ឆ្ងល់់ពីពាក្យ Hotdog

ខ្ញុំគិតថាអញ្ចឹង…អញ្ចឹងបានជាសាកសួរGoogleមើលក្រែងបានដឹងថាតើ
ពាក្យHotdogមានដើមកំណើតយ៉ាងម៉េច? ហេតុអីបានជាគេហៅសាច់់ក្រកហ្នឹងថាHotdog?
សាច់់ក្រកប្រហែលសាច់់ហ្នឹងមកពីសាច់់អាក្រក់់ទេដឹង?បសង្ស័យ
សុទ្ធតែជាសាច់់អាក្រក់់ហើយមើលទៅ ទោះជាវាឆ្ងាញ់់ពិតមែន។
(បើតាម លោកស្រី Linda Lavoie,អ្នកនិពន្ធសៀវភៅមួយមានចំណងជើងថា
៖Être ou ne pas être végétarien  អោយដឹងថា បើញុំាhotdog ចំនួន១២ឡើងទៅ ក្នុងមួយសប្ដាហ៏,អាចនឹងបណ្ដាលអោយកើតមហារីកពោះវៀន  )តើមានសាច់់អីខ្លះទៅ
ក្នុងសាច់់ក្រកHotdog?អ្នកញុំាសាច់់ក្រក ច្បាស់់ជាដឹងថាសាច់់ក្រក
ញាត់់សាច់់អីខ្លះហើយដូចជាសាច់់ជ្រូក គោ មាន់់មាន់់បារំាងនិងផ្សំគ្រឿងជាមួយ
ស្ករ អំបិល ម្រេច និងគ្រឿងទេសផ្សេងៗទៀត ដើម្បីអោយមានរស់់ជាតិ
ឆ្ងាញ់់ ក៏ដូចជាដើម្បីរក្សាទុកវាអោយបានយូរដែរ។ប៉ុន្តែគួរអោយសង្ស័យ
មិនតិចដែរថា ប្រហែលជាមួយភាគធំមានធ្វើលាយឡំជាមួយសាច់់សេសសល់់ឬ
មិនសូវល្អ ដល់់ពេលប្រឡាក់់គ្រឿងទៅអាចបាត់់ក្លិន យ៉ាងងាយស្រួល..
ហើយអ្នកទិញក៏មិនអាចដឹងបានដូចជាសាច់់ទិញស្រស់់នោះ​ទេ។
និយាយអញ្ចឹង ,សាច់់ក្រកHotdog ខ្ញុំមិនដែលចង់់ដឹងថាហេតុអីបានជាគេហៅ
វាថាhotdogផងទេ ។តាមន័យត្រង់់របស់់វាថា”ឆ្កែក្ដៅ”…តើគេសំដៅ
ន័យអ្វីបានជាគេថា”ឆ្កែក្ដៅ”?តាមការរកឃើញចំលើយពីឧបករណ៏រាវរក
Googleអោយដឹងថា៖ថ្ងៃមួយក្នុងអាកាសធាតុត្រជាក់់ នាដើមសតវត្សទី២០
នៅឯកីឡាដ្ឋានNew York`s Polo Grounds ,អ្នកលក់់(នំប៉័ង)hotdog
គឺលោកHarry Stevens ចាប់់ផ្ដើមលក់់Hotdogs ដល់់ទស្សនិកជននៃ
ការប្រកួតកីឡាBaseball,ដើម្បីផ្ដល់់កំលាំងកំហែងពួកគេ
ក្នុងពេលទស្សនា។គេបានដឹងថា ,អ្នកគូររូបកំប្លែងT.A Dorganបានកត់់
ត្រាព្រឹត្តិការណ៏នោះ ដោយបានគូររូបសាច់់ក្រកHotdogជាសត្វឆ្កែហៅថាdachshundsហើយ
អោយហៅវាថា hotdogsព្រោះលោកមិនដឹងពាក្យFrankfurterប្រកបយ៉ាងម៉េច?

