ទស្សនវិទូពីតាហ្គ័រ(Pythagore)

PYTHAGORE

ពីតាហ្គ័រជាកូនប្រុសរបស់់លោកម្នេសាក់់
(Mnésarque)ដែលជាជាងធ្វើចិញ្ចៀនមានដើមកំណើតមកពីស្រុក
Samos ឫបើតាមAristoxène យើងដឹងថា ពីតាហ្គ័រមានដើមកំណើត
មកពីកោះមួយដែលអ្នកក្រុងអាតែនបានកាន់់កាប់់ជាកម្មសិទ្ធបន្ទាប់់ពីបាន
បណ្ដេញអ្នកស្រុកដើមចេញទៅ។
ដើមឡើយ ពីតាហ្គ័រ ជាសាវ័ករបស់់Phérécydeអ្នកស្រុកScyros
ហើយបន្ទាប់់ពីលោកគ្រូស្លាប់់ទៅ,ពីតាហ្គ័រ ក៏មករស់់នៅឯSamos
រួចធ្វើជាសាវ័ករបស់់Hermodamas ដែលជាក្មួយរបស់់Créophyle
ដែលមានវ័យចំណាស់់ណាស់់ទៅហើយ។ដោយសារថា ពីតាហ្គ័រខ្លួនឯង
នៅក្មេង ហើយឧស្សាហ៏រៀនសូត្រ ទើបបានជាចាកចេញពី
ស្រុកកំណើត ទៅរៀនអោយស្គាល់់គ្រប់់អាថ៌កំបាំងរបស់់ក្រិក
និងអ្នកស្រុកដើម។ហេតុនេះ លោកក៏បានធ្វើដំណើរមកដល់់
ប្រទេសអេហ្ស៊ីប ពេលដែលPolycrateបានណែនាំតាមរយៈសំបុត្រ
អោយមកAmasis ហើយក៏លោកបានរៀនភាសាប្រទេសនេះទៅ។
មកដល់់កោះCrête,លោកបានចុះទៅក្នុងល្អាងភ្នំIdaជាមួយEpiménide។
នៅគ្រប់់ទីជំរកក្នុងប្រទេសអេហ្ស៊ីប លោកបានរៀនសូត្រអំពី
អាថ៌កំបាំងដែលទាក់់ទងនឹងអាទិទេព។
បន្ទាប់់មកលោកក៏មករស់់នៅឯSamos ប៉ុន្តែលុះបានជ្រាបពី
ការគ្រប់់គ្រងផ្ដាច់់ការរបស់់Polycrate មក,លោកក៏បានមករស់់
នៅCrotone,ប្រទេសអ៊ីតាលី។នៅទីនេះ លោកបានបង្កើតច្បាប់់
អោយជនជាតិអ៊ីតាលី ហើយក៏មានសាវ័ក និងមាននាមល្បីល្បាញឡើង។
សិស្សរបស់់លោកមានចំនួនដល់់ទៅ៣០០នាក់់ ហើយរៀបចំចាត់់ចែង
ទីក្រុងបានល្អប្រពៃណាស់់ គឺបានធ្វើអោយមានរដ្ឋាភិបាលល្អមួយ
ដែលហៅថា អភិជនាធិបតេយ្យ។Héraclite du Pontនិយាយថា ពីតាហ្គ័រ
ធ្លាប់់និទានប្រវត្តិរបស់់ខ្លួនឯងដូចនេះ ៖
ដំបូង លោកកើតមកជា Aethalide កូនប្រុសរបស់់អាទិទេពHermès ៗបាន
ប្រកាស់់ប្រាប់ថាលោកអាចសុំអីក៏បានតាមចិត្តប្រាថ្នា លើកលែងតែ ជីវិតអមតៈ ប៉ុណ្ណោះ។ដូច្នេះហើយលោកក៏បានសុំអោយលោកទោះក្នុងពេលរស់់ក្ដី ពេលស្លាប់់
ទៅក្ដី ចងចាំអ្វីទាំងអស់់ដែលកើតមានចំពោះលោក។អញ្ចឹងហើយបានជា
លោកមិនដែលភ្លេចអីទេក្នុងជីវិតរស់់នៅ ហើយក្រោយពេលស្លាប់់ក៏នៅ
តែរក្សារសតិចងចាំជាប់់រហូតគ្មានបាត់បង់។
យូរបន្តិចក្រោយមកលោកចាប់់ជាតិជាEuphorbeហើយបានត្រូវរងរបួស
ដោយMénélasហើយEuphorbeបាននិយាយថា គាត់់កាលពីមុន
គឺចាប់់កំណើតជាAethalideបានទទួលនូវស៊ៀកគ្វី(circuit) នៃព្រលឹង
