ឆ្ងល់់ពីពាក្យ ក្រូចឆ្មារ

ចាប់់ផ្ដើមឆ្ងល់់ពាក្យខ្មែរខ្លះ សិនពេលនេះ..ព្រោះខ្ជិលសរសេរ
បកប្រែប្រវត្តិទស្សនវិទូបន្តទៀត…!ខ្ញុំគិតថាពាក្យ ឆ្មារ ដើមឡើយ
ជាពាក្យចេញមកពីពាក្យ សត្វឆ្មា តែម្ដងទេដឹង ? ព្រោះមានពាក្យ
ត្រប់់ក្ដគោ ដែលទំនង កើតមានមុន ពាក្យក្រូចឆ្មារ (សរសេរមាន”រ”
ប្រហែលជាគេកែ អោយខុសពីឆ្មា ,ខ្លាចច្រលំ,ប៉ុន្តែសំរាប់់ជនបរទេស
ច្បាស់់ជាឆ្ងល់់ពីពាក្យហ្នឹងពុំខាន) ហើយពាក្យក្រូចឆ្មារ ច្បាស់់ជាកើត
ក្រោយពាក្យ ម្ទេសក្ដឆ្មា …យូរៗទៅក៏គេដឹងថាក្ដឆ្មា តូច ប្រហែល
ជាអញ្ចឹងហើយទើបគេចាប់់ន័យថា ឆ្មា គឺ តូច តែក៏ត្រូវកែអោយ
សរសេរពាក្យឆ្មារ ខុសពីពាក្យឆ្មា រហូត ដល់់យកពាក្យហ្នឹង មកប្រើ
សំរាប់់សំគាល់់អំបោសសរសៃតូចឆ្មារ ។ដោយដឹងថារបស់់ឆ្មា តូច ចឹង
មិនចាំបាច់់ដាក់់ពាក្យក្ដ ពីមុខទៀតទេ ខុសពីពាក្យ ត្រប់់ក្ដគោ ដែលមិនវិវត្តន៎
ទៅផ្សេង។ខ្ញុំ(ព្រមទំាងអ្នកស្រុកកញ្ជ្រៀចខ្លះ,ខេត្តព្រៃវែង)ធ្លាប់់និយាយម្ទេសក្ដឆ្មា គឺម្ទេសតូចល្អិតវែង ស្រដៀងក្ដឆ្មាមែន  ប៉ុន្តែអ្នកខ្លះហៅវាថាម្ទេសខ្មំាង (សត្រូវ)គឺមានន័យថាម្ទេសហិរខ្លំាង។ចឹងហើយបានជាវានំាអោយគេសំគាល់់
ពាក្យឆ្មាទៅជាមានន័យតូចល្អិត..នេះតាមខ្ញុំយល់់ទេ…!
មានពាក្យអង់់គ្លេស មួយថា Catfish (បកប្រែចំពាក្យថាត្រីឆ្មា )  មិនមែនត្រីឆ្មាទេ
គឺត្រីអណ្ដែង ..ប៉ុន្តែភាសាអង់់គ្លេស ហៅចឹង ព្រោះ ត្រីហ្នឹង មាន
ពុក មាត់់ ដូច សត្វឆ្មា ..ដូច្នេះ មិនសំគាល់់ន័យតូច ដូចក្នុង
ភាសាខ្មែរយើងទេ។ជនបរទេស មិនដឹងឆ្ងល់់យ៉ាងណាទេ
ពេលរៀនភាសាខ្មែរដល់់ឮពាក្យ ក្រូចឆ្មារ ព្រោះអាចយល់់ទៅជា
ក្រូចឆ្មា=Cat orange។និយាយចឹង ពាក្យ ក្រូចពោធិ៏សាត់់
គឺមានដើមកំណើតថា ក្រូចពោធិ៏សាត់់ហ្នឹង មកពីក្រូចឆ្មាត្រូវ
បានគេបង្កាត់់ជាមួយក្រូចធម្មតានៅខេត្តពោធិ៏សាត់់(ជប៉ុនជាអ្នកបង្កាត់កាលពីសម័យសង្រ្គាមលោកលើកទិ២ ក្រោយពេលវាយបារំាងដណ្ដើមយកបានឥណ្ឌូចិនមួយរយៈពេលដ៏ខ្លីមក)
ហើយក៏ក្លាយជាក្រូចមានរស់់ជាតិផ្អែមឆ្ងាញ់់ មានជាតិទឹកច្រើន
អាចជួយអ្នកជំងឺអោយឆាប់់ជាសះស្បើយទៀតផង។ អញ្ចឹងហើយ
បានជាក្រូចពោធិ៏សាត់់ ពេលទុំ ទៅនៅតែមិនឡើងពណ៌លឿង
ដូចផ្លែក្រូចធម្មតា គឺនៅតែសំបុរដូចក្រូចឆ្មារ!:)។

