ឆ្ងល់់ពីពាក្យបេះដូង

ទើបឆ្ងល់់ពីពាក្យ”នំបញ្ចុក” ប៉ុន្មានថ្ងៃកន្លងមកនេះ។ឥឡូវនឹកឆ្ងល់់ពាក្យ
“បេះដូង ” ដែលជាពាក្យយើងប្រើញឹកញាប់់ សឹងរាល់់ថ្ងៃ ជាពិសេស
ក្នុងចំរៀងការ៉ាអូខេ ដែលមានសេចក្ដីឆ្លងឆ្លើយរវាងគូរស្នេហាប្រុស-ស្រី។
ធ្លាប់់ឆ្ងល់់ពីយូរកន្លងមកហើយដែរ ប៉ុន្តែដល់់ទៅបើកមើលក្នុងវេចនានុក្រម
របស់់សម្ដេចជួន ណាត ទៅជារកមិនឃើញពាក្យហ្នឹង …ព្រោះចង់់ដឹង
ពីដើមកំណើតរបស់់ពាក្យ បេះដូង ដែលបំបែកជាពីរទៅ=បេះ+ដូង ..ហើយ
ហេតុអីបានជាទៅជាមានន័យថាអាការៈក្នុងខ្លួនមនុស្ស សត្វដែលធ្វើ
ការចែកចាយឈាមដល់់គ្រប់់សរីរាង្គកាយ។ខ្ញុំឃើញពាក្យក្រៅពីពាក្យ
“បេះ “គឺ បេះបិទ ,បេះបួយ,អត់់ឃើញពាក្យ បេះដូង។ពាក្យខ្មែរជាច្រើន
ខ្ញុំជឿថាមានដើមកំណើតគួរអោយចង់់ដឹង ដូចជាពាក្យ ស្រា ដែលចេញ
មកពីពាក្យសុរា ជានាមរបស់់បុរសឈ្មោះសុរា ឬជានាមមកពីព្រះនាងសុរា
ដែលកើតចេញមកពីការកូរមហាសមុទ្រទឹកដោះ ក្នុងរឿងរាមកេរ្ត៏។ មានពាក្យ
មួយទៀតដូចជាពាក្យ”បុរស”ដែលច្បាស់់ណាស់់ចេញមកពីពាក្យ
Purushaជានាមមួយរបស់់ព្រះវិស្ណុ ដែលបានកើតចេញពីស៊ុត មាសមួយ
កណ្ដាលមហាសាគរ នាកាលសាកលលោកទើបចាប់់កំណើតឡើង។
ពាក្យ”Purusha “មានន័យថា ឈ្មោល ដែលទំនងនំាអោយខ្មែរយកមក
ប្រើដំបូងហៅថា”ពុរស “ឬ “ប៉ុរស ” ក្រោយមកទៅជា “បុរស “ហើយដោយ
ការប្រាស់់ក្នុងការនិយាយគេចូលចិត្តនិយាយកាត់់ខ្លី ក៏ក្លាយទៅជា”ប្រុស”។
ដូច្នេះ ពាក្យ” បេះដូង ” ក៏ត្រូវតែមានដើមកំណើតយ៉ាងម៉េចដែរ..
តែមិនដឹងយ៉ាងម៉េចបានជាពាក្យហ្នឹងបានមកពីពាក្យពីរផ្គុំគ្នាគឺ បេះ + ដូង =
បេះដូង ដែលអាចច្រលំថា បេះដូង គឺបេះផ្លែដូង។តើមកពី ស្នប់ចែកចាយ
ឈាម វាស្រដៀងនឹង ផ្លែដូងរបានជាគេហៅវាថា”បេះដូង”…ប៉ុន្តែហេតុម្ដេច
បានជាដាក់់ពាក្យ “បេះ”ថែមពីមុខ ពាក្យ”ដូង”ទៅជា ពាក្យមួយគឺបេះដូង?
ឬមួយមកពីមាននរណា ស្រលាញ់់គ្នាឬស្នេហាគ្នា ហើយនិយាយចំអន់់គ្នា ថា
ចង់់ទៅ”បេះ” ដូងរបស់់គេ គឺចង់់ទៅទាក់់គេធ្វើជាគូស្នេហ៏?ឬក៏មកពីប្រដាប់់
(ដូចជាស្នប់)ចែកចាយឈាមហ្នឹងដូច”បេះបិទ”នឹង “ផ្លែដូង” បានជាគេ
និយាយកាត់់ថា “បេះដូង” តែម្ដងទៅ?

