ការស្ទង់់មតិមួយអំពីន័យថាស្នេហា

តាមការអង្កេតរបស់់សាស្រ្តាចារ្យអីតាល៉ី ម្នាក់់ឈ្មោះ Francesco Alberoni
បានអោយដឹងថាស្នេហា មិនមែនសំរាប់់តែមនុស្សពេញវ័យនោះទេ….
ក្មេងៗជំទង់់ក៏ដូចជាកូនក្មេងអាយុតូចអាចមានសេចក្ដីស្នេហាដែរ
(ឧ.ស្រលាញ់់ស្និទ្ធនឹងម្ដាយឬឪពុក)..តែដោយសារថាស្នេហាវ័យក្មេង
តូចវាមិនសំដៅជាក់់លាក់់ទៅលើផ្លូវភេទប៉ុន្មាននោះទើបបែរជាគេមិន
សូវចាប់់អារម្មណ៏ ហើយបែរជាប្រហែលគិតថាក្មេងមិនចេះស្នេហា ..
ចេះតែស្រលាញ់់។ប៉ុន្តែមិនអញ្ចឹងឯណា ក្មេងជំទង់់ក្ដី ក្មេងតូចក្ដី អាចមាន
ស្នេហាដូចមនុស្សពេញវ័យដែរ,ចេះមានការឈឺចាប់់ដែរហើយក៏ចេះកើត
ទុក្ខដែរតើ …ដែលទាំងនេះសបង្ហាញអោយយើងដឹងប្រាកដថាស្នេហា
មិនមានវ័យ មិនមានវណ្ណៈហើយក៏មិនមានជាតិសាសន៍ដែរ(ចាស់់កោងខ្នង
ក៏នៅតែមានស្នេហា ,ឧ.តាជូជក់់។គ្មានវណ្ណៈ,ឩ.អធិរាជជប៉ុន,ព្រះបាទ
នរោត្តម សីហនុ,សម្ដេចក្រុមព្រះនរោត្តម​ រណឫទ្ធិរៀបអភិសេកជាមួយ
រាស្រ្តសាមញ្ញ ,ជនជាតិស្បែកខ្មៅស្នេហានឹងជនជាតិស្បែកស)។លោក សាស្រ្តាចារ្យបានប្រាប់់ថាជាធម្មតាគេមិនដែលភ្លេចស្នេហាលើកដំបូងឡើយ។
តាមការអង្កេតរបស់់លោក…នៅមានការច្រឡំបល់់នឹងគ្នារវាងមិត្តភាព និងស្នេហា ។
គេត្រូវបែងចែងអោយច្បាស់់ថា តើមិត្តភាពជាអ្វី?ហើយស្នេហាជាអ្វី?
ក្នុងទំនាក់់ទំនងទាំងពីរនេះ ពិតជាមានសេចក្ដីស្រលាញ់់ ពិតជាមាន
សេចក្ដីទុកចិត្តគ្នា សេចក្ដីយកអាសារគ្នា សេចក្ដីស្មោះត្រង់់នឹងគ្នា…
ប៉ុន្តែមិត្តភាពមិនមែនស្នេហា ហើយស្នេហាមិនមែនមិត្តភាព។
មិត្តភាពគឺទាមទារការស្រលាញ់់គ្នាទៅវិញទៅមក។រីឯស្នេហាមិនអញ្ចឹងទេ..
សេចក្ដីស្នេហាចំពោះនរណាម្នាក់់ទោះជាមិនបានទទួលនូវសេចក្ដី
ស្នេហាតបវិញ ក៏គេនៅតែអាចស្នេហាបានដែរ ។ទោះបីយ៉ាងណា