ចាប់់ជាតិក្នុងកំណើតសត្វនិងរុក្ខជាតិ ពីអាទិទេព Hermès ហើយបាននិទានប្រាប់់
ពីអ្វីគ្រប់់យ៉ាងដែលព្រលឹងរបស់លោកបានទទួលរងនៅក្នុងឋាននរកHadès
ហើយ និងអ្វីដែលព្រលឹងផ្សេងៗទៀតបានទទួលរងនៅក្នុងឋានក្រោមនោះ។
លុះ Euphorbe ស្លាប់់ទៅ ,ព្រលឹងបានចាកចេញទៅចាប់់កំណើតជា
Hermotime ដែលចង់់ប្រាប់់ភស្តុតាងពីរឿងពិតនេះ ក៏មករកជួបពួក
Branchidesរួចហើយក៏ចូលទៅក្នុងប្រាសាទApollon លើកបង្ហាញ ខែល
ដែលMénélasបានប្រទានជូន(ដោយសារថាលោកបានស្បថថា
ពេលត្រលប់់មកពីនគរTroieវិញ ,លោកនឹងថ្វាយខែលនោះ
ជូនអាទិទេពApollon)ខែលដែលពុកខូចទៅហើយនោះ នៅសល់តែស្រោប
ភ្លុកតែប៉ុណ្ណោះ។Hermotimeស្លាប់់ទៅ បានមកចាប់់កំណើត
ជាPyrrhos ជាអ្នកនេសាទត្រី នៅទីក្រុងDelphe ហើយលោក
នៅតែចងចាំអ្វីទាំងអស់់ ហើយនិងដឹងរឿងរ៉ាវយ៉ាងណាៗដែល
លោកបានចាប់់កំណើតតាំងពីដំបូងជាAethalide,បន្ទាប់់មក Euphorbe
រួចហើយ HermotimeហើយនិងPyrrhosហើយពេលដែលPyrrhosស្លាប់់ទៅ
ក៏ចាប់់កំណើតមកជា Pythagore ដែលបាននិទានប្រាប់់ថាលោកចងចាំ
អ្វីទាំងអស់់កាលពីជាតិមុនៗ។មានអ្នកខ្លះបានអះអាងថា៖ ពីតាហ្គ័រមិនបាន
បន្សល់់ទុកស្នាដៃសំណេរណាមួយទេ។ពួកគេច្រឡំហើយ,ព្រោះថា
Héraclite អ្នករូបវិទ្យាបាននិយាយយ៉ាងដាច់់ខាតដូច្នេះថា៖
Pythagoreកូនប្រុសរបស់់Mnésarqueរៀនជក់់ចិត្តនឹងប្រវត្តិសាស្រ្ត
លើសមនុស្សគ្រប់់រូបហើយដោយបានធ្វើតាមជំរើសចិត្តរបស់់ខ្លួនឯង
ទើបបានជាសរសេរកត់់ត្រាទុកនូវគតិបណ្ឌិតរបស់់ខ្លួនឯងដែលពោរពេញ
ទៅដោយគំនិតយល់់ដឹងដ៏ជ្រៅជ្រះនិងបញ្ចេកទេសបរិយាយយ៉ាង
ល្អិតល្អន់់ជាទីបំផុត។
Héracliteបាននិយាយអញ្ចឹងព្រោះនៅខាងដើមនៃសៀវភៅ
ស្ដីពីរូបវិទ្យារបស់់លោក,លោកបានសរសេរថា៖មិនមែនដោយសារ
ខ្សល់់ទេដែលខ្ញុំដកដង្ហើម,ហើយក៏មិនមែនដោយសារទឹកដែលខ្ញុំផឹកនោះដែរ,
ពីតាហ្គ័របន្សល់់ទុកស្នាដៃនិពន្ធចំនួនបីគឺ៖អភិប្រាយអំពីការសិក្សា,
អភិប្រាយអំពីនយោបាយ និងអភិប្រាយអំពីរូបវិទ្យា។
Sosiscrateនិទានប្រាប់់ក្នុងសៀវភៅមួយ(successions)របស់់លោកថា
Léon ,ស្ដេចនគរPhlionteបានសួរពីតាហ្គ័រថា៖ជានរណា?
ពីតាហ្គ័រតបទៅថា៖ទស្សនវិទូ។ពីតាហ្គ័រប្រៀបធៀបជីវិតទៅនឹងល្បែងធំៗ។
នៅក្នុងហ្វូងមនុស្សដែលមកទស្សនាចែកជាបីក្រុម៖អ្នកដែលមកដើម្បីប្រយុទ្ធ,
អ្នកដែលមកដើម្បីរកស៊ីជួញដូរ ហើយនិងអ្នកផ្សេងទៀតដែល
ប្រកបដោយគតិបណ្ឌិត មកគ្រាន់់តែដើម្បីទស្សនាតែប៉ុណ្ណោះ