គ្រាន់់តែប៉ុណ្ណឹងទេ?…នៅតែមិនដឹងថាពាក្យhotdogយ៉ាងម៉េចបានជា
គេហៅអញ្ចឹង? ម៉េចក៏មានប្រើឆ្កែ ធ្វើអី? បើគ្រាន់់តែជាសាច់់ក្រក?មានអ្នកខ្លះ
សង្ស័យលេងៗថា គេដាក់់សាច់់ឆ្កែក្នុងសាច់់ក្រកទេដឹង? បានជាហៅវាថាhotdog?
មិនអញ្ចឹងទេ…នៅលើលោកយើងបច្ចុប្បន្ននេះគ្មានជនជាតិបារំាងណា
ញុំាសាច់់ឆ្កែ ដូចជនជាតិចិន យួន កូរ៉េ ខ្មែរ…ទេ.គេមិនមែនខ្ពើមទេ តាមមើល? ប្រហែលជាដោយសារការស្រលាញ់់សត្វពិសេសនេះដែលរស់់នៅស្និទ្ធស្នាល
ជាមួយគេ..គេមិនដាច់់ចិត្តទៅស៊ីសាច់់មិត្តសំលាញ់់គ្នាឯងទេ…!
រឿងមួយទៀតក៏មកពីទំលាប់់ដែរព្រោះកាលណាមិនទំលាប់់
ក៏មិនអាចធ្វើទៅកើតដែរ ដូចជាសាច់់ក្រពើសាច់់ក្របី ..ជាដើមពួកគេ
មិនចំណូល ឫ មិនធ្លាប់់។តែទោះជាយ៉ាងណារឿងអស់់នេះ  
វាមិនចាញ់់ទាល់់ទេ! ក្នុងសម័យប៉ុលពត,ជនជាតិកំសត់់ខ្មែរយើងញុំាសាច់់សត្វអី តាមដែលខ្លួនប្រទះរកបាន…ព្រោះអត់់ឃ្លានពេកទៅហើយ!!!

តាមការរកហេតុមួយទៀតថាមកពីយ៉ាងម៉េចបានជាគេហៅhotdog
សាច់់ក្រកពិសេសហ្នឹង?ពាក្យ Dachshundsជាពាក្យអាល្លឺម៉ង់់
ដែលគេស្កាល់់ផងដែរថាWIENER dogរឺ sausage dogប្រែថាសាច់់ក្រកឆ្កែ។
ប៉ុន្តែពាក្យ WIENER ជាពាក្យអាល្លឺម៉ង
ប្រើសំរាប់់ពាក្យVienna ដែលជារដ្ឋធានីនៃប្រទេសAustria..ហើយ
Viennaចេញមកពីពាក្យ Venusមានទំនាក់់ទំនងជាមួយរូបចំលាក់់មួយ
នៅក្នុងក្រុងViennaដែលគ្មានអ្វីក្របដណ្ដប់់..ដែលនេះតំណាងសុទ្ធតែ
ភាពស្រើបស្រាល…អញ្ចឹង វាទាក់់ទងនឹងរឿងផ្លូវភេទ..ហើយគេដឹងថា
ពាក្យWIENERជាពាក្យគ្រាមភាសាសំដៅលឹង្គបុរសដែលមានរាងរូវដូច
ប្រដាប់់បន្តពូជមែន!!!តាមវិជ្ជានៃដើមកំណើតភាសា(Etymology)គេដឹងថា
ពាក្យViennaជាពាក្យមានដើមកំណើតមកពីភាសារ៉ូម៉ាំង មានន័យថា
ទឹកសឬទឹកទន្លេ ហើយរាងរូវភូមិសាស្រ្តដូចជាលឹង្គ។

