ស្នេហាកើតចេញពីបេះដូង ឬ ពីខួរក្បាល?

មិនទាន់់ដឹងចិត្តអ្នកដែលសួរថាតើស្នេហាជាអ្វី? មានច្រើនគ្នាណាស់់
នំាគ្នាសួរថាស្នេហាជាអ្វី? ប៉ុន្តែគេគ្រប់់គ្នាប្រាកដជាចេះស្នេហា!!!
(ស្នេហាគ្មានគ្រូអាចារ្យណាបង្រៀនទេ ,មនុស្សសត្វចេះឯងគ្រប់់គ្នាពីធម្មជាតិ )
ស្នេហា ,តាមន័យដែលយើងដឹងឮគ្រប់់គ្នា គឺការស្រលាញ់់ស្និទ្ធស្នាល
ស្រលាញ់់ស្អិតរមួតនឹងអ្វីមួយ ឬ នរណាម្នាក់់ ដូចគេថាស្នេហាមាសប្រាក់់
ស្នេហាបង ស្នេហាអូន ស្នេហាប្រទេសជាតិ…. អញ្ចឹង ពាក្យស្នេហា
មិនមែនប្រើសំរាប់់តែចំពោះបុរសស្រ្តី ដែលស្រលាញ់់គ្នា
ជាគូរគ្រង ជាគូរស្នេហ៏ នោះទេ។ទោះបីយ៉ាងណា ន័យដែលប្រើ
ទូលំទូលាយគឺស្នេហារវាងប្រុសនិងស្រីក្នុងបំណងកាមគុណ និង
ចំណងរស់់នៅជាមួយគ្នាបេះមិនដាច់់ ដែលហៅថាស្នេហាបរិសុទ្ធ។
ហ៊ឺ! ពិបាកណាស់់បើយើងថា ស្នេហាសំរាប់់តែបុរសជាមួយនឹងស្រ្តី…
ព្រោះមិនដឹងថាពួកប្រុសស្រលាញ់់ប្រុស(Gays)និងពួកស្រីស្រលាញ់់ស្រី
(Lesbians) គេអន់់ចិត្តយ៉ាងណា ព្រោះគេក៏មានស្នេហាដែរ
ហើយថែមទាំងទាមទារសិទ្ធិស្មើនឹងស្នេហារវាងប្រុសនិងស្រីដែរនោះ។
កំណើតនៃប្រុសស្រលាញ់់ប្រុស ឬ ស្រីស្រលាញ់់ស្រី មានតំាងពី
រាប់់ពាន់់ឆ្នាំមកហើយ គ្រាន់់តែឧប្បដិហេតុនេះមិនគួរអោយ
កត់់សំគាល់់ប៉ុន្មានព្រោះមិនសូវសំបូរស្នេហាបែបនេះទេ ប៉ុន្តែវាពុំទាន់់
មានច្រើនក៏ដោយសារប្រជាជនពិភពលោកពុំទាន់់កើតមានច្រើននោះដែរ។
ពិភពលោកសព្វថ្ងៃមានមនុស្សប្រុសស្រលាញ់់ប្រុស និងស្រីស្រលាញ់់
ស្រីចំនួនប្រមាណពី២០០លាននាក់់ទៅ៣០០លាននាក់់ទៅហើយ។
ដូចនេះ ឃើញថាច្រើនសំបើមណាស់់ ហើយវាមិនចេះចុះថយឡើយ
គឺកាន់់តែកើនច្រើនឡើង ដោយហេតុថាពួកគេបានទទួលសិទ្ធិកាន់់តែ
ច្រើនដែរ ដូចជាអាចរៀបការជាមួយគ្នា ហើយមួយឆ្នាំៗមានក្បួនដង្ហែរ
ដែលបង្ហាញនូវមោទនភាពនៃការស្រលាញ់់ភេទដូចគ្នានេះ លើដងវិថី
យ៉ាងអធឹកអធ័មទៀតផង !មានប្រទេសជឿនលឿនមួយចំនួន នៅទ្វីបអឺរ៉ុប
និងអាមេរិក បានយល់់ព្រមអោយពួកគេអាចរៀបអាពាហ៏ពិពាហ៏ស្រប
ច្បាប់់បានដែរ។យ៉ាងនេះ បានជាប្រទេសមួយចំនួនដែលមិនព្រមទទួល
ស្គាល់់សិទ្ធិរៀបអាពាហ៏ពិពាហ៏របស់់ពួកគេ ដូចជាប្រទេសឥណ្ឌា
មិនពេញចិត្តចំពោះប្រទេសអាមេរិក កាណាដា ជាដើមដែលបើកសិទ្ធិ
អោយអ្នកស្រលាញ់់ភេទដូចគ្នាអាចរៀបការបាននោះ, បានបង្ហាញ
កិរិយារបស់់ខ្លួនយ៉ាងច្បាស់់ដូច នៅពេលដែលនាយករដ្ឋមន្រ្តីនៃ
ប្រទេសកាណាដា Stephen Harperបានទៅទស្សនកិច្ចនៅប្រទេស
ឥណ្ឌាកាលពីប៉ុន្មានឆ្នាំកន្លងទៅ ។ លោក Singhនាយករដ្ឋមន្រ្តី
នៃប្រទេសឥណ្ឌាបានហៅពួកអ្នកស្រលាញ់់ភេទដូចគ្នាថាជាមនុស្សមាន
ជំងឺ(sick people)។លោកមានការមិនសប្បាយចិត្តដែលប្រទេសរបស់់
លោកកើតមានពួកអ្នកស្រលាញ់់ភេទដូចគ្នាកាន់់តែច្រើនឡើង…ប៉ុន្តែរដ្ឋាភិបាល
របស់់លោកនឹងមិនព្រមជាដាច់់ខាតអោយពួកគេមានសិទ្ធិរៀបការស្របច្បាប់់
ដូចប្រទេសកាណាដាឬ អាមេរិកឡើយ!។ព្រឹត្តិការណ៏នេះខ្ញុំដូចជាមិន
សូវយល់់ទេ…?ធម្មជាតិចង់់បន្ថយចំនួនមនុស្ស ?សង្កេតមើលធម្មជាតិចុះ…
ធម្មជាតិប្រើមធ្យោបាយច្រើនយ៉ាងណាស់់ដើម្បីកាត់់បន្ថយកំណើន
ប្រជាជនលើពិភពលោក(មរណភាពដោយជរាភាពនិងជំងឺជាមធ្យោបាយ
ធំជាងគេបង្អស់់ បន្ទាប់់ពីសង្រា្គមឬគ្រោះមហន្តរាយធម្មជាតិ)។
កំណើនពួកអ្នកស្រលាញ់់ភេទដូចគ្នាបានចូលរួមកាត់់បន្ថយកំណើត
ទារកយ៉ាងក្រាស់់ក្រែលដែរតើ:) ពីព្រោះពួកគេមិនអាចបង្កើតកូនបានសោះ។
