ពាក្យ”នំបញ្ចុក”

ញុំានំបញ្ចុកឆ្ងាញ់់ៗមាត់់ មិនដែលនឹកឆ្ងល់់ថាពាក្យ”នំបញ្ចុក”
នេះកើតមានតំាងពីកាលណា ?ហើយមានដើមកណើតយ៉ាងម៉េច?
និយាយពីរឿងធន្នជ័យ យើងដឹងថាធន្នជ័យ ចេះធ្វើនំបញ្ចុកលក់់នៅស្រុកចិន តែដល់់គិតថាតើនំបញ្ចុកគេញុំានឹងអី?
នោះគ្រប់់គ្នាពិតជាថាជាមួយនឹងចង្កើះ តែគិតថាចង្កើះមានមានដើមកំណើតនៅស្រុកចិន ហើយច្បាស់់ណាស់់ចិនមិនមានស្លាបព្រាប្រើទេ កាលពីដើម។ចិនញុំាម្ហូបអាហារតែនឹងចង្កើះ ហើយប្រហែលជាមិន
ចេះស្ល អីទេ គឺញុំាតែឆា…ព្រោះគ្មានស្លាបព្រា កាលពីដើម។
ប៉ុន្តែ មិនដឹងថារឿងធន្នជ័យ កើតក្នុងសម័យណា​ក្នុងឆ្នាំណា?ហើយហេតុអីបានជាហៅ”នំបញ្ចុក”?ហើយនំបញ្ចុកមានដើមកំណើត
នៅស្រុកណា?ពីដើមមកគេញុំាជាមួយនឹងរបោយអីទៅ?
ភាសាខ្មែរមានពាក្យនំជាច្រើនដែលប្រើពាក្យនំាមុខ “បាញ់់”ជាភាសាយួន ដែលមានន័យថានំ ដែរ? ដូចជានំបាញ់់ហយ,
នំបាញ់់ឆែវ នំបាញ់់ស៊ុង..បបរបាញ់់កាញ់់ បាញ់់់ជ្រនឿក (បង្អែម),បាញ់់ឌុក(បង្អែម) ។
តែដល់់ពាក្យ”នំបញ្ចុក” មិនមែននំសោះ!!!ហើយក៏មិនបង្អែមអីដែរ!!!

វាជាម្ហូបអាហារជំនួសបាយបាន មានសម្ល និងបន្លែច្រើនមុខឯណោះ!

គឺពាក្យ”នំបញ្ចុក”មិនមែន =នំ”បាញ់់ចុក”ទេ គឺនំបញ្ចុក។ឆ្ងល់់ដែរ ហេតុអីបានជាខ្មែរយើងហៅវាថានំ”បញ្ចុក”?បើវាមិនមែនជានំ ផង? ប្រហែលជាមានដើមកំណើតមកពីនំហ្នឹងគេត្រូវ បញ្ចុក ដូចជាគេបញ្ចុក
បាយក្មេង?គឺមកពីពាក្យ” ចុក”? ដូចជាចុកអោយចូលក្នុងមាត់់? ព្រោះអី
វាពិបាកញុំាអោយចូលក្នុងមាត់់ ដោយ វាមិនត្រូវការអោយប្រើស្លាបព្រា
គឺប្រើចង្កើះ ដែលជាវត្ថុពិសេសដែលខ្មែរនំាចូលមកពីស្រុកចិនតំាងពី
ដើមមកនោះ?ប្រហែលជាមានម្ដាយយកនំបញ្ចុកនេះមកបញ្ចុកកូនហើយ ហើយដោយវាពិបាកបញ្ចុកពេកព្រោះប្រហែលមិនសូវចេះប្រើចង្កើះ លេងចុកនឹងដៃតែម្ដងទៅ? ហើយនំាគ្នាហៅនំពិសេសនេះថា
“នំបញ្ចុក” ?

8 responses to “ពាក្យ”នំបញ្ចុក”

  1. ប្អូនមិនបានដឹងច្បាស់ដែរ!! តែបងលើកប្រធានបទនេះមកពិភាក្សាពិតជាល្អមានប្រយោជន៍ បើមានដំណឹងថ្មី ល្អបែបនេះ សូមចែករំលែងផង!