ដូចគ្នានេះដែរ ក្នុងជីវិតមានអ្នកកើតមកជាទាសករនៃភាពរុងរឿង,ឬការ
មានបាន,អ្នកផ្សេងទៀតដែលប្រកបដោយគតិបណ្ឌិតសំលឹងរកតែការ
ពិតប៉ុណ្ណោះ។តទៅនេះ ជាអ្វីដែលលោកទស្សនវិទូ និយាយពីការសប្បាយ
នៃស្នេហាត្រូវចូលចិត្តប្រព្រឹត្តិក្នុងរដូវទឹកកហើយបន្ថយក្នុងរដូវក្ដៅ ហើយល្មម
គួរសមក្នុងដូវស្លឹកឈើលាស់់និងរដូវស្លឹកឈើជ្រុះ។ទោះបីយ៉ាងណា ក្នុងគ្រប់់
រដូវពិតជាមិនសូវល្អសំរាប់់សុខភាពប៉ុន្មានទេ។មានកាលមួយគេសួរលោកថា៖
តើគួររួមភេទនៅពេលណា?
_ពេលគេដែលគេចង់់ខ្សោយកំលាំង!
លោកឆ្លើយតប។
ពីតាហ័្គរមានចំណាប់់អារម្មណ៏ខ្លាំងណាស់់ផងដែរចំពោះលេខ
គណិតហើយបានរកឃើញច្បាប់់អំពីខ្សែទោល។
តែលោកយកចិត្តទុកដាក់់នឹងវិជ្ជាពេទ្យដែរ។Appolodoreអ្នកផ្ដល់់
ជំនួយយោធាបាននិយាយថាលោកលះលែងការសំលាប់់រង្គាលមួយ
ព្រោះពីតាហ័្គរបានរកឃើញនៅក្នុងត្រីកោណ ផលបូកការ៉េនៃអ៊ីប៉ូតេនុស
ស្មើនឹងផលបូកការ៉េនៃជ្រុងពីរផ្សេងទៀត។ចំពោះរឿងនេះ
គេសូត្រកូនកំណាព្យមួយដូចតទៅ៖ ពីតាហ័្គរដល់់ទីបញ្ចប់់នៃភារកិច្ច
ដ៏ល្បីល្បាញទើបរកឃើញរូបគំនូរដែលលោកបានធ្វើដង្វាយជូនដ៏ល្បីរន្ទឺមួយ។
តាមដំណឹងឮជាទូទៅមួយថា៖លោកជាអ្នកផ្ដល់់ដំបូន្មានមុនគេដល់់អត្ថពលករអោយ
ទទួលទានសាច់់ហើយថាEurymèneជាមនុស្សទីមួយដែលទទួលដំបូន្មាននោះ។
ពីដើមឡើយ ពួកគេបរិភោគតែល្វាហាលក្រៀម និងហ្វ្រូម៉ានិងអង្ករស្រូវ
សាឡីប៉ុណ្ណោះ។មានអ្នកនិពន្ធផ្សេងទៀតថា ពីតាហ័្គរ
ផ្សេងទេដែលផ្ដល់់ដំបូន្មានខាងលើនេះ គឺមិនមែន ពីតាហ័្គរទស្សនវិទូទេ
ព្រោះថាទស្សនវិទូយើង ហាមការកាប់់សំលាប់់ ហាមភ្លក់់សាច់់សត្វទំាងឡាយ
ដែលមានព្រលឹង ដូចជាមនុស្សយើងចឹងដែរ។
ប៉ុន្តែនោះគ្រាន់់តែជាលេសទេ។តាមពិត លោកហាមមិនអោយ
ហូបសាច់់សត្វ ដើម្បីអោយមនុស្សមានទំលាប់់រស់់នៅមានជីវិតសាមញ្ញ
និងងាយស្រួលបំផុតគឺថាម្ហូបអាហារមាននៅជិតដៃជានិច្ចដោយមិនចាំបាច់់ចំអិន
ហើយណែនំាអោយតែផឹកទឹកប៉ុណ្ណោះ ។ធ្វើដូច្នេះបាន ការបរិភោគ
បែបនេះនឹងជួយធ្វើអោយមានសុខភាពល្អដល់់ខ្លួនប្រាណ និង ប្រាជ្ញាស្មារតី ឆ្លាតវៃ។
តំាងតែពីដើមមក ពីតាហ័្គរ ហាមការបរិភោគសាច់់ត្រីសមុទ្រពណ៌ក្រហម
និងបេះដូងសត្វ ឫ គ្រាប់់សណ្ដែក។អ្នកនិពន្ធផ្សេងៗទៀតថា
លោកមានទំលាប់់ញុំាតែទឹកឃ្មុំ និងនំប៉័ង ហើយមិនដែលញុំាស្រា
រៀងរាល់់ថ្ងៃឡើយ។ចំណែកម្ហូបអាហារ,
លោកញុំាញឹកញាប់់ជាងគេគឺបន្លែស្ងោរឆ្អិន និងឆៅ ហើយកំរញុំាត្រីណាស់់។
លោកពាក់់រូបពណ៌ស ព្រោះក្រណាត់់ឡែនមិនទាន់់ចូលមកដល់់ក្នុងស្រុកនៅឡើយទេ។
គេមិនដែលឃើញលោកអួលក្រពះ,រួមភេទ ឫក៏ស្រវឹងម្ដងណាឡើយ។
លោកមិនដែលសើចលេង  និយាយលេង និយាយពាក្យមិនបានការឡើយ។
ប្រសិនលោកមានកំហឹងកើតឡើង លោកនឹង មិនដែលវាយធ្វើបាបនរណាឡើយ
ទោះជាទាសី ឫជនសាមញ្ញណាម្នាក់់ក៏អត់់ដែរ។លោកហៅការស្ដី
បន្ទោសថា ជា”ការព្រមាន”។គេនិយាយថា៖ ពីតាហ័្គរ អោយដំបូន្មាន
ដល់់សាវ័កនិយាយរំលឹកខ្លួនរាល់់ថ្ងៃពេលចូលផ្ទះវិញ ដូចនេះ៖
តើខ្ញុំបានធ្វើអ្វីខុសខ្លះ?ធ្វើអ្វីត្រូវខ្លះ?ខ្ញុំភ្លេចកិច្ចការអ្វីខ្លះ?

