ទស្សនៈនានាអំពីស្នេហា អាពាហ៍ពិពាហ៍ មិត្តភាព,,,

ស្នេហាមានឥទ្ធិពលខ្លាំងណាស់់លើជីវិតមនុស្សម្នាក់់ៗដោយម្យ៉ាង
ក៏មកពីយើងមិនអាចរស់់ឫមិនចង់់រស់់នៅម្នាក់់ឯងហើយម្យ៉ាងទៀត
វាទាក់់ទងនឹងតណ្ហាកាមទេពដែលនំាអោយមនុស្សគ្រប់់វ័យត្រូវការ
គូស្នេហ៏ប្រចាំជីវិតនោះ។កំណាព្យ ចំរៀង ពិរោះៗច្រើនរាប់់មិនអស់់
សុទ្ធតែរៀបរាប់់ពីសេចក្ដីស្នេហាដ៏ល្អល្អះ ដ៏គួរអោយច្រណែន ។
ពាក្យសាសងនៃគូស្នេហ៏ មានន័យគួរអោយចង់់ស្ដាប់់ មានពាក្យពេចន៏
ពិរោះនំាអោយអ្នកផងចង់់ដឹងឮ ព្រោះវាធ្វើអោយចិត្តសប្បាយ។
ទស្សនវិទូ ប្ល៉ាតុងយល់់ថា គ្មានអ្វីមានសារៈសំខាន់់ជាងស្នេហាទេ,
វាសំខាន់់លើសក្រុមគ្រួសារ,វាសំខាន់់លើសកិត្តិយស សំខាន់់លើស
ទ្រព្យសម្បត្តិ និងអ្វីៗទំាងអស់់ដែលបង្កើតរបស់់ទំាងអស់់នោះ។

ខាងក្រោមនេះជាទស្សនៈនានារបស់់កវីបណ្ឌិតទំាងឡាយក្នុងលោក
ដែលបានបញ្ចេញទស្សនៈអំពីស្នេហាកាលពីយូរកន្លងមកហើយ។

១_ជីវិតដូចជាផ្កា ស្នេហាដូចជាទឹកឃ្មុំ។( (Victor Hugo)

២_ស្នេហាគឺជាជំងឺម្យ៉ាងដែលគ្មាននរណាព្យាបាលបាត់់លើកលែងតែ
អ្នកមានជំងឺនោះ។(Adolphe Ricard)

៣_ ចំពោះស្នេហា ជ័យជំនះមានតែមួយទេ គឺការភៀសខ្លួនចេញ។
(Napoléon Bonarparte)

៤_អាពាហ៍ពិពាហ៍គឺជារណ្ដៅកប់់ខ្មោចស្នេហា។(Chamfort)

៥_ស្នេហាគឺជាកូនទេវតាក្រមួយ ប៉ុន្តែវាក៏ជាកូនទេវតាមានដែរ។កូនទេវតាក្រ៖
បានជាក្រ ព្រោះវារហេមរហាម វាទាមទារ វាសុំចែករំលែក។ កូនទេវតាមាន៖
បានជាមានព្រោះវាទូលាយដៃជើងខាងប្រាក់់កាសចំពោះមនុស្សដែលខ្លួន
ស្រលាញ់់។(Platon)

៦_ស្នេហាគឺជាជំងឺមួយបែបមានបីរយៈ៖ស្រេកឃ្លាន សេពសោយ
និងធុញទ្រាន់់។(Meil Man)

៧_ស្នេហាមានរសជាតិជាងអាពាហ៍ពិពាហ៍ ដូចគ្នានឹងអានប្រលោមលោក
មានរសជាតិជាងអានប្រវត្តិសាស្រ្តដែរ។(Chamfort)

៨_ក្នុងសង្រ្គាមស្នេហា ការភៀសខ្លួនចេញគឺជាមហាជ័យជំនះមួយ។(Petrarque)

