ទស្សនវិទូEmpédocle,សាវ័ករបស់់ពីតាហ្គ័រ

យោងតាមសំដីរបស់់Hippbotos,Empédocleគឺជាកូនប្រុសរបស់់Méton
ហើយជាចៅរបស់់លោកតាEmpédocleហើយមានដើមកំណើតមកពីក្រុង
Agrigente(សព្វថ្ងៃនៅក្នុងប្រទេសអ៊ីតាលី )។Timéeបានបញ្ជាក់់ពីរឿងនេះ
ដែរ ហើយប្រាប់់អោយដឹងថា៖Empédocleដែលជាជីតារបស់់កវីបណ្ឌិតនោះ
គឺជាមនុស្សម្នាក់់ដែលគេស្គាល់់ច្រើនណាស់់។Hermippeក៏សរសេរប្រាប់់
មកអញ្ចឹងដែរ។Héracliteបានប្រាប់់យើងអោយដឹងផងដែរថា
Empédocle មកពីត្រកូលគ្រួសារអ្នកមានហើយថាជីតារបស់់លោក
មានសេះប្រណាំងមួយហ្វូង។Alcimmaនិយាយថា Zénon និង Empédocle
ជាសាវ័កជំនាន់ជាមួយគ្នារបស់់Parménide,រួចហើយក៏បានចាកចេញពី
លោកគ្រូ ដោយ Zénon បានបែកចេញទៅបង្កើត និកាយមួយ ហើយ
Empédocle ទៅរៀនបន្តពីលោកគ្រូPythagoreអំពីទ្រឹស្ដីធម្មជាតិ
ហើយថែមទំាងហ្វឹកហាត់់អត់់ធន់់ការលំបាក និងអំណត់់ជាអ្នកស្វែង
រកធម៌(តាបស )។AristoteនិយាយថាEmpédocleជាអ្នកបង្កើត
វោហារវិជ្ជា ហើយថាZénonជាអ្នកបង្កើតសន្ទនាវិជ្ជាអំពីហេតុផល។
ខាងក្រោមនេះ ជាទ្រឹស្ដីខ្លះៗរបស់់លោក៖ លោកធាតុមានបួនយ៉ាងគឺ
ភ្លើង ទឹក ដី និងខ្យល់់។ មិត្តភាពគឺជាអ្វីដែលបង្រួបបង្រួម រីឯ សំអប់់
គឺជាអ្វីដែលបំបែកបំបាក់់។Empédocleបានសរសេរដូច្នេះ៖Zeus ភ្លឺចិញ្ចែង
Héraចិញ្ចឹមរក្សា Aidoné និង Nestis ដែលបំពេញទឹកភ្នែកដល់់មនុស្សគ្រប់់គ្នា។
ដែលហៅថាZeus នោះ គឺលោកសំដៅន័យថាភ្លើង,Héra ផែនដី,
Aidonéខ្យល់់ ហើយ Nesti ទឹក។ហើយលោករៀបរាប់់បន្តទៀតថា៖
ទំាងនោះជាអ្វីដែលប្រែប្រួលជានិច្ច មិនចេះឈប់់ឈរ,លោកចង់់ប្រាប់់ថា
ច្បា់ប់់សាកលលោកគឺស្ថិតស្ថេរជាអមតៈ ។លោកនិយាយទៀតថា៖
ម្ដង ស្នេហាបង្រួបបង្រួមវត្ថុទំាងអស់់អោយរួមគ្នាតែមួយ ម្ដង សំអប់់
បំបែកវាចេញទៅជាពីរ ។លោកនិយាយថា ព្រះអាទិត្យ គឺជាដុំភ្លើង
មហាធំមួយធំជាងព្រះច័ន្រ្ទហើយថាព្រះច័ន្ទ្រស្រដៀងនឹងថាស
មួយសំប៉ែត ឯព្រះអាទិត្យដូចនឹងគ្រឹស្តាល់់ ហើយថាព្រលឹងឆ្លងកាត់់
គ្រប់់ប្រាណនៃ មនុស្ស សត្វ រុក្ខជាតិ។លោកបាននិយាយដូច្នេះថា៖
ខ្ញុំ,ខ្ញុំធ្លាប់់កើតមកជាក្មេងប្រុស និងក្មេងស្រី,
រុក្ខជាតិ សត្វស្លាប និងសត្វត្រី ចំាងពន្លឺផ្លេកនៅឯបាតសមុទ្រ