7 responses to “ឆ្ងល់់ពីពាក្យ ក្រូចឆ្មារ

  1. គ្រប់​ភាសា វា​មាន​ភាព​​ស្មុគ​ស្មាញ​បន្តិច​ទោះ​បី​មាន​វេយ្យាករណ៍​សំរាប់ប្រើ​​អោយ​ត្រូវ​តាម​ក្បួន​ក្តី​ តែ​វា​នៅ​តែ​មាន​ករណី​លើក​លែង​។ យើង​ថា​គណិត​វិទ្យា​គឺ​ប្រត្យក្ស តែគណិត​វិទ្យា​ក៏​នៅ​មាន​ករណី​លើក​លែង​ដូច​គ្នា​។​ ដូច​ពាក្យ​ “ឆ្លងទន្លេ​”​ ប្រើ​ជំនួស​អោយ​ “​សំរាល​កូន​” អញ្ចឹង​ តាម​ការ​ពិត​មិន​ឃើញ​ទន្លេ​ឃើញ​អី​ទេ​ ហើយ​​ពាក្យអង់គ្លេស​ “eggplant” វា​អត់​មាន​ egg នៅ​ក្នុង​ plant ទេ ហើយ​ “hamburger” វា​អត់​មាន​ ​ ​ham នៅ​ក្នុង ​hamburger ដែរ​ ហើយ​ពាក្យ​ boxing rings​ គួរ​តែ​​មាន​រាង​រង្វង់​មូល​ព្រោះ​ ring វា​មាន​រាង​រង្វង់​មូល​ តែ​​ boxing rings មាន​រាង​បួន​ជ្រុង​ទៅ​វិញ​។

  2. តាមពិត បើយើងនិយាយថា «ឈ្មោះ» ទៅហើយនោះ គឺមិនចាំបាច់ឆ្ងល់នាំតែឈឺក្បាលស្អីទេ ។ ឈ្មោះគ្រាន់តែបង្កើតឡើងសំរាប់ហៅ រឺសំគាល់វត្ថុអ្វីមួយមែនទេ? ដូចបង ស្រុកខ្មែរ ស្នេហ័ខ្ញុំនិយាយ ដូច្នេះឯង ។ ហើយចំពោះ «ក្រូចពោធិសាត់» តើវាពិតជាកើតពីការបង្កាត់ ក្រូចឆ្មា និង ក្រូចពូជធម្មតា ក្នុងខេត្តពោធិសាត់ មែនឬ?