ប្រពៃណីទទួលស្គាល់់តែអាពាហ៏ពិពាហ៏រវាងបុរសនិងស្រ្តីតែប៉ុណ្ណោះ
ដែលត្រូវបានគេចាត់់ទុកថាស្របច្បាប់់ត្រឹមត្រូវ ព្រោះ អាចបង្កើតកូនចៅបាន។
ប៉ុន្តែសូមជំរាបថា ពួកអ្នកស្រលាញ់់ភេទដូចគ្នានេះ មិនមែនខ្ទើយឡើយ
គឺជាមនុស្សសាមញ្ញធម្មតា មិនដូចមនុស្សខ្ទើយដែលតុបតែងខ្លួន
ជាមនុស្សភេទផ្ទុយពីខ្លួន ហើយថែមទំាងមានមួយចំនួនកែភេទរបស់់ខ្លួន
ដូចជាពីភេទប្រុសទៅជាស្រី ឬ ពីស្រីទៅជាប្រុស ,គួរអោយឈឺសើច
និងងឿងឆ្ងល់់! តែកុំថាអោយគេ …នំាគេខឹង ហើយថាបើយើងជា
គេវិញក៏មានចិត្តដូចគេដែរ ព្រោះគេមិនអាចរស់់ជាមនុស្សដែលធម្មជាតិ
បានប្រគល់់ភេទជូនហើយ បែរជាមិនព្រមទទួលយក!
ឥឡូវ និយាយអំពីសំណួរថាតើស្នេហាកើតចេញពីបេះដូង ឬ ពី ខួរក្បាល?
ពិតជាគួរអោយឆ្ងល់់មែនតើ!កាលណាគេនិយាយពីស្នេហា,គេ
សំដៅបេះដូង ព្រោះវាជាកន្លែងដែលផ្ដួចផ្ដើមស្នេហា?មិនមែននៅខួរក្បាលទេ?
គេថែមទាំងថាបេះដូងគឺតំណាងសេចក្ដីស្នេហា។តាមពិត រឿងនេះវាពិតជា
ឆ្លងកាត់់មកពីខួរក្បាលមុនជាមិនខាន ព្រោះស្នេហាវាត្រូវការភ្នែកមុនដំបូង
ទើបកើតចិត្តស្នេហ៏ ទៅបាន។ប៉ុន្តែមិនដឹងយ៉ាងម៉េចបានជាវានំាដំណឹង
នេះទៅកាន់់បេះដូងនំាអោយបេះដូងលោតកំរើក ខុសចង្វាក់់ធម្មតា
ដោយកើតសេចក្ដីព្រួយភ័យផង អរផងនំាអោយគិតច្រើន ហើយការគិតនេះ
គឺត្រូវការខួរក្បាលដើម្បីពិចារណារិះរកមធ្យោបាយយ៉ាងណាអោយស្នេហា
របស់ខ្លួនទទួលជោគជ័យនិងមិនព្រាត់់ប្រាស់់។ប៉ុន្តែអ្វីទាំងអស់់ស្ថិតនៅក្រោម
ឥទ្ធិពលនៃព្រេងវាសនា,លោកទស្សនវិទូក្រិកHéraclite និយាយអញ្ចឹង។
មានប្រវត្តិរឿងមួយថាស្នេហាកើតចេញពីបេះដូង ដូចនេះ៖យក្សមួយក្បាល
ឈ្មោះTâkaraបានតំាងសីល ហើយបានទទួលអនុភាពសំបើមមួយ
ពីព្រះព្រហ្ម គឺថាគ្មានអាទិទេពណាអាចវាយប្រយុទ្ធឈ្នះបាន លើកលែង
តែបុត្រារបស់់ព្រះសិវៈម្នាក់់តែប៉ុណ្ណោះ។ប៉ុន្តែសម័យនោះព្រះសិវៈនៅ
មិនទាន់់មានបុត្រមួយអង្គនៅឡើយព្រោះ ព្រះអង្គកំពុងតាំងសីលនៅឯ
ហេមពាន្តក្រោយពីព្រះអង្គបានបាត់់ភរិយារបស់់ព្រះអង្គនាង Sâtiដែល
បានទទួលអនិច្ចកម្មបាត់់ទៅហើយនោះ។ដោយហេតុហ្នឹងបានជាព្រះឥន្ទ្រ
ប្រើអោយព្រះកាមទេព(Kama) ចេញទៅបាញ់់ព្រួញស្នេហ៍តំរង់់
ព្រះសិវៈ ដែលកំពុងស្មឹងស្មាធិកណ្ដាលព្រៃហេមពាន្តយ៉ាងសុខសាន្ត។
ក្រោយពីយល់់ព្រមបំពេញបេសកម្មដ៏ប្រកបគ្រោះថ្នាក់់នេះមក ព្រះកាមទេព
ក៏បានចេញទៅដល់់ភ្នំKailasaដោយស្ងាត់់ៗ ហើយលបមើលព្រះសិវៈកំពុងតាំង
សីលមួយស្របក់់ ក៏ព្រះនាងបព៌ត(Parvati)មកដល់់មានដៃកាន់់បុប្ផា
ស្រស់់ល្អមកផង បន្ទាប់់មកព្រះកាមទេពឆ្លៀតឱកាសដ៏ល្អនេះ ដោយហូត
ទាញព្រួញមកបាញ់់តំរង់់ទ្រូង(បេះដូង?)ព្រះសិវៈដើម្បីអោយព្រះអង្គកើតចិត្ត
ស្នេហាចំពោះព្រះនាងParvatiដែលទើបមកដល់់ចំពោះព្រះភក្ត្រ។
ភ្លាមនោះគ្រាប់់ព្រួញហោះទៅចំទ្រូង(បេះដូង?)ព្រះសិវៈៗកើតមានសេចក្ដី
ស្នេហាភ្លាមចំពោះព្រះនាងParvatiហើយព្រមពេលជាមួយគ្នានេះព្រះអង្គ
បានទតឃើញព្រះកាមទេពដែលមានហ៊ានបាញ់់ព្រះអង្គ ទើបព្រះអង្គបើក
ព្រះនេត្រទីបីរបស់់ព្រះអង្គនៅលើថ្ងាស បាញ់់ពន្លឺកំទេចព្រះកាមទេពជា
ផេះមួយរំពេច។ទោះបីយ៉ាងណា សេចក្ដីស្នេហា មិនបានជ្រាបចូលសព្វ
ក្នុងបេះដូងរបស់់ព្រះអង្គទំាងស្រុងភ្លាមទេ ។ដូច្នេះហើយទើបបានជាព្រះសិវៈ
នៅតែបន្តតំាងសីលជាច្រើនឆ្នាំទៀតទើបមករួមស្នេហាជាមួយព្រះនាងParvati
ដើម្បីបង្កើតកូនប្រុសមួយរូបល្អឆ្នើមព្រះនាមKarttikeyaដើម្បីទៅសំលាប់់
អសុរៈTâkaraកំណាចរាតត្បាតលើអស់់អាទិទេពទំាងពួង។