14 responses to “ឆ្ងល់់ពីពាក្យបេះដូង

  1. ប្អូនឯងមានពេលទំនេច្រើនបានចេះឆ្ងល់អាចឹង បើរវល់ដូចបងប្រហែលជាគ្មានសំណួរ បែបហ្នឹងរ៉េ ?😀 ពាក្យហ្នឹងយោងទៅតាមកាលះទេសះរ៉េ ប្អូន ។ បើនៅក្រោមដើមដូង ហើយនិយាយថា ចង់បេះដូង គ្មានន័យថា ចង់ស្នេហ៍ ម្ចាស់ដូងរ៉េ មែនរ៉េ ? បើនៅដេកលើគ្រែ គ្រូពេទ្យចូលមកគាត់ សុំស្ទង់ បេះដូង ប្អូន ប្អូនយកផ្លែដូងអោយគាត់ ស្ទង់ អី ហ្នឹង ?😀

  2. ហា ហា ហានិយាយដូចបងហនុមានដូចជាត្រឹមត្រូវដែរ😉 តែញ៉ុមនៅតែឆ្ងល់ថាហេតុនៅ
    ក្នុងវចនានុក្រមសម្តេចជួនណាតអត់មានពាក្យនេះចឹង?
    ទៅជាមានពាក្យបេះបួយអីឯណា! ហើយពាក្យបេះបួយខ្ញុំទើបតែបានស្គាល់ជាលើកទី
    មួយទេ!

  3. ហេហេ បងហនុមាន ..ខ្ញុំឃើញនៅទីនេះមានគ្នា ពិភាក្សា ..ចឹងក៏
    ចេះតែឆ្ងល់់ ក្រែងមាននរណាជួយស្រាយចំងល់់របស់់ខ្ញុំ!មែនណា!
    ខ្ញុំធ្លាប់់បើកវចនានុក្រមរកពាក្យ បេះដូងពីរបីដងមកហើយ តែមិនឃើញ
    ព្រោះចង់់ដឹងថាតើពាក្យហ្នឹង ដើមឡើយកើតឡើងរបៀបម៉េច?
    បងដឹងទេពាក្យ លុយ កើតឡើងពីណា?គឺពីពាក្យ Louis ជាឈ្មោះស្ដេច
    បារំាង គេបោះពុម្ពលើប្រាក់់របស់់បារំាងកាលពីសតវត្សទិ១៧ ដែលបារំាង
    យកមកចាយនៅស្រុកខ្មែរយើងក្នុងសម័យអាណានិគមបារំាង
    លើប្រទេសខ្មែរយើង។មុនដំបូងពាក្យហ្នឹង ខ្មែរយើងហៅ លុហ្វី ..យូរៗទៅ
    ទៅជា លុយ ។ពាក្យរបស់់បរទេសខ្មែរ យើងកែអោយទៅជាពាក្យខ្មែរខ្លី
    សាមញ្ញ ស្រួលស្ដាប់់។ មានពាក្យមួយទៀតដូចជាពាក្យម៉ោង
    តើពាក្យនេះមកពីណា? គឺមកពីពាក្យ montre ជាពាក្យបារំាងមានន័យថា
    នាឡិកា…តែខ្មែរយើង ពេលសួរគេចង់់ដឹងម៉ោងប៉ុន្មាន? ទើបសួរគេថា
    មានម៉ោងទេ?តាមពិត ពាក្យmontreមិនមែនអានថា ម៉ោងទេ គឺអានថា
    ម៉ុង..ម៉ោងទៅវិញ?យូរៗទៅ ពាក្យម៉ោង ក៏សំដៅទៅ វង្វាស់់មួយដែល
    ស្មើរឹង ៦០នាទី គឺ ម៉ោង ហ្នឹងេង!ពិតជាមានដើមកំណើត ហើយ ខ្ញុំតាំង
    ពីកើតមកមិនដែលនឹកឆ្ងល់់ពីពាក្យ “បេះដូង “នេះសោះ ..ហើយក៏មិន
    ដែលឮគេនិយាយពីដើមកំណើតនៃពាក្យនេះដែរ!កត់់ទុកក៏ដូចជា សូមសួរ
    បងៗប្អូនៗនៅទីនេះ ក្រែងបានដឹងពីដើមកំណើតពាក្យបេះដូង ដ៏គួរអោយចង់់ដឹង!