នោះចំអ្វីដេលខ្ញុំគិតឃើញចឹង… ដូចដែលសរសេរពីដើមទំព័រមក។
ប៉ុន្តែខ្ញុំបានគិតខុសពីដំណើរទំនងនេះបន្តិច ដោយគ្រាន់់តែគិតថា
ពាក្យHotdog = Hot +dog មានន័យថាក្ដៅឆ្កែ ឫ ឆ្កែក្ដៅ ដែលនេះ
ចង់់បង្ហាញថាគេញុំាវាតែពេលវាទើបអាំងឆ្អិនក្ដៅៗ?មិនមែនទេ។
តាមពិត ពាក្យHotមានន័យរួចស្រេចទៅហើយ ដល់់កំដៅ ហើយឆ្កែកាលណាក្ដៅ មកពីវាឡើងតង់់ស្យុង…អញ្ចឹងប្រដាប់់របស់់គេក៏ទៅជារឹង
ហើយមានរាងង អញ្ចឹងដែរ..មិនថាអញ្ចឹង?ពាក្យអង់់គ្លេសមួយថា
Hot girls ,នេះស្រួលគិតឃើញថា ស្រីដែលធ្វើអោយបុរសក្ដៅខ្លួនឬ
ស្រីដែលក្ដៅខ្លួន ដោយតង់់ស្យុងរបស់់ខ្លួនឯង។ តែន័យនោះគេនិយាយបញ្ឆិតបញ្ឆៀង។

តាមការឆ្ងល់់ពីពាក្យខ្លះៗកន្លងមករបស់់ខ្ញុំ នំាអោយខ្ញុំសង្កេតឃើញថា
ការបង្កើតពាក្យថ្មី តំាងពីសម័យដើមមក មានយ៉ាងដូចនេះ ៖

_ គេបង្កើតពាក្យ ដោយការប្រៀបធៀប រឺ ប្រដូច
ឧ. Flying saucer ចានហោះ ខ្មែរ ថា ថាសហោះ ព្រោះយានយន្ត
ពីក្រៅភពផែនដី មានរាងអញ្ចឹង។ ដូចពាក្យមួយទៀត អំពីពណ៌ ទឹកក្រូច
..មកពី ក្រូច មានពណ៌ អញ្ចឹង តែក៏មិនមែនមានតែក្រូចទេដែលមាន
ពណ៌អញ្ចឹង មានការ៉ុត ល្ពៅ…ដែលពណ៌ដូចក្រូចដែរ តែដោយសារ
ក្រូចទំនងជាង គេស្កាល់់ជាង អញ្ចឹងគេក៏យកវាទៅ។ឧ.មួយទៀត
ក្នុងភាសាខ្មែរ៖ឆ្លងទន្លេ,មកពីការសម្រាលកូនចេញមក វាពិបាក ពេក
អស់់កំលាំងពេក ទើបបានជាប្រៀបធៀបវាទៅនឹងការឆ្លងទន្លេ …
គឺការហែលឆ្លងទន្លេ,មិនមែនចែវទូក ឫជិះទូកឆ្លងទន្លេទេ!

_គេបង្កើតពាក្យ ដោយសារអ្នកណាម្នាក់់ជាអ្នករកឃើញឫប្រឌិតអ្វីមួយថ្មី
ដូចជា condom មកពីលោកវេជ្ជបណ្ឌិតcondomជនជាតិអង់់គ្លេស ក្នុង
ដើមសតវត្សទៅ១៨ជាអ្នករកឃើញស្រោមអនាម័យហ្នឹង។ ឧ.មួយទៀត
លោកPoubelle(Eugène) ជាអ្នកបង្កើតអ្វីដែលគេហៅសព្វថ្ងៃនេះថា ធុងសំរាម។

_គេបង្កើតពាក្យថ្មី ដោយការប្រើរង្វាស់់នៃខ្នាតប្រើសប្រាស់់ណាមួយ
អ្នកប្រាជ្ញណាម្នាក់់រកឃើញ ដូចជា លោក Newton ,newton(N)
ជាខ្នាតរង្វាស់់កំលាំង។លោក Pascal,pascal(Ps)ជារង្វាស់់ខ្នាត់់សំពាធ។

_គេបង្កើតពាក្យដោយការប្រដូច ឧ. Eggplantព្រោះត្រប់់ហ្នឹងវាដូចជា
ស៊ុត មានសំបករលោងភ្លឺស្អាតជាពិសេស ត្រប់់ពណ៌ស។ឧ.ក្នុងភាសាខ្មែរ៖
ត្រប់់ក្ដគោ គឺត្រប់់រាងដូចក្ដគោ។ ឧ.មួយទៀត៖mouse កូនកណ្ដុររបស់់
computerព្រោះរាងរូវវាដូចជាកូនកណ្ដុរមែន!!!។