ស្នេហាប្រៀបដូចជាស្វាយស្រគាលដែល គេបេះយកមកបន្ទុំ ៖វាត្រូវការ
ពេលដើម្បីទុំ!អញ្ចឹងហើយបានជាស្នេហាគ្រាដំបូងនំាអោយ
មានការបារម្ភ ព្រោះវាអាចប្រែប្រួល ផ្លាស់់ប្ដូរ ។នេះមកពីស្នេហានៅ
គ្រាដំបូង ស្ថិតនៅលើផ្ទៃនៃការរុករាវ(Niveau​d`exploration)។
បន្ទាប់់ពីពេលកន្លងបានមួយរយៈកាល ទើបវាទុំ ហើយផ្អែម។

24 responses to “ស្នេហាកើតចេញពីបេះដូង ឬ ពីខួរក្បាល?

  1. ក្បោះក្បាយមែនទែនបង! ហិហិ😀

  2. ផ្កាយដុះកន្ទុយ

    ខ្ញុំអត់ដឹងទេ ថាស្នេហាមានន័យយ៉ាងណា? វាកើតចេញមកពីបេះដូង ឬខួរក្បាល? ខ្ញុំគ្រាន់តែដឹងថា ត្រឹមតែបានឃើញខ្សែភ្នែក និងស្នាមញញឹមរបស់គេ មានសេចក្តីសុខ ក៏គ្រប់គ្រាន់…

  3. ម៉េច ផ្កាយថាមានសេចក្ដីសុខគ្រប់់គ្រាន់់ ពេលបានឃើញស្នាមញញឹម
    និងខ្សែភ្នែករបស់់គេ? ដឹងទេ?ស្នេហា វាជាសេចក្ដីប្រាថ្នាដ៎ធំមួយនៃជីវិត។
    ឃើញគេល្អ ស្អាត នំាកើតចិត្តប្រាថ្នាគេ ចង់់បានគេ មករួមរស់នៅជាមួយដើម្បីថ្នម
    ថែ រួមរ័កមេត្រី។

  4. អរគុណ ឧត្តម !
    នៅមានឧត្តមម្នាក់់ទៀត គេចូលចិត្តអានអត្ថបទអំពីស្នេហាណាស់់។
    តិចទៀត ខ្ញុំនឹងដាក់់ប្រកាស់់ទស្សនៈនានាអំពីស្នេហា អាពាហ៏ពិពាហ៏…!

  5. ច្បាស់​ជា​ចេញ​ពី​ខួរក្បាល​ហើយ។ ដំបូង​ចេញ​ពី​វិញ្ញាណ​ក្នុង​ចំនោម​វិញ្ញាណ​ទាំង​ប្រាំ ដូចជាចក្ខុ សោតៈ ឃានៈ កាយៈ .. វិញ្ញាណ បញ្ជូន​ទៅ​ខួរ​ក្បាល។ ខួរក្បាល​គិត​មើលរួចបញ្ចេញ​លទ្ធផល​ទៅ​អោយ​បេះ​ដូង​ញ័រ​រញ្ជួយ។

    ដូចគ្នា​ដែរ ការ​ភ័យ​ខ្លាច​ ក៏ធ្វើ​អោយ​​បេះដូង​យើង​លោត​ក្ឌុកក្ឌាក់​ដែរ។

  6. បញ្ជាពីខួរក្បាល ញ័រដល់់បេះដូង !
    បេះដូងជាជំរកស្នេហា ភ័យអរ ភ័យខ្លាច រន្ធត់់ ញាប់់ញ័រ។

    Plato argued that people fall in love because they recognize
    in the beauty of their beloved the ideal form of beauty that
    they dimly remember and seek.

  7. គិត​ថា​ទាំង​ពីរ ព្រោះ​មនុស្ស​មាន​ទាំង​បេះ​ដូង​ និង​ខួរ​ក្បាល។ បើ​ស្នេហា​កើត​ចេញ​ពី​ខួរ​ក្បាល​តែ​ម្យ៉ាង គឺ​មិន​អស្ចារ្យ​ដូច​កើត​ចេញ​ពី​បេះ​ដូង​ទេ តែ​បើ​ស្នេហា​កើច​ចេញ​ពី​បេះ​ដូង​តែ​ម្យ៉ាង គឺ​គ្រោះ​ថ្នាក់​ណាស់។ និយាយ​អ៊ីចឹង វិភាគ​អី​ក៏​អត់​ភ្លេច​យក​រឿង​ស្រលាញ់​ភេទ​ដូច​គ្នា​មក​និយាយ​ដែរ មេឃា នេះ!😀

  8. ច្រឡំ សម្បត្តិ ទេ!

  9. ផ្កាយដុះកន្ទុយ

    បងសម្បត្តិ! ហ្នឹងហើយបានខ្ញុំថា ខ្ញុំអត់ដឹងថាស្នេហាវាមានន័យថាយ៉ាងម៉េច?​ គ្រាន់តែដឹងថា ពេលខ្ញុំឃើញម៉ាក់ខ្ញុំសប្បាយចិត្ត ខ្ញុំក៏សប្បាយជាមួយ… នេះហើយជាស្នេហាខ្ញុំ…. ហិហិ😛
    ហើយម៉្យាងទៀត បងដាក់ប្រកាសទស្សនៈស្នេហា និងអាពាហ៍ពិពាហ៍ឲ្យច្រើនៗទៅ ព្រោះអីឧត្តមកំពុងតែចង់ដឹងស្រាប់ផង… ហិហិ ព្រោះអីឭថាជិតការប្រពន្ធហើយ (^_^)