លោកហាមមិនអោយសែនដង្វាយដល់់ព្រះ
នូវសត្វងាប់់មានប្រឡាក់់ឈាមហើយថាយើងមិនគួរសែនលើរានដង្វាយ
ដែលមានឈាមហូរសូម្បីមួយតំណក់់ឡើយ។
លោកមិនចង់់អោយនរណាម្នាក់់យកព្រះធ្វើជាសាក្សីដោយពាក្យសម្បថ
ដោយប្រាប់់ថា គេត្រូវតែខំហាត់់ចិត្តខ្លួនឯងអោយមានជំនឿ។
លោកយល់់ថាមិនគួរធ្វើបាបដើមឈើ ឬសត្វដែលមិនចេះ
ធ្វើបាបឫរំខានយើងបន្តិចឡើយ។
សេចក្ដីគួរអោយខ្មាស់់អៀនមួយគឺការសើច និងការតឹងតែងហួសពេក។
ត្រូវកុំអោយខ្លួនធាត់់ធំពេក ,មិនត្រូវធ្វើដំណើរច្រើនពេក ,
ត្រូវ ហាត់់ការក្រើនរំលឹកសតិ ,មិនត្រូវនិយាយឫធ្វើអ្វីដោយការក្រោធខឹង
ហើយមិនត្រូវជឿនិងធ្វើតាមគ្រប់់ការទស្សន៏ទាយឡើយ!
ត្រូវច្រៀងបទភ្លេងសរសើរព្រះ និងមនុស្សល្អ ។មិនគួរញុំាសណ្ដែក
ព្រោះវាមានសុទ្ធតែខ្យល់់ ហើយមានចំណែករួមទាក់់ទងនឹងព្រលឹង
ដោយសារថា បើសិនជាយើងកុំញុំាវា យើងនឹងមានខ្យល់់មិនសូរលាន់់សូរ
ហើយម្យ៉ាងទៀត យើងនឹងមានយល់់សប្ដិស្ងប់់ល្អនិងមិនសូវធ្ងន់់។