ស្នេហាភាគច្រើនបានឆ្លងកាត់់មិត្តភាពប៉ុន្តែតាមគោលការណ៍ ស្នេហា
មិនចាំបាច់់ឆ្លងកាត់់មិត្តភាពនោះទេ..ព្រោះថា ស្នេហាពិតជាដូច
coup de foudre គឺរន្ទៈបាញ់់ មានន័យថាមិនបានគិតទុកមុន ឬដោយចៃដន្យ
ឬក៏ថាស្នេហាដូចជាចៃដន្យតែម្ដង ..ដូច្នេះមិនបានត្រូវការមិត្តភាពអី
នោះឡើយ ដោយសារថា ស្នេហាមិនចាំបាច់់ត្រូវការស្រលាញ់់គ្នាទៅវិញ
ទៅមកដូចមិត្តភាពឡើយ។ដូច្នេះហើយបានជាគេអាចស្នេហា ឬលង់់
ក្នុងស្នេហានឹងនរណាម្នាក់់បានដោយគេម្នាក់នេះមិនដឹងខ្លួនឬថែមទាំងព្រងើយ
ហើយក៏មិនចំាបាច់់ទាមទារមកវិញនូវសេចក្ដិស្នេហាក៏បាន..ប៉ុន្តែជាធម្មតា
ស្នេហាពិត គឺការស្រលាញ់់ដែលនឹងទទួលការស្រលាញ់់តបវិញពុំខាន។
ម្យ៉ាងទៀតស្នេហមានន័យថាស្រលាញ់់ទាំងក្នុងទុក្ខទាំងក្នុងសប្បាយ, មិនចេះជិនណាយហើយអ្វីដែលសំខាន់់ជាងគេគឺការរួមរស់់នៅជាមួយ
គ្នាទោះក្នុងភាពមានក្រយ៉ាងណាក្ដី ក៏ស្នេហាចេះមានអំណត់់ ចេះអត់់ធន់់
ព្រោះស្នេហាត្រូវការបង្រួបបង្រួមមនុស្សស្រីនិងប្រុសទាំងពីរនាក់់អោយជួបជុំគ្នា។
រីឯមិត្តភាពវិញខ្លាចណាស់់ទុក្ខ ហើយខំគេចទុក្ខតាមដែលអាចធ្វើទៅបាន
ព្រោះមិត្តភាពកើតឡើងជាទូទៅដើម្បីការសប្បាយ ការកែកំសាន្ត
ការជួយគ្នាទៅវិញទៅមក ការបំបាត់់ការអផ្សុកនៃជីវិតរាល់់ថ្ងៃ,
ការទាញប្រយោជន៏គ្នាទៅវិញទៅមក។ប៉ុន្តែមិនមែនចាំបាច់់ដើម្បីតស៊ូ
រួមរស់់ជុំគ្នា..ព្រោះថាមិត្តអាចបែកគ្នាដោយគ្មានការមិនសុខចិត្តដាច់់ខាត
ខុសពីសេចក្ដីស្នេហាដែលនឹងកើតទុក្ខធំមិនធម្មតា ពេលបែកគ្នា
ខុសពីមិត្តដែលគ្រាន់់តែនឹកគិត មានទឹកភ្នែក ប៉ុន្តែមិននាំអោយ
កើតទុក្ខគ្រាំគ្រាមួយជីវិត ឬការសំរេចចិត្តធ្វើអត្តឃាតដូចក្នុង
វិបត្តិស្នេហាឡើយ ។