_ គេនិយាយបញ្ឆិតបញ្ឆៀង ដូចជាHotdogនេះ។ចំារកឧ.មួយពីរទៀតមើល៎!
នឹកឃើញមួយសិន,ឧ. ក្រូចឆ្មារ,ប្រដាប់់បន្តពូជរបស់់ឆ្មាវាតូចល្អិត ។
_គេបង្កើតពាក្យថ្មី ដោយបូកពាក្យពីរបញ្ចូលគ្នា តែយកមួយអក្សរកាត់់ឫខ្លី
មួយទៀតទំាងមូល ឫកាត់់ខ្លីដែរដូចជា Blog–« Web log  ,
Email –« Electronnic mail  ដែលភាសាបារំាងថា
Courriel—« Courrier electronique.

_គេបង្កើតពាក្យថ្មី ដោយនំាគ្នាយកឈ្មោះក្រុមហ៊ុនមួយដែល
ផលិតវត្ថុណាមួយដូចជា Bic( ប៊ិច) ដេលខ្មែរហៅម្យ៉ាងទៀតថា
ស្លាបប៉ាកា។សព្វថ្ងៃ គេច្រើននិយមប្រើពាក្យប៊ិច ព្រោះខ្លីស្រួលប្រើជាងពាក្យ
ស្លាបប៉ាកា។Bicមិនមែនស្លាបប៉ាកា(Stylo)ទេ,គឺជាឈ្មោះ
ក្រុមហ៊ុនដែលផលិតស្លាបប៉ាកា។

_ ការប្រើពាក្យកាត់់ខ្លី ដូចជាពាក្យ ordinateurគេថាតែ ordi
ក៏បានដែរក្នុងកាលៈទេសៈខ្លះ។ordinateur portable ,
គេហៅកាត់់ខ្លីថា portable តែប៉ុណ្ណឹង។

ខាងលើ គ្រាន់់តែជាមតិ និងការស្រាវជ្រាវខ្លះៗរបស់់ខ្ញុំតែប៉ុណ្ណោះ។

7 responses to “ឆ្ងល់់ពីពាក្យ Hotdog

  1. ឆ្ងល់់ដើម្បីរុករក ដើម្បីរៀន,ហេហេ!!!🙂

  2. ផ្កាយដុះកន្ទុយ

    ពិតឆ្ងល់ដល់ហើយ!!! ខ្ញុំរកតែឆ្ងល់អត់ចង់ឃើញផង! ដូចពាក្យចាស់ពោលថា ចេះមិនដល់ ឆ្ងល់មិនកើត! ហិហិ;)

  3. ចេះតែថាហើយ!នរណាក៏ចេះឆ្ងល់់ដែរ :)គ្រាន់់តែគេមិនចង់់ដឹងតើ!
    ចំណងជើងប្រកាស់់របស់់ខ្ញុំ គ្រាន់់តែថាឆ្ងល់់តែខ្ញុំចង់់ដឹងតើ ហើយនំាអោយខ្ញុំ
    រុករកបន្តិចមើលថាតើពាក្យគេបង្កើតរបៀបម៉េច ដូចចុងខាងក្រោមអត្ថបទ នេះ
    ដែលខ្ញុំគិតឃើញនោះ!

  4. ខ្ញុំប្រកាសមួយដែរ «ឆ្ងល់ ហេតុអ្វីគេអង្គុយរៀន អង្គុយធ្វើការ?»។ ឆ្ងល់រិះរុករកឲ្យច្រើនបង ចែកបងប្អូនយើងបានចេះដឹងតាមបងផង! អរគុណជាខ្លាំងសម្រាប់ការចែករំលែក..

  5. Great blog! I definitely love how it is easy on my eyes and the information are well written.Please continue to post great content like this!
    ++++++ I want to eat your hotdog!!!!!!!!!!!!!!!
    ******** I will post your hotdog on digg.com

  6. Thank you.i`ll continue to write in my blog.I know it`s a way
    to learn by myself and to share all what i learned with all of you here and also
    to discuss about anything especially in Cambodian.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s