Advertisements

3 responses to “ទស្សនវិទូEmpédocle,សាវ័ករបស់់ពីតាហ្គ័រ

 1. …លោកធាតុមានបួនយ៉ាងគឺភ្លើង ទឹក ដី និងខ្យល់់។ មិត្តភាពគឺជាអ្វីដែលបង្រួបបង្រួម រីឯសំអប់់គឺជាអ្វីដែលបំបែកបំបាក់់។
  …ស្នេហាបង្រួបបង្រួមវត្ថុទំាងអស់់អោយរួមគ្នាតែមួយ ម្ដង សំអប់់បំបែកវាចេញទៅជាពីរ ។…
  អ្វីដែលប្រែប្រួលជានិច្ច មិនចេះឈប់់ឈរ គឺច្បា់ប់់សាកលលោកដែលស្ថិតស្ថេរអមតៈ …

  ទ្រឹស្តីពុទ្ធសាសនាយើង គឺអ្វីៗសុទ្ធតែប្រែប្រួលជាច្បាប់ធម្មជាតិ។​

 2. Empédocle ជាទស្សនវិទូក្រិកដ៏ចំលែកនិងអាថ៌កំបំាងម្នាក់់ដែលខ្ញុំ
  ជឿថា មិនធម្មតា ប៉ុន្តែទ្រឹស្ដីរបស់់លោក ក៏យោងទៅតាមទ្រឹស្ដីរបស់់
  ពីលោកគ្រូពីតាហ័្គរដែរ ហើយក៏មិនខុសពីទ្រឹស្ដីរបស់់ព្រះពុទ្ធប៉ុន្មានដែរ ពីព្រោះ
  លោកមានជំនឿលើសំសារៈនៃព្រលឹងសត្វលោក ព្រោះព្រលឹងអមតៈកើតស្លាប់់
  កើតស្លាប់់ ដោយចាប់់ជាតិកំណើតពីរុក្ខជាតិទៅសត្វ ឫទៅមនុស្ស ហើយពីមនុស្ស
  ទៅសត្វឫរុក្ខជាតិទៅតាមផលកម្មរបស់់ខ្លួន។ឯកំណើតរបស់់មនុស្ស ប្រសើរជាងគេ
  ព្រោះមនុស្សមានវិចារណញ្ញាណ ចេះត្រិះរិះ ដឹងខុសដឹងត្រូវ ….ប៉ុន្តែមិនដឹងយ៉ាងម៉េច មនុស្សភាគច្រើនកាន់់តែអាក្រក់់ កាន់់តែខូច ព្រោះតែសេចក្ដីល្មោភ ស្មោគគ្រោក នំាអោយប្រកាប់់ចាក់់គ្នា ប្រព្រឹត្តអំពើអយុត្តិធម៌ ចោរកម្ម
  ពុករលួយ ព្យាបាទគ្នា ។កំណើតសត្វទោះថាមិនប្រសើរ ដោយសត្វមិនចេះពិចារណា តែរស់់នៅមិនដឹងពីល្អពីអាក្រក់់ ដូចជា
  អាដាម និង អេវ ដែលកាលពីមិនទាន់់ទទួលទាមផ្លែប៉ោម ។សត្វវារស់់នៅតាម
  សភាវគតិរបស់់វា គ្មានចេះលោភលន់់ រស់ត្រឹមមួយចំអែតប្រចាំថ្ងៃ ដោយមិន
  ខ្វល់់ពីថ្ងៃក្រោយ។
  វត្ថុធាតុក្នុងលោកទំាងអស់់ប្រែប្រួល តែច្បាប់់ធម្មជាតិស្ថិតស្ថេរជាអមតៈ ព្រោះនៅតែអញ្ចឹងជាដរាប មានន័យថា
  អ្វីទំាងអស់់ក្នុងលោក មិនស្ថិតស្ថេរ ប្រែប្រួលពីតូចទៅធំ ពីក្មេងទៅចាស់់ មិនអាចិន្រ្តៃយ ហើយទីបំផុតដល់់នូវមរណៈកាល។

 3. ខ្ញុំសូមកែបន្តិច ត្រង់់អ្វីដែលប្រែប្រួលជានិច្ច……ទៅជា៖
  ទំាងនោះជាអ្វីដែលប្រែប្រួលជានិច្ចមិនឈប់់ឈរ,លោកចង់់ប្រាប់់ថា
  ច្បាប់់សាកលលោកស្ថិតស្ថេរជាអមតៈ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s