៩_ស្នេហាវាកើតឡើងហើយរលាយបាត់់ទៅវិញមិន
ដែលតាមបំណងយើងឡើយ។( Mrs Girardir)

១០_ការបាត់់មុខក៏ជាឱសថល្អណាស់់ដែរក្នុងកិច្ចការប្រឆាំងនឹងស្នេហា។
(Lafontaine)

១១_មានស្នេហាក្នុងបេះដូងគឺមានសំពាយឥវ៉ាន់់មួយយ៉ាងធ្ងន់់តាមខ្លួន។
(Francois Coppee)

១២_ ស្នេហាគឺជាល្បែងមួយយ៉ាង ចំណែកកិត្តិយសជាភារៈកិច្ច។(P. Carneille)

១៣_ស្នេហាបរិសុទ្ធមានតិចណាស់់ តិចជាងការរាប់់អានស្មោះត្រង់់ទៅទៀត។(អនាមិក)

១៤_ស្នេហាគឺជាអ្វីដែលខ្ញុំមិនយល់់ មិនដឹងមកពីណា ហើយក៏មិនដឹងហេតុអ្វី
បានជាវាបាត់់ទៅវិញ។( Ms Sendery)

១៥_បុព្វហេតុនៃសេចក្ដីស្នេហាគឺជាអ្វីដែលខ្ញុំពុំយល់់ ប៉ុន្តែអានុភាព
របស់់វាយើងមិនអាចស្មានជាយ៉ាងណាទេ។ប្រការដែលខ្ញុំពុំយល់់នោះ
ពិតមែនតែវាមិនប៉ុន្មាន ប៉ុន្តែវាអាចធ្វើអោយផែនដីកក្រើកបាន។(Pascal)

១៦_ស្នេហាពិតមែនតែវាមិនធំដុំប៉ុន្មាន ប៉ុន្តែវាជាបញ្ហាដ៏ធ្ងន់់ធ្ងរបំផុត
ក្នុងជីវិតមនុស្សលោក។(Franess Neay)

១៧_គ្មានទេសភាពណាគួរអោយអាណិតអាសូរជាង
ទេសភាពស្នេហាទេ។(Ms de Lespinage)

១៨_ប្រការដែលគួរអោយស្ដាយខាងស្នេហាគឺកាលពីក្មេង ការពិសោធន៍វានៅខ្វះ
ដល់់ទៅចាស់់មានការពិសោធន៍ពេញខ្លួន។(Roche Peche)

២០_មនុស្សនៅក្មេងមិនទាន់់ស្គាល់់តំលៃនៃសេចក្ដីស្នេហាយ៉ាងណាទេ!
ស្នេហាតែកាមគុណមួយមុខគឺជាកាកសំណល់់នៃសេចក្ដីស្នេហាបរិសុទ្ធ។(Dante)

២១_ការសារភាពស្នេហាចំពោះមនុស្សដែលខ្លួនស្រលាញ់់ជាការល្អហើយ។
ប៉ុន្តែបើយើងរក្សាទុកវាតែក្នុងចិត្តវិញ វាកាន់់តែប្រសើរទៅទៀត។ (អនាមិក)

២២_រៀបការមួយដងក្នុងមួយជីវិតគឺជាករណីកិច្ច។បើរៀបការពីរដងគឺជាដំណើរ
លីលា ហើយបើរៀបការបីដងគឺជាដំណើរលីលាហើយឆ្កួតមួយជីវិត។Dutch proverb)

២៣_ព្រះអាទិទេពបង្កើតស្រីមក បែបដូចជាសំរាប់់គេស្រលាញ់់ជាជាង
ខ្លួនស្រលាញ់់គេ ។ដូចគ្នានេះ,ផ្កាសំរាប់់គេក្រអូប ជាជាងក្រអូបខ្លួនឯង។
(Alphonses Esquirase)

២៤_ស្រីច្រើនយំសោកមុនអាពាហ៍ពិពាហ៍ ចំណែកប្រុសវិញច្រើនយំសោកក្រោយអាពាហ៍ពិពាហ៍។(Polsh Prorur)