  2. សង្ស័យ​តែ​ហៅតាម​យួន​ទេ ព្រោះ ភាសា​យួន នំបញ្ចុក គេ​ហៅ​ថា បាញ់ចុក ។ ខ្មែរ​យើង​ទំនង យកទាំង​ពាក្យ បាញ់​ និង ចុក របស់​យួន រួច​យក​ប្រើ ច្រលំនឹងពាក្យ បញ្ចុក​ របស់​ខ្មែរ។

    ភាសា​យួន ម្ហូបរបស់​គេ​ហៅបាញ់…​ច្រើនណាស់៖ បាញ់ឆែវ បាញ់ឌុក បាញ់​ហយ បាញ់ត្រាង បាញ់ជនឿក បាញ់ស្រ៊ុង បាញ់​បូ…..។

    នំបញ្ចូក​ច្បាស់​ជាខ្មែរ​យើង​ចេះ​ធ្វើ​តាម​យួន​មិន​ខាន លើកលែង​តែ​ទឹក​សំល ដែល​យើងច្នៃតាម​របៀប​យើង។

  3. ប្រហែលជាចឹងមែនហើយ..ព្រោះពាក្យ”បាញ់់=Banh “ច្រើនចេញមកពីភាសាយួន
    ដែលខ្មែរយើងយកមកប្រើសំដៅនំ ឫបង្អែម ចំអាប ដូច បាញ់់ឆែវ ,បាញ់់ហយ បាញ់់ឌុក
    ជាដើម។ ប៉ុន្តែខ្មែរប្រើពាក្យ”នំ “ដាច់់ខាត ពីមុខពាក្យ”បញ្ចុក ” មិនដូច ពាក្យផ្សេងទៀត
    ដូចជាបាញ់់ឆែវ បាញ់់ហយ …។
    ខ្ញុំគិតចឹងដែរគឺថា នំបញ្ចុក ជាម្ហូបដែលខ្មែរយើងច្ឆៃ ពីម្ហូបយួន ឫគុយទាវចិន..ព្រោះជាម្ហូបដែល
    យើងមិនមានចង្កើះប្រើនោះទេ…ហើយចង្កើះ មិនមែនមានដើមកំណើតនៅស្រុកខ្មែរយើងទេ!

  4. ក្មេង ហៅ នំចុក…វានិយាយមិនអស់់ពាក្យ,ចឹងអត់់ឮពាក្យ”បាញ់់”ទេ។
    ប្រហែលជានំគេចុកក្នុងមាត់់់ ជាមួយចង្កើះហើយ!ជាមួយក្មេងជាមួយនឹងដៃក៏បានដែរ!

  5. បងសម្បត្តិ ម៉េចក៏សរសេរ ស្រៈ ” ាំ ” អត់ត្រូវចឹង? ដើម្បីសរសេរស្រៈ ” ាំ ” ត្រូវចុចចង្កឹះ ប្តូរ + ចង្កឹះ A ។ បើបងសរសេរដោយដាក់ស្រៈ ” ំ ” ហើយ ទើបដាក់ស្រៈ ” ា ” នោះវានឹងចេញ ដូចនេះ ” ំា ” បែបនេះឯង ។

  6. អរគុណក្មេងស្រែ!ខ្ញុំសរសេរពាក្យហ្នឹងខុស។
    សរសេរ ចង្កឹះ ទើបត្រូវ។

  7. ផ្កាយដុះកន្ទុយ

    កំពុងតែឆ្ងល់ផង!! ស្រាប់តែមានប្រធានបទនេះឡើង! បងពេលណាមានពន្លឺថ្មីៗ ពីចម្ងល់នេះ កុំភ្លេចប្រាប់ខ្ញុំមុនគេ😉

  8. មិនដឹងពេលណាមានពន្លឺ..ំេនេះមានតែពន្លឺផ្កាយ…ម្ដេចភ្លឺដូចពន្លឺលោកខែ,
    ពន្លឺព្រះអាទិត្យ?ចឹងបានជាដាក់់ប្រកាស់់ជួយរកពន្លឺសំរាប់់ចំងល់់របស់់ខ្ញុំនេះហ្នឹងណា៎។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s