ខាងក្រោមនេះ ជាតារាងលទ្ធផលនៃការស្ទង់់មតិមួយអំពីថា
តើកើតក្ដីស្នេហា ជាអ្វី?នៅក្នុងសាលាបឋមសិក្សាមួយដែលលោក
Franceso Alberoni​ប្រមូលបាន៖

_នឹកគិតដល់់គ្នាពេលឃ្លាតឆ្ងាយពីគ្នា , ប្រុស ៨៦%យល់់ឃើញចឹង,
ស្រី៨៣%យល់់ឃើញចឹង។
_ប្រាថ្នានៅជុំគ្នា,ប្រុស៧៨ % —–, ស្រី៧៧%—-
_ស្រលាញ់់ជាងគេ ប្រុស៧៣ %—- . ស្រី៦៧%—-
_ភក្ដីភាព ប្រុស៧០%—- , ស្រី៦៩%—-
_បេះដូងដើរខុសចង្វាក់់ ប្រុស៦១ % —- ,ស្រី៥៣%—-
_ជាមិត្តល្អបំផុតប្រុស៣៣ %—- , ស្រី២៩%—–
_ទុកចិត្តគ្នា ប្រុស៣៣%—- , ស្រី៣៩%—-

តាមពិតទៅ លទ្ធផលនៃការអង្កេតខាងលើ ដូចមិនផ្ដល់់និយមន័យច្បាស់
អំពីអ្វីថាជាសេចក្ដីស្នេហាទេ..វាគ្រាន់់តែជាយោបល់់ថា ពេលកើត
សេចក្ដីស្នេហា តើចិត្តយើងវាយ៉ាងម៉េច? គិតឃើញយ៉ាងម៉េច
ចំពោះមនុស្សដែលខ្លួនស្រលាញ់់?មានអ្វីសំខាន់់សំរាប់់សេចក្ដីស្នេហា?
មើលទៅវាគ្រាន់់តែជារោគសញ្ញានៃសេចក្ដីស្នេហា ។ចង់់ដឹងថាសេចក្ដី
ស្នេហាជាអ្វី?មនុស្សមិនតិចទេ ដែលសួរសំណួរនេះ..តែចំលើយមានផ្សេងៗគ្នា
ច្រើន។មើលទៅហាក់់ដូចគ្រប់់គ្នាមិនដឹងមិនយល់់ថាស្នេហាជាអ្វី?
គេអាចដឹងពីរោគសញ្ញានៃសេចក្ដីស្នេហា  តែកំរដឹងថាវាជាអ្វី។
ហេតុនេះបានជាចេះតែមានមនុស្សជាច្រើនបានសួរសំណួរខាងលើ
មិនចេះចប់់មិនចេះហើយ ព្រោះស្នេហាមានឥទ្ធិពលណាស់់
លើជីវិតមនុស្សលោកម្នាក់់ៗ របៀបមើលទៅ បំណងធំនៃជីវិតគឺ
សេចក្ដីសុខសាន្ត ..ព្រោះជោគជ័យនៃការសិក្សា  និងការងារ
ផ្ដល់់កិត្តិយស លើកកំពស់់ជីវិតមនុស្សម្នាក់់ៗបាន ,អោយមនុស្សម្នាក់់ៗ
មានសុភមង្គលបានតែមិនមែនដោយមិនត្រូវការស្នេហានោះឡើយ។
ចំពោះសេចក្ដីស្នេហា ,គេមើលទៅដូចជាផ្កាក្រពុំ មិនទាន់់រីក…
ហើយពេលណារីក គឺដល់់ពេលអាពាហ៏ពិពាហ៏ដែលមានន៏យថា
ដល់់ពេលស្វាមីភរិយានៃអាពាហ៏ពពាហ៏ថ្មីថ្មោងស្រូបក្លិនគ្នា
ទៅវិញទៅមក ។តែក៏មានអ្នកខ្លះគិតថា បុប្ផារីកក្រអូប គឺនារី
ឯបុរសគឺកន្លង់់ដែលស្រង់់ក្លិនបុប្ផា ហើយមិនយូរប៉ុន្មាន
នឹងអស់់ក្លិន ដល់់ពេលមួយដែលគេហៅថាមានកូនចៅ។
តើចឹងមែនទេ?តើអស់់សេចក្ដីស្នេហាឬ ក្រោយអាពាហ៏ពិពាហ៏ ?
ជាពិសេសក្រោយពេលមានកូនចៅ? អ្នកខ្លះថា មិនទាំង
ដល់់មានកូនចៅផង…ក្រោយអាពាហ៏ពិពាហ៏តែមួយរយៈពេលខ្លី..
ដូចជាអស់់សេចក្ដីស្នេហាផ្អែមល្ហែម អូនបង ..រហូត
ដល់់ហៅគ្នាទៅវិញទៅមកថា តា យាយ  ហើយយូរៗទៅ រហូតដល់់ថា
តាកញ្ចាស់់យាយកញ្ចាស់់ទៅវិញទៅមកពេលខឹងសប្បាដាក់់គ្នា។
ដូច្នេះហើយបានជាមាន អ្នកនិពន្ធបារាំងម្នាក់់ឈ្មោះ Chamfort
បាននិយាយថាអាពាហ៍ពិពាហ៍គឺជារណ្ដៅកប់់ខ្មោចស្នេហា។
តើការនិយាយនេះពិតជាត្រឹមត្រូវដែរឬទេ? ក្នុងរឿងទុំទាវ,
ទាវនៅតែស្រលាញ់់ទុំ យ៉ាងប្ដូរផ្ដាច់់ ទោះក្រោយអាពាហ៍ពិពាហ៍ក្ដី
រហូតដល់់ពេលស្វាមីត្រូវគេសំលាប់់ ធ្វើអត្តឃាតទៀត។
ចឹងសូមនិយាយថាស្នេហា មិនមានវ័យ ហើយមិនមានវណ្ណៈ
ហើយមិនចេះស្គាល់់ពេលវេលាឡើយ មានន័យថា ស្នេហាទោះជា
មុនឬក្រោយអាពាហ៍ពិពាហ៍ក៏នៅតែហៅថាស្នេហា។ដូចអ្នកខ្លះបាន
អោយពរគូស្វាមីខ្លះថា សូមអោយស្រលាញ់់គ្នាដល់់ចាស់់ព្រេងចាស់់ព្រឹទ្ធ!