២៥_ស្នេហានំាអោយសប្បាយបានតែមួយរយៈពេលប៉ុន្តែពេលណាវា
នំាអោយកើតទុក្ខគឺមួយជីវិតតែម្ដង។(Jean-Pierre Claris)

២៦_ស្នេហាដូចជាផ្កាក្រពុំ ចំណែកឯអាពាហ៍ពិពាហ៍ដូចជាផ្ការីក(ខ្ញុំ)

២៧_ស្ហេហាគឺស្រឡាញ់តែមនុស្សម្នាក់ ៖គេមិនអាចស្នេហាមនុស្សពីរនាក់បានឡើយ។(ខ្ញុំ)

២៨_ស្នេហាគឺចង់អោយមនុស្សប្រុសស្រីពីរនាក់បានរួមរស់ជាមួយគ្នា។(ខ្ញុំ)

២៩_ស្នេហាគឺកើតចេញពីបេះដូងបរិសុទ្ធ។បេះដូងបរិសុទ្ធគឺមិនទទួល
ឥទ្ធិពលក្រៅពីឥទ្ធិពលបេដូងរបស់ខ្លួនឯងឡើយ។(ខ្ញុំ)

សូមកំសាន្តចំរៀងវីឌីអូចិនមួយបទខាងក្រោម​៖

Advertisements

7 responses to “ទស្សនៈនានាអំពីស្នេហា អាពាហ៍ពិពាហ៍ មិត្តភាព,,,

 1. ទាំង​នេះ​គ្រាន់​តែ​ជា​ទស្សនៈទៅ​តាម​ផ្នត់​គំនិត​មនុស្ស​ម្នាក់ៗ​ប៉ុណ្ណោះ មិន​ប្រាកដ​ថា​ត្រូវ​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ។ អ្វី​ដែល​សំខាន់​គឺ​យើង​ត្រូវ​ចេះ​មើល​តាម​កាលៈ​ទេសៈ និង​ធ្វើ​អ្វី​ដែល​ស្រប​តាម​នោះ។ :mrgreen:

 2. មែនតើ!:)
  បទពិសោធន៏ផ្សេងគ្នា ទស្សនៈផ្សេងគ្នាដែរ!

 3. ខ្ញុំអានទី២៤ គួរឲ្យអស់សំណើច… ហាសហិហិ.. ទី២៣គួរឲ្យចាប់អារម្មណ៍ជាខ្លាំង… ចំពោះទី២២ បើមានបុរសម្នាក់បានរៀបការមានប្រពន្ធប្រាំដង (បីដង រៀបការ ពីរដងសែនព្រេន) គួរហៅយ៉ាងណាវិញ?? Pascalនិយាយត្រូវ សេ្នហាធ្វើឲ្យកក្រើកផែនដី។ ខ្ញុំយល់ស្របនឹងPlatonថា គ្មានអ្វីមានសារៈសំខាន់់ជាងស្នេហាទេ…។

 4. comment est-ce que j’ai trouvé cela? Dans son livre« le
  Banquet », Platon nous l’a confirmé dans un dialogue que voici:
  Et puisqu’il est le plus ancien,Éros est pour nous la source
  des biens les plus grands.Pour ma part,en effet je suis
  incapable de nommer un bien qui surpasse celui dès sa jeunesse
  un amant de valeur,et pour un amant d’avoir un aimé de valeur.
  Car le principe qui doit inspirer pendant toute leur vie ,
  les hommes qui cherchent à vivre comme il faut,cela
  ne peut être ni les relations de famille ,ni les honneurs,ni
  la richesse,ni rien d’autre qui les produise,mais cela doit
  être au plus haut point ,l`amour .

 5. my love very hurt she told me that she love me but she always make me cry hurt and miss every day how can i do ?

 6. Even if she does not hurt,love is hurtful.
  Love is that arrow that pierce a heart while
  falling in love.So it really hurts those who
  fall in love.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s