  10. ស្នេហាគឺដូចថ្នាំពេទ្យ ជាថ្នាំមួយប្រភេទដែលមានមុខពីរ
    ស្នេហាជាដើមហេតុនៃសេចក្តីឈឺចាប់ ស្នេហាជាដើមហេតុនៃសេចក្តីសុខ
    ស្នេហាជាសេចក្តីទុក្ខ ស្នេហាជាទឹកឃ្មុំ ស្នេហាជាដាវមុខស្រួចដែលអាចចាក់​
    សំលាប់មនុស្សគ្រប់ពេល តែវាក៏ជាថ្នាំពេទ្យដែលល្អបំផុតនៅពេលដែលត្រូវបាន
    គេចាក់បេះដូងអោយធ្លុះធ្លាយ…អូយស្នេហាអើយស្នេហា អ្នកពិតជាពិបាកស្វែង
    យល់ណាស់…ម្តងធ្វើអោយខ្ញុំសើច ម្តងធ្វើអោយខ្ញុំក្រៀមក្រំ …។

  11. ចាន់់ថល ម៉េចច្រលំខ្ញុំចឹង ហិហិ…?:)
    គេថាបេះដូងគឺតំណាងចិត្ត រីឯខួរក្បាលគឺតំណាងវិចារណញ្ញាណ។
    ជារឿងពីរខុសគ្នា ។ចិត្តពុំចេះពិចារណាទេ តែកាលណាស្រលាញ់់
    គឺស្រលាញ់់មិនចេះវិភាគដូចខួរក្បាល ដែលតំណាងវិចារណញ្ញាណ
    នោះទេ។ពេលស្រលាញ់់នរណាម្នាក់់ ចិត្តអាចប្រែប្រួល..ត្រង់់ហ្នឹង
    ហើយដែលជួនកាលត្រូវការឱវាទពីអ្នកដទៃ ជាពិសេសលោកឱពុក
    អ្នកម្ដាយដែលជាអ្នកគ្រប់់គ្រង។ប៉ុន្តែមានករណីច្រើនណាស់់ដែល
    ចិត្តស្រលាញ់់មិនចេះប្រែប្រួល មិនអោយនរណាបញ្ជាពីលើបាន។
    រីឯវិចារណញ្ញាណវិញគិតយ៉ាងម៉េចអោយតែស្នេហាគេមានប្រៀប
    មានសេចក្ដីសុខ រកស្នេហាណាដែលប្រកបដោយមានអ្វីៗគ្រប់់យ៉ាង
    តែជាស្នេហាដែលមិនរំជួលបេះដូងគេប៉ុន្មានឡើយ។

    អ្នកទំាងអស់់គ្នា៖ប្ល៉ាតុងទស្សនវិទូក្រិកបុរាណបានចែកព្រលឹងមនុស្ស
    ជាបីគឺ៖
    ១_ វិចារណញ្ញាណឬបញ្ញា(នៅចុងកំពួលភ្នំឫពីរាមីដ)គឺជាអ្នកដឹកនំា
    និងគ្រប់់គ្រងលើផ្នែកខាងក្រោមនៃវិញ្ញាណទំាងពីរ។
    ២_ចិត្តឬឆន្ទៈ(នៅផ្នែកកណ្ដាលនៃពីរាមីដ)តំណាងដោយកង
    ការពារសណ្ដាប់់ធ្នាប់់សង្គមនិងប្រទេសជាតិគឺជាកងទ័ពនិង ប៉ូលីស ។
    ៣_តណ្ហាឬចំណង់់ប្រាថ្នាដែលតំណាងដោយប្រជាបលរដ្ឋទូទៅ
    ដូចជាកសិករ ពលករ សិប្បករ និងពាណិជ្ជករ។

    លោកប្ល៉ាតុងប្រៀបធៀបព្រលឹងទៅនឹងរដ្ឋរប្រទេសមួយដែលគ្រប់់គ្រង
    ដោយវិចារណញ្ញាណដែលលោកតំណាងដោយស្ដេចទស្សនវិទូ Philosopher
    kings។លោកដឹងថាព្រលឹងមានបីផ្នែកនេះព្រោះអីផ្នែកទំាងបី
    នោះក៏ឧស្សាហ៏ប៉ះទង្គិចគ្នាដែរឧទាហរណ៏៖ មនុស្សម្នាក់់អាចប្រាថ្នា
    ចង់់បានអ្វីមួយ ប៉ុន្តែឈ្លោះប្រកែកគ្នាជាមួយនឹងឆន្ទៈ។ព្រលឹងដែល
    ដំណើរការបានល្អ៖បញ្ញាចេះគ្រប់់គ្រងលើ
    តណ្ហាដោយប្រើអំណាចនៃឆន្ទៈ !

  12. វា​មិន​ប្រាកដ​នោះ​ទេ​ថា​ ប្រុស​ម្នាក់​ស្រលាញ់​នារី​ម្នាក់​ព្រោះ​នាង​ស្អាត ​ច្រៀង​ពិរោះ និយាយ​ពិរោះជា​ដើម មាន​មនុស្ស​ប្រុស​ជា​ច្រើន​ដែល​មិន​ជ្រើស​រើស​យក​នាង​ដែល​ស្អាត​ជាង​នោះ​​ តែ​បែ​រ​ជា​ទៅ​រើស​យក​នាង​ម្នាក់​ដែល​មាន​សំរស់​អន់​ជាង​ ព្រោះ​តែ​គាត់​ស្រលាញ់​នាង​សំរស់​អន់ជាង។

    តែ​វា​ត្រឹម​ត្រូវ​ដែល​ថា​ពី​ដំបូង​​អ្វី​ៗ​វា​ត្រូវ​ឆ្លង​កាត់​តាម​រយៈ​វិញ្ញាណ​របស់​យើង​ហើយ​វា​ផ្តល់​ទិន្នន័យអោយ​ទៅ​ខួរ​ក្បាល​។ ចំពោះ​យោបល​ខ្ញុំ​គឺ​ថា​ “ស្នេហា​” វា​អាច​កើត​ចេញ​ពី​កន្លែង​ទាំង​ពីរ ពីខាង​ខួរ​ក្បាល និង ពី​ខាង​បេះដូង តែ​ទោះ​យ៉ាង​ណា​ខ្ញុំ​ត្រូវ​តែ​អោយ​តំលៃ​លើ​ស្នេហា​ចេញ​ពី​បេះ​ដូង ព្រោះ​ស្នេហា​ចេញ​ពី​បេះដូង​​បរិសុទ្ធ មានន័យ​ជាង។ ហេតុអ្វី​បាន​ជា​ខ្ញុំ​និយាយ​ដូច្នេះ? ព្រោះ​ស្នេហា​ដែល​ចេញ​ពី​ខួរ​ក្បាល​វា​តាក​ទង​នឹង​ “វិចារណញ្ញាណ” នាង​ហ្នឹង​សាក​សម​នឹង​ឋានៈ​គ្រួសារ​អញ​អត់ នាង​ហ្នឹង​មាន​លុយ​ មាន​ការងារ​ធ្វើ​អត់ ឆ្លាត​អត់ ពូកែ​រកស៊ី​អត់…..(ប្រុស​មួយ​ចំនួន​ត្រូវ​គិត​បន្ថែម​លើ​ចំនុច​មួយ​ទៀត​នៅ​ក្រមុំ​អត់) ដូច្នេះ​មុន​នឹង​ដាក់​ចិត្ត​ស្រលាញ់​​នាង ប្រុស​នោះ​ត្រូវ​ពិចារណា​ចំនុច​អស់​ទាំង​នេះ ហើយ​បាន​សំរេច​ចិត្ត​ប្រាប់​ទៅ​បេះ​ដូង​ថា​ត្រូវ​តែ​តាម​ស្រលាញ់​នាង​ហ្នឹង។