  3. សូមចូលរួមដែរ!! ជាប្រការល្អដែលបងសម្បតិ្តមានចម្ងល់ល្អ!! អ្នកទស្សនវិជ្ជាច្រើនមានទស្សនច្រើន ចង់ចេះគឺឆ្ងល់មិនចេះចប់។ បើឈប់ឆ្ងល់ ច្បាស់ជាលែងចេះហើយមែនទេ? ដូចសូក្រាតថា រៀនកាន់តែច្រើន កាន់តែល្ងង់! ។ ខ្ញុំវិញថា ឆ្ងល់កាន់តែច្រើនកាន់តែឆាប់ចេះ… កាលណាល្ងង់ យើងឆ្ងល់ ចេះតែរុករកជាបន្តបន្ទាប់…
    ពាក្យ ក្រូចឆ្មារ គួរតែមាន «រ» មិនមែនសរសេដូច សត្វឆ្មា នោះទេ។ ឆ្មារ មាន«រ» គឺ មានន័យថា តូច គឺក្រូចតូច ដូចយ៉ាង ប្រាសាទបន្ទាយឆ្មារ គឺបន្ទាយតូច…
    អ្នកស្រុក ឆ្មារ និយាយទៅជាឆ្មាល ព្រោះរ និង ល តែងច្រឡំដោយតំបន់ខ្លះ តាមការនិយាយ ។ មិនមែនជាឧ.ថ្មីទេ កណ្តុរ ខ្នុរ… និយាយទៅជា កណ្តុល ខ្នុល (ខ្លះ ខ្នោ ផងក៏មាន)។
    បើបងសម្បតិ្តលើកឧ. ត្រប់ក្តគោ មកពីត្រប់នោះមានរាងដូចប្រដាប់គោ ហើយក្រូចឆ្មារ ដោយសារតែមានរាងដូចប្រដាប់ឆ្មា ក៏ម្យ៉ាង ដែលមិនទូទៅទេ។
    សរុបមក ក្រូចឆ្មារ មានរ ឯសត្វឆ្មា អត់រ។ ឆ្មារ=តូច (ពាក្យខ្មែរបូរាណ?)
    តើមិត្តអ្នកអានមានចម្ងល់ទេ ហេតុអ្វីបានជាយើងមិនដេករៀន ចាំបាច់អង្គុយធ្វើអី? (ខ្ញុំនឹងប្រកាសពេលក្រោយ សុំយោបល់ផង)
    ខ្ញុំឆ្ងល់វិញម្តង ពីស្នេហានិងមិត្តភាព ទោះបីអានអត្ថបទរបស់បងដែលចុះកាលមុនយ៉ាងណានៅតែមិនទាន់ច្បាស់ បើបងមានពេល សូមប្រកាសទំព័របន្ថែមទៀត ។
    សុំអនុសាសន៍បង Comment apprends-je bien le français?

  4. សូមអរគុណ យោបល់់អ្នកទំាងអស់់គ្នា!
    ការពិភាក្សា ជាផ្នែកមួយមានសារៈសំខាន់់អោយយើងកើតមានគំនិត
    អោយយើងយកចំណេះដឹងយើងមកប្រើ រួមផ្សំនឹងគំនិត
    អាចនំាអោយមានការពិភាក្សានំាអោយមានការរៀនចំរើនឡើង។
    ទស្សនវិទូ សូ ក្រាតថា ម្ដាយលោកជាឆ្មបសំរាលកូន។ហើយថា
    អ្នកពិភាក្សាជាមួយលោកដូចជាឆ្មបសំរាលកូនចឹងដែរ គឺថា
    សំរាលគតិបណ្ឌិត របស់់អោយចេញមក! ចឹងគ្មានការពិភាក្សា
    ក៏យើងមិនអាចសំរាលគតិបណ្ឌិតរបស់់លោកបានដែរ!ការដែល
    ខ្ញុំចេះតែការប្រកាសចំងល់់ប៉ុន្មានកន្លងមកនេះ គ្រាន់់តែ
    ជាផ្នែកមួយកែកំសាន្តក៏ដូចជាការចង់់រុករកដើមហេតុនៃពាក្យខ្លះៗ
    របស់់ខ្មែរយើងដែលមិនទាន់់ដឹងពីប្រភពនៃកំណើតរបស់់វា។
    ដូចពាក្យទំាងប៉ុន្មានដែលខ្ញុំបានលើកឡើង និងពាក្យខ្លះដែលស្រុកខ្មែរ
    ស្នេហ៏ខ្ញុំ បានលើកមក ដូចជា ឆ្លងទន្លេ…។ចំពោះអត្ថបទ របស់់ខ្ញុំស្ដីពី
    ស្នេហា និងមត្តភាព .ខ្ញុំមិនដឹងឧត្តម ឆ្ងល់់ពីអ្វីទេ..សូមមានចំងល់់ចុះ..
    ចំាខ្ញុំមានពេលខ្ញុំនឹងឆ្លើយ។ចង់់រៀនភាសាបារំាងយ៉ាងម៉េចទៅ..
    បើប្អូនចេះស្រាប់់ទៅហើយនោះ.ឧត្តម?ឬក៏អានអត្ថបទជាភាសាបារំាង
    របស់់ខ្ញុំមិនយល់់?គ្មានអីពិបាកយល់់ទេ ព្រោះគ្មានពាក្យណាដែលប្អូនមិនស្គាល់់នោះទេ..!