22 responses to “ការស្ទង់់មតិមួយអំពីន័យថាស្នេហា

  1. ប្រុសៗគឺមានសេចក្តីស្នេហាខ្លាំងជាងស្រី??

  2. មែនហើយ,គឺទំនងដូចទស្សនវិទូដាណឺម៉ាក់់បាន
    យល់់ឃើញដូច្នោះថា ស្រ្តីគឺជាសុបិនរបស់់បុរស។
    ចឹងហើយស្រីៗមិនសូវដឹងត្រូវធ្វើម៉េចទេ ពេលមានប្រុសលួចស្នេហ៏..
    ព្រោះគេមិនទាន់់ភ្ញាក់់ពីដេកទេ ,ពេលគេភ្ញាក់់ពីដេក
    មានន័យថាគេដឹងខ្លួនអំពីស្នេហា។មុនពេលភ្ញាក់់ពីដេក,
    គេមិនទាន់់កើតទេ៖Elle ne se réveille qu`au contact
    de l `amour et avant ce temps elle n `est que rêve.
    មុនដំបូង ស្នេហាសុបិនពីនាង ក្រោយមកនាងសុបិនពីស្នេហាម្ដង។
    ន័យត្រង់់ហ្នឹងគឺថា ស្នេហាដូចជាសំរាប់់បុរស ព្រោះអ្វី
    ស្រីៗច្រើនតែចាំប្រុសស្រលាញ់់សិនបានស្រលាញ់់ប្រុសវិញ
    ប្រៀបបីដូចជាសញ្ញាបូកតែងរត់់រកសញ្ញាដក ជានិច្ច ក្នុងចរន្តអគ្គសនី។
    ជាធម្មតា,អ្នកស្រលាញ់់មានបេះដូងលោតខុសចង្វាក់់ច្រើនជាង
    អ្នកដែលត្រូវបានគេស្រលាញ់់។
    អញ្ចឹងហើយបានជាការស្រលាញ់់ត្រូវគេចូលចិត្តជាងការត្រូវបានគេ
    ស្រលាញ់់។
    ស្នេហា មិនចាំបាច់់អាស្រ័យលើផ្លូវភេទជាទេ,,ព្រោះថាបើវាអាស្រ័យនោះ
    គេមិនចំាបាច់់រើសគូស្នេហ៏នោះទេ គេរើសយកមួយណាក៏បានដែរ
    អោយតែមានផ្លូវភេទ។ស្នេហាគឺការចង់់រួមរស់់នៅជាមួយគ្នា
    ចង់់កសាងវាសនាជាមួយគ្នា ជារឿងសំខាន់់ជាងគេ។​

