ទស្សនវិទូHéraclite

Héracliteជាកូនប្រុសរបស់់Blysonតែបើតាមប្រភពមួយផ្សេងថាជាកូន
ប្រុសរបស់់Hérakion អ្នកក្រុងÉphèse(សព្វថ្ងៃនៅក្នុងប្រទេសតួគី)។
គឺជាមនុស្សប្រកបដោយអំណួត ជាងនរណាទំាងអស់់ ដូចសំដីដែលលោក
បាននិយាយដោយខ្លួនឯងយ៉ាងនេះថា៖ ចំណេះដឹងជ្រៅជ្រះ មិនមែនបញ្ញា
នោះទេ។ដូច្នេះតាមគំនិតរបស់់លោកប្រាជ្ញាមានតែម្យ៉ាងទេគឺស្គាល់់ច្បាស់់នូវ
ហេតុផលដែលជាខ្លឹមសារសំខាន់់បំផុត
។តទៅនេះ គឺជាទ្រឹស្ដីត្រួសៗរបស់់លោក៖
គឺភ្លើងជាអ្នកបង្កើតលោកហើយបំផ្លាញលោក។អ្វីទំាងអស់់ស្ថិតនៅក្រោមឥទ្ធិពល
នៃព្រេងសំណាង
។គឺចលនាដែលជាអ្នករៀបចំលំដាប់់ត្រូវគ្នា។ភ្លើងគឺជាធាតុមួយ
ហើយ អ្វីទំាងអស់់កកើតឡើងដោយបំលាស់់ប្ដូររបស់់ភ្លើងដែលគ្រាន់់តែស្ដើងទៅ
ឬ ក្រាស់់ទៅ។ទោះបីយ៉ាងណា លោកមិនបានពន្យល់់ច្បាស់់ទេ ដូចសំដីលោក
និយាយយ៉ាងនេះថា៖អ្វីទំាងអស់់កើតឡើងពីការផ្ទុយគ្នានៃវត្ថុផ្ទុយគ្នាហើយថា
អ្វីទំាងអស់់ហូរដូចទឹកទន្លេ
។សាកលលោក,Héracliteថា មានដែនកំណត់់
ហើយ មានសាកលលោកតែមួយ, ដែលបង្កបង្កើតឡើងដោយភ្លើង ហើយនឹង
វិលត្រលប់់ទៅរកភ្លើងវិញក្រោយមួយរយ‍‌‍:ពេល ជានិច្ចជាកាលរៀងរហូត។
គឺ វាសនា ចង់់បានអញ្ចឹង។មានគេបានសួរលោកថាហេតុអីបានជាលោកមិន
សូវនិយាយស្ដី,លោកឆ្លើយតបថា៖ដើម្បីអោយអស់់លោកព្រោកប្រាជ្ញគ្នា។

3 responses to “ទស្សនវិទូHéraclite

  1. «គេបានសួរលោកថាហេតុអីបានជាលោកមិនសូវនិយាយស្ដី,លោកឆ្លើយ
    តបថា៖ដើម្បីអោយអស់់លោកព្រោកប្រាជ្ញគ្នា។» អ្នកពូកែនិយាយ មិនសូវនិយាយច្រើនទេ មែនទេ? (បានន័យថា អ្នកពូកែនិយាយគឺមិនសូវនិយាយទេ)

  2. ខ្ញុំសូមទោសមិនបានឆ្លើយតប។តាមពិត លោកដឹងថា
    មនុស្សនិយាយច្រើនព្រោកប្រាជ្ញច្រើន..ដូចជានិយាយអី
    មិនឆ្ពោះត្រង់់ណា បានតែនិយាយតែមិនស៊ីជំរៅ មិនដឹងរឿងដិតដល់់ ។
    បើយើង នំាគ្នាកុំមាត់់ឡូឡាច្រើន ហើយចេះគិតពិចារណា ហើយសួរគ្នា
    ជាពិសេសសួរមនុស្សដូចជាលោកចឹងនោះប្រាកដជាការសំណេះសំណាល
    មានផ្លែផ្កា មានការចាប់់អារម្មណ៏គួរអោយចង់់តាមដាន ចង់់ស្ដាប់់។
    ទស្សនវិទូឧត្តមដឹងទេ,ចូលចិត្តគិតចូលចិត្តសង្កេតមើល ដូចជាលោក
    Pythagore ,Thalès ហើយបានទាញយកការសង្កេតមកពិចារណា
    រួចអាចដឹងពីហេតុផលអំពីអ្វីមួយ។

  3. ត្រឹមត្រូវបង! គេគិតគូរមើលសង្កេតពិចារណា ច្រើនជាងនិយាយប្រាជ្ញប្រោគឥតបានការ..
    ខ្ញុំគិតថា មិនត្រូវនិយាយប្រាជ្ញប្រោគមួយចំនួននោះទេ កន្លងមក ជាការខ្ជះខ្ជាយពេលវេលាខ្លាំងណាស់!!
    អរគុណបង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s