផ្ទាល់​បាន ក៏​យើង​អាច​យក​ទុក​យក​មក​និយាយ​ពិភាក្សា​គ្នា​លេង​ ជា​ជាង​និយាយ​រឿង​ផ្ទាល់​ខ្លួន​អត់​ប្រយោជន៍​ក៏​ថា​បាន។ គេ​ឧស្សាហ៍​និយាយ​ថា “សៀវភៅ/ព័ត៌មាន/ចំណេះដឹង/វិជ្ជា ​គឺ​ស្លាប់។ មនុស្ស​គឺ​រស់។” អ្វី​ដែល​សំខាន់​គឹ​ស្ថិត​នៅ​លើ​យើង​ ចេះ​ប្រើ​ប្រាស់​អ្វីៗ​ទាំង​នោះ​ឲ្យ​មាន​ប្រយោជន៍។ (Just my opinion!) :mrgreen:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s