    ចំនុច​ទី​ពីរ​ស្នេហា​ចេញ​ពី​បេះដូង មនុស្ស​ស្រី​ទាំង​ឡាយ​ដែល​យើងបាន​​ជួប​ បានឃើញ បាន​លឺ ​មួយ​ហើយ​មួយ​ទៀត​ពេល​យើង​ដើរ​ ជិះ​កង់ ជិះ​ម៉ូតូ នៅ​សាលា​ ​នៅ​ក្នុង WordPress និង កន្លែង​ផ្សេង​ៗ ទិន្នន័យ​ទាំង​នេះ​នឹង​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​របស់​យើង​តាម​រយៈ​វិញ្ញាណ​ណា​មួយ (ច្រចៀក ភ្នែក ច្រមុះ ជាដើម) ទិន្នន័យ​ទាំង​អស់ហ្នឹង​ចូល​ទៅ​ខាង​ក្នុង​ខ្លួន​យើង​ច្របល់​ពេញ​ហ្នឹង ស្រាប់​តែ​ពេល​មួយ​បេះដូង​របស់​យើង​អោយ​សញ្ញា​ទៅ​ខួរ​ក្បាល​របស់​យើង​ភ្លាមថា “ខ្ញុំ​ក្នុង​ឋានៈ​ជា​បេះដូង​សូម​ជំរាប​ទៅ​លោក​ខួរ​ក្បាល​ថា ខ្ញុំ​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហា​របស់​នារី​ម្នាក់​ហើយ” ដូច្នេះ​បេះដូង​ដែល​ស្រលាញ់​នាងអត់​មាន​វិចារណញ្ញាណ​ចូល​រួម​នោះ​ទេ។ ដូច្នេះ​ស្នេហា​នោះ​គឺ​បរិសុទ្ធ​ចេញ​ពី​បេះដូង ហើយ​ស្នេហា​នោះ​ហើយ​ដែល​នារី​គ្រប់​រូប​ប្រាថ្នា​ចង់​បាន។

    សរុប​សេចក្តី​ទៅ​គឺ​ថា “ស្នេហា​ចេញ​ពី​ខួរក្បាល រឺ​ វិចារណញ្ញាណ” វា​មាន​សភាព​មាំទាំ​ជាង វា​មាន​ផាសុខភាព​ជាង។ ចំនែក “ស្នេហា​កើត​ចេញ​ពី​បេះដូង រឺ ភាព​​ចៃដន្យ​” វា​រំជើប​រំជួល​ វា​អស្ចារ្យ វា​ខ្លាំងរន្ទះ វា​ធំ​​ជាង​ភ្នំ ខ្ជស់​ជាង​មេឃ តែ​វា​ជា​ប្រថុយ​ប្រថាន និង គ្រោះ​ថ្នាក់​មួយ៕៚

  13. មានប្រុសឬស្រីគគោក មិនរើសសម្ផស្ស ដើម្បីរៀបការជាមួយ…
    តែនេះក៏មិនដើម្បីស្នេហាអីដែរ ព្រោះស្នេហាកើតឡើងបានដោយសារ
    ការឃើញសម្ផស្ស ល្អស្អាតដែលទាក់់ចិត្ត។ប៉ុន្តែសម្ផស្សមានដល់់ទៅពីរបែប៖
    ១_សម្ផស្សសំបកក្រៅ៖រូបរាង មុខមាត់់ ដំណើរ សំលៀកបំពាក់់ ….
    ២_សម្ផស្សខាងក្នុង៖ចរិយាល្អ មាយាទល្អ មានបញ្ញា ចំណេះដឹង
    និងវិជ្ជាជីវល្អត្រឹមត្រូវ….ប្រុសនិងស្រីទំាងអស់់ប្រាថ្នាចង់់បានគូស្នេហ៏
    ប្រកបដោយសម្ផស្សទំាងពិរបែបនេះ។ប៉ុន្តែកាលណាហើយរកមិនបាន
    ត្រូវជ្រើសរើសមួយមុខណាដែលចិត្តរបស់់ខ្លួនទន់់ទៅរក…ដូចអ្នកខ្លះ
    គេមិនចោលសម្ផស្សសំបកក្រៅទេ អញ្ចឹងចាត់់ទុកសម្ផស្សខាងក្នុងជា
    ការបន្ទាប់់បន្សំរីអ្នកខ្លះទៀត គេចោលសម្ផសល្អខាងក្នុងមិនបានទេ
    អញ្ចឹងចាត់់ទុកសម្ផស្សខាងក្រៅជាការបន្ទាប់់បន្សំ។មានឥទ្ធិពលខាង
    ក្រៅផងដែរលើជំរើសគូស្នេហ៏ ដូចជាស្ដាប់់ពាក្យបង្គាប់់ពីពុកម្ដាយ
    បងប្អូន ឬមិត្តភក្ដិ ជាជាងស្ដាប់់បេះដូងរបស់់ខ្លួនឯង!

