សុភមង្គលនៅក្នុងឡាននិង ក្នុងវីឡា

ទើបតែបានសរសេរអំពីសុភមង្គលនៅក្នុងចាន និងក្នុងមុង(ក្នុងគ្រែ),
ព្រឹកមិញនេះ ពេលកំពុងបើកឡាននឹកឃើញថា មានមនុស្សច្រើនណាស់់
សប្បាយនឹងមានឡាន វិឡា?មានឡានប្រណិតថ្មី បើកនិងវិឡានៅ ពួកគេ
មិនដឹងសប្បាយចិត្តយ៉ាងណា?មែនហើយ ជីវិតគឺក្រោយពីបានសំរេចជោគជ័យ
លើការងារ ឬមុខវិជ្ជាជីវៈ, មានប្រាក់់កាក់ច្រើន ទើបគិតពីការធ្វើអោយចិត្ត
បានសប្បាយ ជាពិសេស គឺការប្រើប្រាស់់លុយដែលខ្លួនមានដើម្បីទិញអ្វីដែល
នឹងនាំសុភមង្គលដល់់គ្រួសារ ក្រោយពីការគិតពីសុភមង្គលក្នុងចាននិងក្នុង
គ្រែរួចហើយនោះ។ដូច្នេះសុភមង្គលមានច្រើនបែបច្រើនយ៉ាង.. ខ្លះគិតថា
សុភមង្គលគឺមានអ្វីសព្វបែបយ៉ាង និយាយអោយចំគឺពេលមានលុយច្រើនធ្វើ
ជាអ្នកមាន ហើយអាចទិញអ្វីបានតាមតែចិត្ត។ប៉ុន្តែអ្វីដែលបំពេញចិត្តគេគួរ
អោយកត់់សំគាល់់ជាទីបំផុតនោះគឺឡាន វិឡាជាទីមោទនភាព និងសុខុមាលភាព
ក្នុងជីវិតរបស់់គេ ។ចំពោះអ្នកមាន,វាគ្មានបញ្ហាអ្វីឡើយ។ប៉ុន្តែមានមនុស្សមួយ
ចំនួនធំ ដែលពុំសូវមានប្រាក់់ច្រើនសោះទេនោះ បែរជាត្រដាប់់ត្រដួស ខ្ចីពីគេ
នេះនោះឬពុំនោះទេខ្ចីពីធនាគារ គឺធ្វើយ៉ាងម៉េចអោយតែមានឡានប្រណិតបើក
មានផ្ទះវិឡាធំ ទោះត្រូវជំពាក់់គេប៉ុន្មានៗក៏ដោយ.. មិនគិតផលវិបាកដែលខ្លួន
អាចប្រឈមមុខថ្ងៃក្រោយពេលត្រូវវ័ណ្ឌកដោយសារជំពាក់់គេច្រើនពេក ដែល
បណ្ដាលអោយគ្មានលទ្ធភាព បង់់ប្រាក់់ខ្ចីប្រចាំខែ។ដូច្នេះហើយបានជាមានអ្នក
ដែលត្រូវគេរឹបអូសផ្ទះ ឬឡានច្រើនណាស់់ ជាពិសេសនៅប្រទេសអ្នកមាន,
ការខ្ចីប្រាក់់មានភាពធូររលុង ប៉ុន្តែមានច្បាប់់ការពារត្រឹមត្រូវ ក្នុងករណីដែល
អ្នកខ្ចីប្រាក់់គ្មានលទ្ធភាពបង់់ប្រាក់់សង។មិនមែនជាប្រាក់់កាក់់ខ្ចីតិចតួចទេ
រឿងទិញឡានប្រណិតថ្មី និងផ្ទះល្អស្អាតនោះ គឺជារឿងមួយធំប្រចាំជីវិតដល់់
វ័យចូលនិវត្តន៏!បើមិនចេះប្រមាណសមត្ថភាពខ្លួនឯងទេ វាពិតជាមានផលវិបាក
ដល់់ខ្លួន គឺត្រូវគេរឹបអូសទ្រព្យទាំងនេះ ហើយនឹងខាតប្រាក់់ខ្លួនឯងយ៉ាងក្រាស់់ក្រែល
អត់់ប្រយោជន៏!សុភមង្គល នរណាមិនចង់់មាន? តែសុភមង្គលជាអ្វី? សុភមង្គល
គឺជាអ្វីដែលនាំអោយចិត្តយើងស្ងប់់ លែងចង់់មានចង់់បានទៀត ពេលដែលជីវិតគ្មាន
ត្រូវការអ្វីទៀតនោះ។ កាលណាជីវិតមិនចេះស្កប់់ស្កល់់នោះ នេះមិនមែនមានន័យថា
បានទទួលភាពស្ងប់់ចិត្តនោះទេ។ឧទាហរណ៏ អ្នកមានប្រាក់់មួយលានដុល្លារហើយ
គិតថាស្ងប់់ចិត្ត ហើយសប្បាយមែនទែន គឺលែងចង់់មានចង់់បានអីទៀតហើយ ។
ប៉ុន្តែបើមិនចេះស្ងប់់ចិត្តចេះតែចង់់មានចង់់បានតទៅទៀត បានន័យថាមិនទាន់់
ស្ងប់់ចិត្តនោះទេ,ចឹងក៏មិនទាន់់មានសុភមង្គលដែរ..ព្រោះការចេះតែមិនស្កប់់ស្កល់់
មិនចេះស្ងប់់ចិត្ត ហើយបែរជាពេលខ្លះចេះច្រណែនឬឈ្នានីសគេទៀតនោះ រឹតតែនាំ
ចិត្តអោយក្ដៅក្រហល់់ក្រហាយ ,នេះមិននាំអោយចិត្តទទួលការសប្បាយ មាន
សុភមង្គលឡើយ..ផ្ទុយទៅវិញ គឺមានឈ្មោះថាមិនទាន់់មានអ្វីដែលសង្គមមនុស្ស
លោកហៅថាសុភមង្គលនោះ។មើលទៅ,មនុស្សលោកយើងដូចជាដឹងគ្រប់់គ្នា
ថាសុភមង្គលជាអ្វី ហើយដឹងថែមទៀតថាអ្វីដែលអាចអោយគេរកសុភមង្គល
ឃើញនោះគឺលុយ ឬមាសប្រាក់់់ ដែលជាគ្រឿងម៉ាស៊ីនបញ្ឆេះសុភមង្គលអោយ
ដើរសំរាប់់ជីវិតបានប្រកបដោយសុខសុមាលភាពទៅបាន។សុភមង្គលដូចជាអ្វី
ដែលគេដេញតាម,ពេលទៅដល់់អ្វីដែលគេប្រាថ្នាហើយនោះស្រាប់់តែកើតមាន
ប្រាថ្នាអ្វីផ្សេងៗទៀតជាដរាប។នេះហាក់់បីដូចជាសេចក្ដីសប្បាយមានច្រើនបែប
ច្រើនយ៉ាង គ្មានទីបញ្ចប់់។តើសុភមង្គលណាដែល អាចធ្វើអោយមនុស្សលោក
ស្ងប់់ចិត្តទាំងស្រុងតែម្ដងជាស្ថាពរ?

2 responses to “សុភមង្គលនៅក្នុងឡាននិង ក្នុងវីឡា

  1. មានសុភមង្គល គឺស្ងប់ចិត្ត!!

  2. ខ្ញុំជឿថាចឹងដែរ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s