9 responses to “ទស្សនវិទូពីតាហ្គ័រ(Pythagore)

  1. តុបតែង​ផ្ទះ​ឡួយ​ណាស់​តើ​បង!!Bravo ! c’est géniale!! បន្ទាប់​ពី​អាន​អត្ថបទ​នេះ ហាក់​ដូច​ជា​មិន​សូរ​ទទួល​បាន​គំនិត​សោះ!! គ្រាន់​តែ​ដឹង​ជីវប្រវត្តិខ្លះៗ​តែ​ប៉ុណ្ណោះ! សូម​បង​ជួយ​​បន្ថែមពីទស្សនវិជ្ជា​របស់​​គាត់​ឲ្យ​ច្រើន​ផង!!
    ដើម្បីស្ថាបនា!! Merci , sincerement!!

  2. មិនមែនប្រវត្តិសុទ្ធសាធទេ…ក្នុងប្រវត្តិទស្សនវិទូក្រិកបុរាណម្នាក់់ៗ មាន
    គំនិតខ្លះរបស់់ទស្សនវិទូ ដែលយើងអាចដឹងបាន ។ពេលសរសេរប្រវត្តិទស្សនវិទូ
    ដែលជាទីចាប់់អារម្មណ៎ខ្លះរួចហើយ ទើបចាប់់ផ្ដើមការគិត…ស្រម៉ៃ ..ពិចារណា….
    ជាមួយរបកគំហើញខ្លះៗរបស់់វិទ្យសាស្រ្តបច្ចុប្បន្ន។

  3. អូ!! ប្រហៃលមកពីប្អូន​មិន​សូវបានយល់​ដឹងច្រើនពីរឿងនេះ!! សុំ​ទោសណាបង!! និយាយកាលមុននោះ​គ្រាន់តែជា​ការយល់របស់គំនិត​ក្មេងតែប៉ុណ្ណោះ!! កុំប្រកាន់អីPardonnez moi, svp:D
    អ៊ីចឹងកាលណាបងដាក់ភាគបន្ត!! ចង់រៀនទស្សនវិជ្ជាខ្លះៗ​ដែរ តែច្រើនតែទំនោរទៅខាងឥតន័យ អីចឹងហើយបានជាសើច​មិន​ស្រស់​ដូចគេ​សោះ!! សូម​បង​ដាក់​អាជីវិតមានន័យ​វិញ​មើល៍ គ្រាន់​នឹងបានឃើញ​រស្មីនៃជីវិត​នឹងគេខ្លះផង!!

  4. Oudom ,Tu es jeune et sage , et tu es en quête de sagesses!
    Tu sais? qe `est ca veut dire être en quête de sagesse?
    c `est être tombé amoureux de sagesse! c`est ca la philosophie!
    Elle est comme ton guide et te mène vers la lumière( la vérité) alors qu`on
    vit dans un monde la caverne de Platon!

  5. La fete 14 juillet, je vous souhaite une bonne fete!! Bonne soirée!! Bon réussit dans votre vie et travail!! bonne sante!!! Tout est rose pour vous!!

  6. Merci oudom!
    Bonne fête,bonne santé et bon succès dans la vie!

  7. J’aimerais bien vous connaitre!!! Actuellement, vous continuez apprendre Master phillosophie a l’etranger? C’est ca!!…
    Pourquoi vous ne parlez pas un peu de vous meme dans votre wordpress? or bien creez un autre page dans ce blog pour on vous bien connait!!
    Merci,
    Grand salutation

  8. Tu me connais déja: j`aime la philosophie , astronomie et religion,c`est tout.
    Je n`étudie la philosophie à l`unversité.tu me lève plus haut que je ne suis
    en réalité.C`est toi qui es très sage et as un avenir brillant car tu es déja
    auteur de nombreuses d`oeuvres.

  9. កុំចេះតែដាក់ខ្លួនណាបង!! សរសេរប្អូនពេកហើយ!! អរគុណ!:D
    បងក៏មិនធម្មតាដែរ ចេះបារាំងបានយ៉ាងស្ទាត់! ហើយសរសេរទស្សនវិជ្ជាបានយ៉ាងទាក់ទាញ! សង្ឃឹមថាថ្ងៃណាមួយ​អាចជួបនិយាយលេង សុំស្នើយោបល់ពីបង!!
    J’espere qu’on se voit un jour!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s