  4. មែន ហើយ វឌ្ឍនៈ !ខ្ញុំរកមិនឃើញពាក្យ បេះដូង ទេ ..ឃើញតែ
    ពាក្យ បេះ បិទ , បេះបួយ=ដែលប្រព្រឹត្តិក្នុងដំណើរញុះ ញង់់ ,ចែចូវ
    ឧ. សំដី បេះបួយ,មនុស្សបេះបួយ គឺមនុស្សនិយាយបេះបួយ
    និយាយញុះញង់់ ។តែពាក្យនេះ ខ្ញុំធ្លាប់់ឮគេនិយាយមិនដឹងប៉ុន្មានដងដែរ
    ប៉ុន្តែខ្ញុំមិនដែលប្រើពាក្យនេះទេ!

  5. លោក​សម្បត្តិ​អាច​រក​អាន​សៀវភៅ «ភាសាវិទ្យា» របស់​លោក «ឡុង សៀម» ​បាន។ គាត់​បាន​ពន្យល់​ពី​ដើម​កំណើត​ពាក្យ​ជា​ច្រើន។ បើ​ខ្ញុំ​មិន​ច្រឡំ​ទេ ពាក្យ «បេះ​ដូង» មក​ពី​ពាក្យ «បេះ» ជា​ពាក្យ​បុរាណ​មាន​ន័យ​ថា «ដូច» (ដូច​បេះ​បិទ = ដូច​គេ​យក​ទៅ​បិទ) និង ពាក្យ​ «ដូង» គឺ​ផ្លែ​ដូង។ មាន​ន័យ​ថា​ វត្ថុ​ដែល​នៅ​ក្នុង​រាងកាយ​ហ្នឹង ដូច​ផ្លែ​ដូង។
    – មាន​ពាក្យ​ជា​ច្រើន​ទៀត ដែល​មាន​លើក​យក​មក​បង្ហាញ ដូច​ជា​ពាក្យ «ក្រពះ» តាម​ពាក្យ​បុរាណ «ពះ» មាន​ន័យ​ថា «ស៊ី» ឬ «ឆី» ពេល​ប្រើ​ជាមួយ​ឈ្នាប់ ក្រ ពី​មុខ ទៅ​ជា ក្រពះ សំដៅ​ដល់ របស់​ដែល​សម្រាប់​ស៊ី (កិន​រំលាយ)។
    សូម​អាន​បន្ថែម​នៅ​ក្នុង​សៀវ​ភៅ​នោះ។

  6. @nimol, ខ្ញុំមិនដឹងថាពាក្យ “បេះ “មានន័យថា ដូចទេព្រោះក្នុងវចនានុក្រម មិនឃើញមានពន្យល់់
    ថាចឹង។តែពាក្យនិយាយអាចកាច់់ន័យកាច់់តុងយ៉ាងហួសហេតុ ព្រោះវាជាភាសានិយាយ ដូចជាពាក្យ
    ម៉ោង ដំបូង ខ្ញុំមិននឹកស្មានសោះថា មកពីពាក្យMontre ក្នុងភាសាបារាំងអានថាម៉ុងមានន័យថា នាឡិកាហើយមិនដឹង
    យ៉ាងម៉េច នំាគ្នាអាចចេញថាម៉ោង ទៅវិញ រួចមានន័យផ្សេងពីនាឡិកា ទៀត,ចឹងបានខ្ញុំថាកាច់់ន័យ កាច់់តុង មែន។ខ្ញុំមិនដែលដឹងពីសៀវភៅវិទ្យាទេ ..
    ខ្ញុំធ្លាប់់ស្គាល់់ឫសពាក្យ របស់់ភាសាបារាំង ហើយមានវិជ្ជាមួយដែលហៅថា Étymologie=
    science de l`origine des mots មានន័យថា វិជ្ជាអំពីដើមកំណើតនៃពាក្យ។ប៉ុន្តែទោះយ៉ាងណា
    ក្នុងវិជ្ជានេះ គ្រាន់់តែសឹក្សា អំពីបុព្វបទ ដូចជា tri, télé .pré , pro , in, …ដែលគេដាក់់ពីមុខពាក្យផ្សេង បង្កើតបានពាក្យមួយថ្មី ឧ.Triangle = ត្រីកោណ téléviseur+
    ទូរទស្សន៏។ចំពោះពាក្យ”បេះដូង”ជាពាក្យកើតឡើងពីការនិយាយតគ្នា
    ហើយមានដើមគណើតវាខុសពីការបង្កើតពាក្យដោយប្រើបុព្វបទ។