  3. She wakes up as they would in touch
    of Love and before that time she `s is only a dream.

  4. សូមបន្ថែមទស្សនរបស់​ សូក្រាត៖
    កាលណាមានសេចក្តីស្នេហា​ស្រឡាញ់អ្វីមួយ​ សេចក្តី​ស្នេហាមិន​មែន​ស្រឡាញ់សោភ័ណ្ឌ​ភាព​ខាង​ក្រៅ​ទេ តែ​គេ​ស្រឡាញ់​ធាតុពិត​នៃ​សោភ័ណ​ភាព។ សម្រស់​សោភ័ណភាពជា​របស់​ស្ថិត​នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​ម្នាក់ៗ គឺ​គ្រាន់​តែ​ជា​បង​ប្អូន​នឹង​សោភ័ណ​ភាព​ដែល​មាន​នៅ​ក្នុង​ខ្លួន​។ Ex. បើគេ​ស្វះស្វែងរកសោភ័ណ្ឌភាពដែល​មាន​នៅ​ក្នុង​ខ្លួន​ នៅ​ក្នុង​រូបរាង នោះ​គេ​ពិត​ជា​យល​ច្រឡំហើយ​ពី​ព្រោះ​សោភ័ណភាព​នៅ​ក្នុង​ខ្លួន​មនុស្ស​ម្នាក់​ៗសុទ្ធ​តែ​ដូច​គ្នា​ទាំងអស់។​ ដូច្នេះ​សេចក្តី​ស្នេហា​ចងភ្ជាប់​យើង​ទៅ​នឹង​គំនិត ឬ​ធាតុពិត​របស់​សោភ័ណភាព។ ឯរូបរាងដង​ខ្លួន​ល្អសោភា និង​អាត្ម័ន​ គ្រាន់តែ​ជា​កញ្ចក់​ដែល​បញ្ចាំង​លក្ខណៈ​ពិត​ប្រាកដ​របស់​សោភ័ណភាព​ពិតៗ​តែ​ប៉ុណ្ណោះ។
    សេចក្តី​ស្នេហា​ពិត​ប្រាកដ​មិន​មែន​ស្ថិត​នៅ​លើ​រូបរាង​កាយ​ផ្នែក​ពិភពរំជើបរំជួល​នោះ​ឡើយ ៕

  5. Oui, c’est l’amant vulgaire qui aime le corps plutôt
    que l’âme.En effet cet amant-là n’a pas de constance,
    puisque l’objet même de son amour n’a pas de constance;
    oui,sitôt que se fane la fleur du corps que précisément
    cet amant-là aimait,« il s’envole et disparaît »,et il
    trahit sans vergogne tant de beaux discours et de beaux
    promesses.En revanche,celui qui aime un caractère qui en
    vaut la peine reste un amant toute sa vie ,car il s’est
    fondu avec quelque chose de constant.
    En effet ,s’il est vrai que les dieux honorent au plus
    haut point la valeur qu’Éros inspire,ils admirent,
    estiment et récompensent encore plus le sentiment de
    l’aimé pour l’amant que celui de l’amant pour l’aimé.
    Car l’amantest chose plus divine que l’aimé,puisqu’un
    dieu l’inspire.Voilà bien pourquoi les dieux ont accordé
    plus d’honneur à Achille qu’à Alcheste,en l’envoyant
    aux îles des Bienheureux.
    Banquet, page 100.