  14. លំអិតឡើងចង់ងុយគេងទាំងព្រលឹមហើយបង! ស្នេហាពិតជាមានច្រើនបែប ច្រើន​យ៉ាង​មែន តែស្នេហាស្រី-ប្រុស គឺជួបគ្នាដោយសារការប្រទានរបស់ព្រះ​ ឬអាច​និយាយ​ថាព្រហ្មលិខិតជាអ្នកកំណត់រួចហើយ។

  15. ការ​ស្រឡាញ់​មាន​បីបែប …

    1-ស្រឡាញ់ចេញពីមាត់ (ពោល​ឲ្យ​ផុត​តែ​ពីមាត់ ចិត្ត​ពិត​មិន​ដឹង​មិន​យល់​ស្រឡាញ់​នឹង​ម៉េច​ទេ) ។

    2-​ស្រឡាញ់​ចេញ​ពីខួរក្បាល (ប្រើ​ហេតុ​ផល​ដើម្បី​ស្រឡាញ់ ស្រឡាញ់​ដើម្បី​ផល​ប្រយោជន៍ ស្រឡាញ់​ព្រោះ​សម​ហេតុ​ផល​នឹង​ស្រឡាញ់ ស្រឡាញ់​ព្រោះ​គួរ​ត្រូវតែ​ស្រឡាញ់ សម​នឹង​ស្រឡាញ់) ។

    3- ស្រឡាញ់ចេញ​ពី​បេះដូង (អ្នក​ធ្លាប់មាន​ស្នេហា​ពិតជា​ដឹង​ ពេល​វា​ពើតៗ​ គ្មាន​ហេតុ​ផល តែ​កើត​ចេញ​ពីចិត្ត, មាន​ការនឹករលឹក​លាយ​លំ មាន​ការ​ហួងហែង មាន​ការ​ព្រួយ​បារម្ភ មាន​ការ​យក​ចិត្ត​ទុក​ដាក់ ចង់​នៅ​ក្បែរ​ ចង់​មើល​ថែរ ចង់​យក​អាសារ​ ចង់​ថ្នាក់ថ្នម ចង់​ឲ្យ​មាន​សេចក្តី​សុខ និង​ចង់​រួម​ជីវិតជាំមួយ ចំណង់ទាំងនេះ​កើតមក​ដោយ​គ្មាន​ហេតុផល ព្រោះ​ចេញ​ពីបេះដូង អត់ចេះគិត វា​ដឹង​តែមួយ​ថា ស្រឡាញ់) ។

    http://blog.ckvirya.com/2010/08/19/3163

  16. Tres tres desolé.., je suis en retard.. សុំទោស​បងខ្ញុំ​មក​ក្រោយគេ។ រត់​ចោលផ្ទះ​ប៉ុន្មានថ្ងៃ ដាច់​អាំងទែរនែត អត់ដឹងថាបងប្រកាសថ្មី សុទ្ធតែអស់ទាស់តែម៉ង!! សុំពេលអានសិន Je vais donner mon opinion apres , d’accord!!

  17. Très content de te revoir …J `aime lire tes commentaires
    et je suis fier de ton interêt en philosphie et en Amour.

  18. អរគុណអ្នកទំាងអស់់គ្នាដែលបានចូលរួមបញ្ចេញយោបល់់។
    តាមពិតប្រធានបទ៖ស្នេហាកើតចេញពីបេះដូងឬ ពីខួរក្បាល?
    នោះវាមានការច្រលំនឹងពាក្យថាបេះដូង ដែលជាប្រដាប់់ចែកចាយ
    ឈាមក្នុងរាងកាយមនុស្សសត្វ។ប៉ុន្តែបេះដូងគ្រាន់់តែជាកន្លែងរំជើបរំជួល
    ក្នុងខ្លួនប្រាណ ដូចជាមកពីការភ័យ ពីការអរ ពីការកើតទុក្ខ ..
    ដែលសុទ្ធតែនំាអោយប៉ះពាល់់ដល់់បេះដូង ៖ក្នុងពេលមានបញ្ហាខ្លះ
    ជួនកាលឈឺបេះដូង តែអត់់ឈឺក្បាលទេ ..ជួនកាលឈឺតែក្បាល
    តែអត់់ឈឺបេះដូងទេ ..ជួនកាលទៀត ឈឺក្បាលផង ឈឺបេះដូងផង
    ជាមួយគ្នា…អ្នកទំាងអស់់គ្នាប្រហែលជាមានបទពិសោធន៏រួចមកហើយ។
    បញ្ហាដែលចោទឡើងនោះគឺពាក្យបេះដូង តែម្ដង ដែលនំាអោយច្រលំថា
    ពាក្យបេះដូងមានន័យតែបេះដូង តាមពិតបេះដូងគឺប្រែថាចិត្ត ក្នុងរឿង
    ទាក់់ទិននឹងស្នេហា មិនមេនត្រឹមតែបេះដូងដែលជាប្រដាប់់ចែកចាយ
    ឈាមក្នុងសរីរាង្គកាយយើងទេ។ដូច្នេះ សួរថាចិត្តគឺជាអ្វីទៅ?
    ចិត្តប្រាដកជានៅក្នុងព្រលឹង ដូចដែលខ្ញុំបាននិយាយពីពីរ៉ាមីដនៃព្រលឹង
    របស់់ប្ល៉ាតុងនោះ គឺថាចិត្តស្ថិតនៅក្រោមបញ្ជារបស់់វិចារណញ្ញាណរឺបញ្ញា
    (Intellect)គឺជាឆន្ទៈ។ឆន្ទនេះមានអានុភាពខ្លំាងណាស់់ ព្រោះជាកងទ័ព
    កងរក្សាសណ្ដាប់់ធ្នាប់់សង្គម សន្តិសុខ និងសន្តិភាព ដោយប្រើ
    អាវុធយុទ្ធភ័ណ្ឌជាមធ្យោបាយ ។ឆន្ទៈអាចឈ្លោះទាស់់ទែងគ្នា
    ជាមួយវិចារណញ្ញាណទោះជានៅក្រោមបង្គាប់់ក៏ដោយ។ប៉ុន្តែ
    ឆន្ទ៖មាននាទីច្បាស់់លាស់់មួយគឺត្រួតត្រាដោយអាវុធលើប្រជារាស្រ្ត
    ដែលក្នុងពីរ៉ាមីដតំណាងដោយតណ្ហា ឬសេចក្ដីត្រូវការរបស់់សង្គម។
    ដូច្នេះឃើញថា តណ្ហាស្ថិតនៅក្រោមបញ្ញាផង ឆន្ទៈ(ចិត្ត)ផង។
    ប៉ុន្តែទោះបីយ៉ាងណាតណ្ហានៅតែអាចមិនស្ដាប់់បង្គាប់់ថ្នាក់់ដឹកនំា
    ទំាងពីរបាន ។មនុស្សមានច្រើនប្រភេទ ដោយសារថាខ្លះរស់នៅ
    ក្រោមបញ្ជាវិចារណញ្ញាណច្រើនជាងគេ ខ្លះរស់់នៅក្រោមបញ្ជាឆន្ទៈ
    (ចិត្ត)ច្រើនជាងគេ ហើយមួយភាគធំជាងគេបំផុតរស់់នៅក្រោម
    បញ្ជាតណ្ហាច្រើនជាងគេ។