  7. ខ្ញុំអាចសង្ស័យថា ពាក្យ “បេះដូង”ប្រហែលចេញមកពី ពាក្យ ប៊ិសដូងហើយ ប៊ីស មានន័យថាស្រដៀង ឫស្ទើរតែ? យូរទៅៗ ទៅជា បេះដូង?ព្រោះ បេះដូងមនុស្សត្វ ស្រដៀងផ្លែដូង !

  8. ខ្ញុំ​អាច​និយាយ​បាន​ថា វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត មិន​បាន​កត់​ត្រា​គ្រប់​ពាក្យ​នោះ​ទេ។ មាន​ពាក្យ​មួយ​ចំនួន​ដែល​អ្នក​ប្រាជ្ញ​ដទៃ​ដូច​ជា លោក កេង វ៉ាន់សាក់ លោក អ៊ីវ កើស … រក​ឃើញ ចេះ ដឹង​ប្រវត្តិ… តែ​សម្ដេច​សង្ឃ​ជូន ណាត មិន​បានកត់​បញ្ចូល​ទេ។ នេះ​អាច​បណ្ដាល​មក​ពី​ការ​មិន​យល់​ស្រប​ ខ្វែង​គំនិត​​គ្នា។ ខាង​សម្ដេច​ជួន ណាត ជា​អ្នក​បាលី​និយម ឯ​អ្នក​មួយ​ក្រុម​ទៀតជា​ ខ្មែរ​និយម …។
    ដូច​គ្នា​ដែរ ពាក្យ «បេះ» ដែល​លោក​ ឡុង សៀម ពន្យល់​ថា «ដូច» ក៏​គ្មាន​កត់​ត្រា​នៅ​ក្នុង​វចនានុក្រម​ដែរ។ តែ​ខ្ញុំ​សូម​ជម្រាប​ម្ដង​ទៀត​ថា បេះ គឹ​ស្មើ​នឹង​ពាក្យ ដូច ឬ ស្ទើរ​តែ (ដូច​លោក​សម្បត្តិ​បាន​និយាយ)។ ពិចារណា​លើ​ពាក្យ «បេះបិទ»។
    ខ្ញុំ​ជា​អ្នក​ប្រកាន់​យក​សំណេរ​តាម​វចនានុក្រម​សម្ដេច​ជួន ណាត តែ​ខ្ញុំ​ជឿ​ថា វចនានុក្រម​នេះ​មិន​ទាន់​ឥត​ខ្ចោះ​ដែរ។ មាន​ពាក្យ​ខ្លះ​មិន​ទាន់​ឯកភាព​គ្នា ពាក្យ​ខ្លះ​​ឥត​មាន​ការ​ពន្យល់​ក៏​មាន​ដែរ …។
    ឧទាហណ៍ «ផ្សារ» «បបូរ(មាត់)» «កំពង់» ….។

  9. នៅ​ក្នុង​វចនានុក្រម ពាក្យ​បេះដូង មាន​នៅ​ក្នុង​ពន្យល់​ពាក្យ ហទ័យ របស់​បាលី។

  10. សម្ប្តត្តិ ដឹង​ពីណា​មកថា ខ្មែរយើង​ហៅ​ ពាក្យ បុរស ពី​ដំបូងថា ពុរស?
    បើយោងតាម​ពាក្យ purusha របស់សំស្ក្រឹត​គួរតែ​ដំបូង​ឡើយ​ហៅថា បុរុឞៈ ។