  5. សម្រាលគតិបណ្ឌិតតាមការពិភាក្សា!! ខ្ញុំយល់ស្រប ជាការពិតណាស់ បើមិនមានការពិភាក្សាវែកញែក​នោះទេ ធ្វើម៉េចនឹង​ដឹង​រឿង។ មុននឹងគេ​ធ្វើ​អ្វីមួយ​ឲ្យ​សម្រេច​ជាប្រយោជន៍​ធំនោះ​ក៏ទាមទារឲ្យ​មានការពិភាក្សា​គ្នាផងដែរ។

    ចំពោះ​បញ្ហាអត្តបទរបស់បងនោះ ល្អហើយ តែប្អូន​ហាក់នៅតែពុំទាន់​យល់​ឲ្យ​បាន​ស៊ីជម្រៅពីបញ្ហានោះច្រើនជាង នេះមកពីកម្រិតនៃ​ការស្វែងយល់របស់ប្អូនទេ។
    ចំពោះ​សាភាបារាំងរបស់ប្អូន​វិញ មិន​សូវ​ចេះ​អីច្រើន​នោះ​ទេ ត្រឹម​តែ​អាច​ស្តាប់បាន និយាយបានតិចតួចតែប៉ុណ្ណោះ។ និយាយតាមត្រង់អត្តបទជាភាសាបារាំងរបស់បងកន្លងមក ប្អូន​អាន​កាត់យល់​ដោយលំបាក ត្រូវ​ឆែកពាក្យ​ក្នុង​​Dic បន្ថែម។ Je suis​ tres pauvre vocabulaire… ហើយ​មិន​សូវ​ដឹង​ពីតិចនិច​រៀន​ភាសា​បរទេស។ ឃើញបង​ចេះ​ច្រើន​អ៊ីចឹង​ក៏​ចង់​សុំ​យោបល់​ និង​អនុសាសន៍​ខ្លះ​។

  6. ប្អូនអើយ ..បងមិនចេះភាសាបារំាងអីច្រើននោះទេ..
    បងមិនបានរៀនភាសាគេនេះពីតូចមកទេ..អញ្ចឹងការនិយាយនៅ
    មានកំរិតអន់់ ។និយាយតាមពិតទៅ បងអានយល់់ល្មមបង្គួរតែមិន
    ចេះសរសេរបានល្អនោះទេ។មនុស្សអាយុពេញវ័យ រៀនភាសា
    ពិបាកជាងនៅវ័យកុមារ។ប្អូនរៀនអាចឆាប់់ចេះនិយាយទាល់់តែ
    អនុវត្តការនិយាយបានញឹបញាប់់ ឬរាល់់ថ្ងៃ ហើយត្រូវមានសៀវភៅ
    សន្ទនាភាសា ដើម្បីអានអោយបានច្រើនហើយអានសារព័ត៌មានជា
    ភាសាគេហ្នឹងទៀតផង។ ការអានច្រើននំាអោយចាំបានច្រើន
    ហើយក៏ឆាប់់នឹករកពាក្យនិយាយឃើញភ្លាមៗបាន។មនុស្សពេលចាស់់ទៅ
    ពិបាករៀនណាស់់ទាំងគ្រប់់មុខវិជ្ជា ព្រោះកាន់តែភ្លេចច្រើន ដោយសារថា
    សតិចងចាំកាន់់តែបាត់់បង់់បន្តិចម្ដងៗជារៀងរាល់់ថ្ងៃ,នេះមកពីneurones
    កោសិកាសរសៃប្រសាទវិនាសបាត់់ជារៀងរាល់់ថ្ងៃហើយមិនចេះកកើតមាន
    ទៀតដូចកោសិកានៃខ្លួនប្រាណឯទៀតឡើយ។អញ្ចឹងការរៀនចំរើនលូតលាស់់
    ល្អ គិតតំាងពីកុមារភាពមក ដោយការព្យាយាម។អញ្ចឹងបានជា
    មនុស្សចាស់់ថារៀនពិបាកយ៉ាប់់ៗ។ចំពោះប្អូននៅក្នុងយុវ័យជា
    ឱកាសល្អហើយ ដែលខំប្រឹងរៀន វិជ្ជាគ្រប់់យ៉ាង ហើយនឹងភាសាបរទេស!

  7. អរគុណបងច្រើន ប្អូននឹងខិតខំអនុវត្តតាមការណែរបស់បង!!
    សុំទោសបងដាក់វាចាក្នុងប្លក់ប្អូនមិនទាន់បានតប ព្រោះរវល់ និងមិនមានពេលគ្រប់គ្រាន់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s