  19. សូមអរគុណបងសម្បត្តិដែលតែងតែប្រកាស ពីប្រធានបទស្នេហា និងទស្សនវិជ្ជាល្អៗ ដោយមានការវិភាគយ៉ាងស៊ីជម្រៅគួរឲ្យកត់សម្គាល់។ បន្ទាប់ពីអានអត្ថបទដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់បងប្អូនអ្នកភូមិវើតប្រេសយើងនេះមក ខ្ញុំសប្បាយចិត្តចំពោះបងដែលមានអ្នកចូលរួមបញ្ចេញយោបល់ច្រើន គួរឲ្យសរសើរ.. ឆ្លៀតពេលនេះ ក៏សុំទោសបងផងដែរ ចំពោះការយឺតយ៉ាវក្នុងការដាក់វាចា។
    « ស្នេហាប្រៀបដូចជាស្វាយស្រគាលដែល គេបេះយកមកបន្ទុំ ៖វាត្រូវការពេលដើម្បីទុំ!» ស្នេហា ត្រូវការពេលវេលាដើម្បី បញ្ជាក់ជាការចាំបាច់!! ខ្ញុំយល់ស្រប។ អ្នកខ្លះ ស្រឡាញ់គ្នា ចំណាយពេល ៥ឆ្នាំ ទៅ ៨ឆ្នាំ ដើម្បីស្វែងយល់ចិត្តគ្នា យ៉ាងហោចណាស់ក៏៣ឆ្នាំដែរយ៉ាងតិច មុននឹងសម្រេចចិត្តរៀនការ។
    បងNimol៖ ខ្ញុំយល់ស្របចំណុចទីបី..
    បងវណ្ណពិសិដ្ឋ៖ ប្រហែលកំពុងជោកជាំ ក្នុងអន្លង់ស្នេហាហើយមែនទេ.. ??
    ផ្កាយដុះកន្ទុយ៖ ចេះតែថាគេហើយ ខ្លួនឯងនោះ យ៉ាងណាដែរ? ហិហិ!! ចេះតែលួចស្រឡាញ់គេ ម៉េចមិនព្រមសារភាព បើមិនប្រកាសឲ្យគេដាក់CVផង មាននរណាគេApplyទៅហ្អះ? ដូច ខ្យល់សមុទ្ទ គេហ៊ានប្រកាស នៅFacebookត្រង់ៗតែម្តង..
    ងាកមកមតិបងចាន់ផលវិញ « បើស្នេហាកើតចេញពីខួរក្បាលតែម្យ៉ាង គឺមិនអស្ចារ្យដូចកើតចេញពីបេះដូងទេ តែបើស្នេហាកើចចេញពីបេះដូងតែម្យ៉ាង គឺគ្រោះថ្នាក់ណាស់។…… » ខ្ញុំគិតថា ជាការត្រឹមត្រូវ ទោះបីស្រឡាញ់គ្នាយ៉ាងណា ក៏ត្រូវស្ថិតក្នុងក្របខណ្ឌពិចារណាផងដែរ ជាកត្តាសំខាន់ និងចាំបាច់!! វាអាចនឹងមានគ្រោះថា្នក់ ធ្ងន់ធ្ងរបើយើងបណ្តោយឲ្យបេះដូងជាអ្នកដឹងនាំចិត្តឲ្យលង់ទៅតាមសេចក្តីស្នេហាត្រេកត្រអាល..
    តើបងសម្បត្តិបានពត៌មានមកពីណា អានកាសែត ឬសៀវភៅណាដែរ ដែលដឹងថា«ពិភពលោកសព្វថ្ងៃមានមនុស្សប្រុស
    ស្រលាញ់់ប្រុស និងស្រីស្រលាញ់់ស្រីចំនួនប្រមាណពី៣០០លាននាក់់
    ទៅ៥០០លាននាក់់ទៅហើយ។»? រឿងប្រុសស្រឡាញ់ប្រុស ហើយស្រីស្រឡាញ់ភេទដូចគ្នានេះ នៅសង្គមខ្មែរយើងនេះ កំពុងទទួលការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ជាច្រើនពីប្រិយមិត្តតាមវិទ្យុក្តី (ពិសេសវិទ្យុFM102) តាមវើតប្រេសខ្មែរយើងក៏មាន ពិសេសមានអ្នកនិពន្ធខ្មែរយើងមួយចំនួន (អាចម៌ផ្កាយ ក្មេងតូច សុបិន វ៉ានឌី…) និពន្ធស្នាដៃលើកទឹកចិត្តពួកគេទៀតផង (ខ្ញុំមិនលាក់ទេ ខ្ញុំបាននិពន្ធមួយដែរ ហើយបានប្រកាសហើយ តែនៅមានកម្រិតខ្លាំងណាស់ មិនបានល្អអីទេ គ្រាន់តែជាអារម្មណ៍ឆ្កួតៗ.. និងហ្វឹកហ្វាតបទតែងនិពន្ធតែប៉ុណ្ណោះ ហើយគ្រាន់តែនឹងចង់ឲ្យមានស្នាដៃប្លែកតែប៉ុណ្ណោះ.. បន្ទាប់ពីសាកសរសេរតែងហើយ គិតថាឥតប្រយោជន៍..)។
    ចំពោះបញ្ហាការស្រឡាញ់ ភេទ ដូចគ្នានេះ ខ្ញុំគិតថា ជីវិតរបស់គេ ជាការជ្រើសរើសរបស់ខ្លួនគេផ្ទាល់តែប៉ុណ្ណោះ។ ថាតើគេជ្រើសរើសស្រឡាញ់ភេទដូចគ្នា ឬផ្ទុយ។ គេខ្លួនគេផ្ទាល់ជាអ្នកសម្រេចជីវិត អនាគតរបស់គេ ហើយជាអ្នកទទួលយកលទ្ធផលនៃការសម្រេចចិត្តនោះ។ មួយវិញទៀត គេថា ខ្ទើយ! រញ៉េរញ៉ៃ។ នេះ បញ្ហាទៅតាមបុគ្គលទេ។ ភាគច្រើនក្រុមពួកគេនេះ មានកម្រិតវប្បធម៌ទាប ដោយសារតែរត់ចោលផ្ទះ (ករណីខ្លះ ឪពុកម្តាយបណ្តេញចោល បងប្អូនមិនរាប់រក) តាមមិត្តភក្តិជាក្រុមៗ… ភាគច្រើនក្រុមខ្នើយ ជាអ្នកធ្វើសក់ ផាត់មុខ.. តែសូមសរសើរប៉ុមពី ដែលខំប្រឹងរៀនបន្តទៀត រៀនអង់គ្លេស នៅបញ្ញាសាស្ត្រ (ខ្ញុំស្តាប់ការសម្ភាសនៅវិទ្យុFM102) និងសិនឌី ដែលមានមុខរបរផ្ទាល់ខ្លួនពិតប្រាកដ.. តែក៏កុំអួសទាញ យុវវ័យទៅក្រុមខ្លួនខ្លាំងពេក..
    ខ្ញុំចង់សរសេរពី រឿងនេះ ច្រើនដែរ តែខ្ញុំយល់ថា គ្រាន់បង្ហាញខ្លះៗ វាល្មមគ្រប់គ្រាន់ហើយ។ ព្រោះលោកអ្នកអាចនឹងដឹងច្រើនជាខ្ញុំទៅទៀត។ ម្យ៉ាងខ្ញុំបានសន្យានឹងមិត្តនារីរបស់ខ្ញុំពីរនាក់ និងបងប្រុស ព្រមទាំងលោកល្បងខ្ញុំ ថា ឈប់គិតគូររឿងនេះហើយ ឈប់សរសេររឿងពាក់ព័ន្ធនឹងរឿងនេះទៀតហើយ។ គ្រាន់តែផ្តាំផ្ញើថា មិនថា ហ្គេយ៍ក្តី ឡេស្សបៀនក្តី បើអាចត្រឡប់មកធ្វើជាធម្មតាបាន ស្រឡាញ់ភេទផ្ទុយគ្នាបាន គួរតែធ្វើ!!!!!! ហើយក៏មិនទាន់ហួសពេលដែរ.. គ្មានពាក្យថា »ហួសពេល«នោះទេ សម្រាប់មនុស្សដែលចង់កែប្រែខ្លួន!!! ខ្ញុំគាំទ្រឲ្យកែប្រែជានិច្ច!! ស៊ូស៊ូ!