  6. គួរឱ្យសរសើរខាងបុរសៗ មែន ៗៗៗៗៗ😆

  7. ហេ,មានអីគួរអោយសរសើរ? ហេតុអីមិនសររសើរស្រីៗគេស្អាត
    មានសំរស់់ស្អាតជាចំណីចក្ខុរបស់់បុរស! ណា៎!

  8. Je suis tres content d’avoir lu cette poste, meme si il est un peu longe , poutant , c’est tres, tres, tres intressant. J’aimerais les lire avec la passion. Je comprends mieux… mais je ne sais pas encore, L’amour c’est quoi? Et l ‘amitié ? J’ai une amie tres proche que j’aime mais elle ne m’aime pas…? On pourais dire que j’ai l’amour? Ou l’amour secret? J’avoue que je suis vraiment tombé amour d’elle. Mais, en fin, tout est fini maintenant… Je dois m’encourager moi-meme de l’oublier… Je dois apprendre… Travails bien…
    Il y a beaucoup de choses a penser, ce n’est pas seulement cet amour!!! Notre pauvre pays, notre société,notre famille, et nos meme…

  9. Bonjour oudam!
    merci pour ton appréciation de mon texte.
    L’amour est quelque chose de secret et même
    très personelle..mais comme tout amour est la
    même chose ,on pourrait comprendre les sentiments
    des gens qui tombaient amoureux.
    Cependant,il faut savoir que ,la plupart des gens,
    au début,sont ne sont pas vraiment amoureux puisqu’ils
    sont au niveau d’exploration …c’est pourqoi
    il y a plein de monde se quitaient
    pour trouver un autre amour et ce chagrin , on le
    voit presque dans toutes les chansons sentimentales…
    ce sont les chansons les plus populaires .L’amour
    est secret,à ce point que nous y pensons très
    intensément’seulement car l’amour fait penser
    à l’immortalité que désire tout être humain!
    L` amour,c` est le désir de l’ìmmortalité même!

  10. l’amour est secret!!! បេះ​ដូងសម្ងាត់!!
    Merci aussi Bang

  11. Pingback: តើស្នេហាមានន័យយ៉ាងណាចំពោះអ្នក? « Oudomheng

  12. Pingback: តំណែងស្នេហ៍​រាជិនី | ឧត្ដម UTTAMA

  13. អានចប់ប្អូនចង់ដឹងពីទស្សនៈបងបន្តិច ពេលខ្លះ​ស្នេហា កើតចេញពីមិត្តភាព តើក្រោយពីបែកបាក់គ្នា តើស្នេហាអាចក្លាយជាមិត្តភាពដូចមុនដែររឺទេ? ចំពោះ​បងផ្ទាល់តើបងយល់ថាយើងគួរអោយនិយមន័យស្នេហាយ៉ាងដូចម្តេច​ទើប​សក្តិ​សម?

  14. បងគ្រាន់់តែចេះតែស្រមៃ និងគិតហើយសរសេរទុកនៅទីនេះ..
    ប៉ុន្តែឆ្លើយនឹងសំណួរផ្សេងៗ បងមិនសូវចេះទេ។ចំពោះសំណួរបរស់់ប្អូនថា
    តើស្នេហាដែលកើតចេញមកពីមិត្តភាព ក្រោយពីបាក់់បែកគ្នាហើយ តើស្នេហា
    អាចក្លាយជាមិត្តភាពដូចមុនដែរឫទេ?តាមយោបល់់បង ,វាមិនអាចដូចមុនទេ៖
    ព្រោះវាជាការខកបំណងមួយ ដែលមិនអោយអ្នកទំាងពីរស្និទ្ធស្នាលនឹងគ្នាដូចមុនបាន។
    ស្នេហា និយមន័យខ្លីគឺជាសេចក្ដីប្រាថ្នាចង់់បានមនុស្សដែលខ្លួនស្រលាញ់់
    មករស់់នៅនែបនិត្យ រស់់នៅរួមសុខរួមទុក្ខជាមួយគ្នា រហូតទំាងក្នុងជាតិ
    បច្ចុប្បន្ននិងអនាគត។