  11. ខ្មែរយើងខ្ចីបាក្យបាលី សំស្រឹត្ត មកប្រើ ច្រើនដូរ សូរ ព ទៅជា បឫពីព ទៅ ប ឧ.Buddha
    ,ដ ទៅជា ទ ឧ.Dukkha។ ខ្ញុំគ្រាន់់តែសង្ស័យ ថា ខ្មែរយើងអានពាក្យកំចីដំបូង ចេញសូរ
    មិនដូចឥឡូវទេ។ជាតិសាសន៏ផ្សេង បើគេអានពាក្យ Purusha មិនចេញសូរ ប ទេ គឺច្បាស់់ជាចេញ
    សូរ ព ហើយ។តែភាសាខ្មែរយើង កែច្ឆៃឫសំរួលអោយមានលក្ខណៈខ្មែរ ទើបធ្វើចឹង។

  12. មិនមែន ដ ទៅជា ទ។ ព ទៅ​ជា ប ទេ។
    សម្បត្តិប្រហែល​ច្រលំប្រព័ន្ធសំនេរ​ពី​ភាសា​សំស្ក្រឹត-​ឡាតាំង-​ខ្មែរ។
    អក្សរ​ p ក្នុង​ភាសា​សំស្ក្រឹតបែបរ៉ូម៉ាំង ត្រូវនឹង អក្សរ ប របស់​ខ្មែរ តែភាគ​ច្រើន​ខ្មែរ​យើង​អានថា ប៉ មិនមែន ព ទេ។ យើង​ប្រើ​គោលការណ៍​នេះ​តាំង​ពី​ដើម​មក។ ដូចជា putra =បុត្រ, pali = បាលី ។ល។
    ខ្ញុំ​សូម​រៀបរាប់​ត្រួសត្រួសអក្សរ ដែល​យើង​ងាយ​នឹង​ច្រលំពេល​សរសេរ​ពី​សំស្ក្រឹតឡាតាំង​មកខ្មែរ៖
    ḍ = ដ (អក្សរ d មាន​ចុច​ពី​ក្រោម)
    t = ត
    d = ទ
    p = ប
    b = ព
    អក្សរ​ផ្សេង​ទៀត សូម​អានបន្ថែម​នៅ៖ http://svichet.wordpress.com/2008/12/09/khmer_india/

  13. និយាយចឹង ភ្លេច ពីពាក្យហទ័យ=បេះដូង!
    តែន័យទូទៅសំដៅចិត្ត ដូចថាឈឺហទ័យ =ឈឺចិត្ត ។
    តែបើឈឺបេះដូង ហើយប្រាប់់ទៅវេជ្ជបណ្ឌិតថា ឈឺចិត្ត, វេជ្ជបណ្ឌិតច្បាស់់ជាបញ្ជូន
    ទៅជួបវេជ្ជបណ្ឌិតរោគចិត្តហើយ (Psychologue)។
    ប៉ុន្តែបើពិតជាឈឺបេះដូងមែន នោះគេនឹងបញ្ជូនទៅជួប
    វេជ្ជបណ្ឌិតខាងបេះដូងមិនខាន(Cardiologue).

  14. ចេះឆ្ងល​ដូចឈ្គួត គ្រានតែពាក្រ បេះដូងក៏ឆ្ងល់ដែ​ ។​ពាក្របេះដូងគ្រាន់តែជាពាក្រ
    ដែលកវីយកមកព្រៀបធៀបតែប៉ុន្នោះ! ។ Ex កាឈឺចិត្រ​ កាសប្បាយចិត្រវាត្រូវ​
    បានខួក្បាលរបស់យើងនៅក្រពេញពិសែសណាមូយធ្វើអោយឈាមរត់មឹនប្រក្រតី
    សំដៅទៅសំនុំសំរ៉ស់ឈាម ដែល​ ខ្មែរអោយឈ្មោះថា បេះដូង​ ។
    ឈឺចិត្រនឹងឈឹបេះដូងមឹនដូចគ្នាទេកុំស្រឡម​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s