  20. អរគុណប្អូនណាស់់ ដែលបានបញ្ចេញវាចារល្អវែងក្បោះក្បាយ!
    ប្អូនពិតសំបូរវោហា ហើយបានទេពកោសល្យក្នុងការ់តែងនិពន្ធទៀត!
    បងគ្មានបទពិសោធន៏អីទេ។បងមកនេះគ្រាន់់មានប្លកមួយកត់់ត្រា
    គំនិតអត្ថបទផ្សេងៗដែលបងចេះចាំ ហើយក៏ដើម្បីអាចពិភាក្សាជា
    មួយជនរួមជាតិយើងក្នុងភូមិវើតប្រេសនេះផងដែរ។បងគិតថាវាមិន
    អត់់ប្រយោជន៏ទេដែលយើងមកទីនេះ ជួបជុំគ្នា តែគ្រាន់់តែត្រូវចេះ
    ប្រើពេលវេលាមានកំណត់់ល្អជាង។អ្វីក៏ដោយក៏ត្រូវមានកំណត់់ដែរ
    សូម្បីការហូបចុកក៏មានកំណត់់ដែរ ៖មិនមែនចេះតែញុំាទាល់់តែហល់់ នោះទេ។ម្យ៉ាងទៀតទោះជាមិនហល់់ មិនឆ្អល់់ក៏ដោយ តែញុំាអ្វីមួយ
    ដូចជាញុំាសាច់់ក្រក ឫផឹកកាហ្វេ បើចេះតែញៀនញុំាតាមតែឃ្លានវានឹង
    អាចមានគ្រោះថ្នាក់់ដល់់សុខភាពមិនខាន។ចំពោះចំនួនប្រុសស្រលាញ់់
    ប្រុសនិងស្រីស្រលាញ់់ស្រី ក្នុងលោកវាមិនមានភាពប្រាកដប្រជា
    ទេ ព្រោះការស្រាវជ្រាវនៅមានកង្វះខាត ។តាមការស្វែងរកចំនួននេះ
    ដោយgoogle មានចំលើយខ្លះថាមានចំនួនពី៤ទៅ១០ភាគរយនៃ
    ប្រជាជនពិភពលោក តែខ្លះថាប្រុសមានចំនួន១០ភាគរយ ឯស្រីមានចំនួន
    ពី៣ទៅ៦ភាគរយ,បងមើលតាមតំណនេះ៖
    http://wiki.answers.com/Q/What_percent_of_the_world_is_gay
    ប្រជាជនពិភពលោកមានចំនួនជិត៧ពាន់់លាននាក់់ហើយ។

  21. អរគុណដែលបានសរសើរប្អូន បងវិញក៏ពូកែទស្សនវិជ្ជា.. បកប្រែមកខ្មែរ មិនធម្មតាដែរតើ!!
    ពេលខ្លះ ខ្ញុំមានអារម្មណ៍ធុញទ្រាន់នឹងwordpress yahoo facebook អីអស់នេះណាស់ ព្រោះវាបានទាញយកពេលវេលារបស់ខ្ញុំអស់ជាច្រើន ហើយដោយខ្ញុំមិនបានយកចិត្តទុកដាក់ ដោយប្រើខ្ជះខ្ជាយ..
    បងមានចិត្តរឺងមាំគួរឲ្យគោរពសរសើរ!! ទាញចេញតាមរយៈបទពិសោធរបស់បង ខ្ញុំគួរតែប្រើប្រាប់ឲ្យមានកំណត់ ព្រោះដូចបងបានមានប្រសាសន៍អ៊ីចឹង អ្វីៗក៏ត្រូវមានកំណត់ដែរ។
    ចំនួនស្នេហាប្រុស-ស្រីស្រឡាញ់ភេទដូចគ្នានេះ ប្អូនមិនយល់ដឹងច្រើនទេ ហើយក៏មិនចង់ដឹងច្រើនទៀតដែរ ព្រោះយល់ថា ជីវិតរបស់គេ ជាការជ្រើសរើសដំណើរជីវិតរបស់ខ្លួនគេដោយផ្ទាល់!
    អរគុណបងដែលដាក់តំណភ្ជាប់នេះមក..

  22. Jean E. Charon a écrit dans son livre dont le titre :Mort,voici
    ta défaite que l’Amour,Je l’ai dit ,est communication directe
    entre les consciences,il n’est en aucune façon un langage,
    il part du coeur et non de la tête.

  23. ស្នេហាគឺជាកំលាំងទាក់ទាញខាងក្នុងដែលផ្សាផ្ជាប់នឹងផ្តុំបញ្ចូលគ្នានូវធាតុទាំងអស់របស់ប្រពន្ធ។តាមពិតស្នេហាគឺជាភ្ងាក់ងានៃសំយោគសកល។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s