  15. អរគុណ! ចាំប្អូនទំនេរ ប្អូននឹងបញ្ចេញទស្សនៈទាក់ទងនឹងស្នេហានេះម្តង នៅក្នុង​ផ្ទះប្អូន! សំណាងល្អបង!​

  16. អរគុណប្អូន។បងនឹងចូលអានអត្ថបទរបស់់ប្អូន។

  17. Pingback: តើស្នេហាមានន័យយ៉ាងណាចំពោះអ្នក? | សូមស្វាមគន៍

  18. អ្នកខ្លះស្រឡាញ់គ្នាខ្លាំងណាស់ តែដល់រៀបការមិនបានប៉ុន្មានផងក៏លែងលះគ្នា ឯភាគច្រើនបំផុតនោះគឺគេហៅគ្នាតាកញ្ចាស់ យាយកញ្ចាស់ ដែលគេគិតថា​ជាការកំសាន្តរបស់គេ តែសម្រាប់ខ្ញុំវិញ​ ពេលដែលស្តាប់គេហៅគ្នាបែបនេះដូចជា​ទាស់ចិត្តខ្លាំងណាស់​ តែមិនដឹងជាធ្វើម៉េច ។ ពិបាកណស់ទៅឬ ការដែលហៅថា​បង ឬ អូន ចំពោះអ្នកដែលយើងស្រឡាញ់អស់មួយជីវិតនោះ ?

  19. សួស្តីម្ចាស់គេហទំព័រ
    មែនហើយខ្ញុំក៏យល់ឃើញដូចsomadaដែរ ។ តើពិតជាការពិបាកណាស់ឬដែល
    ហៅបងឬអូនចំពោះអ្នកដែលយើងស្រឡាញ់ជាគូជីវិត?ខ្ញុំក៏ស្តាប់ទៅទាស់ណាស់
    ដែរពេលដែលលឺចាស់ៗហៅគ្នាថាតាឬយាយកញ្ចាស់ ។ ឬមួយប្រហែលជាគេទាំង
    ពីរមិនបានស្រឡាញ់គ្នាដោយស្មោះរៀបការទាំងបង្ខំចិត្តទេដឹងបានជាមិនអាច
    ហៅគ្នាអោយផ្អែមល្អែមបាន?តែខ្ញុំថាមកពីកំរិតនៃការចេះដឹងរបស់គូស្នេហ៍ទាំង
    ពីរជាជាង ។

  20. សួស្ដី somada និងLin Love!
    នោះ តាមការសង្កេតរបស់់ខ្ញុំ…ឃើញថាស្នេហាបងអូនដូចជាចំពោះ
    យុវ័យ។លុះដល់់វ័យចាស់់ទៅ ខ្មែរយើង(ភាគច្រើន?)ដូចជាអៀននឹងហៅគ្នាបងអូន
    ដូចមុនទៀត។ម្ល៉ោះហើយ ក៏ហៅគ្នាតាយាយ ឫប៉ាវាម៉ែវាជំនួសវិញដើម្បី
    កុំអោយអៀនពេក។ប៉ុន្តែក៏មាននារីក្មេងៗយកប្ដីចាស់់ៗ គេហៅគ្នាបងអូនផ្អែមរហែមរបស់់គេដែរ ទោះជាប្ដីមានអាយុលើសដល់់
    ៥០ ឫ៦០ប្លាយ មានន័យថាលើសអាយុនាងដល់់ទៅ៣០ឫ៤០ឆ្នំាក្ដី។
    វាមិនពិបាកទេ ប៉ុន្តែនេះជាអារម្មណ៍អៀនចំពោះអ្នកដទៃ។

  21. Pingback: តំណែងស្នេហ៍​រាជិនី « ប្រលោមលោក​

  22. Pingback: អ្នកនិពន្ធ ប៉ិច សង្វាវ៉ាន សូមស្វាគមន៍

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s