ទស្សនវិទូCl​​éanthe

Cleanthe
ក្លេអង់់,កូនប្រុសរបស់់Phanias,មានស្រុកកំណើតនៅAsso
ហើយ រស់់នៅធ្វើជា អត្ថពលករកីឡាប្រដាល់់ក្បាច់់បុរាណក្រិក។
លោកបានមករស់់នៅទីក្រុងអាតែនមានលុយតែបួនDrachmesក្នុង
កាបូប ហើយបានទៅរកជួបទស្សនវិទូZénon។Cléantheព្យាយាមរៀនសូត្រ
ទស្សនវិជ្ជាណាស់់ហើយមិនដែលឃ្លៀងឃ្វាតចេញពីទ្រឹស្ដីរបស់់លោកគ្រូ
ហ្សែនណុងឡើយ។លោកក្លេអង់់ល្បីឈ្មោះក៏ដោយសារលោកស្រលាញ់់
ការងារដែរ។រស់់នៅក្នុងសភាពក្រីក្រ,លោកធ្វើការស៊ីឈ្នួលដងទឹកពេលយប់់
អោយម្ចាស់់ចំការបន្លែម្នាក់់,ដើម្បីពេលថ្ងៃលោកអាចរៀនទស្សនវិជ្ជា។
ដោយហេតុដូច្នេះហើយបានជាគេនាំគ្នាហៅលោកថា អ្នកដងទឹក។
Antigoneថ្ងៃមួយពេលមកស្ដាប់់លោកនិយាយ បានសួរទៅកាន់់លោកថា៖
ហេតុម្ដេចបានជាលោកដងទឹក?។លោកក៏ឆ្លើយថា ៖«ខ្ញុំមិនមែនធ្វើតែកិច្ចការនេះប៉ុណ្ណោះទេ។
ចុះខ្ញុំអត់់ជីកដីទេអី?ហើយខ្ញុំមិនស្រោចដំណាំទេអី?
ហើយខ្ញុំមានធ្វើអីខ្លះទៀតទេដោយសេចក្ដីស្រលាញ់់ចំពោះទស្សនវិជ្ជា?»
មានយុវជនម្នាក់់ជាអ្នកនិយាយសើចលេងបានបន្ទោសជរាភាពរបស់់លោក,
ជាហេតុនាំអោយលោកក្លេអង់់តបសំដីទៅថា៖៖ ខ្ញុំក៏ចង់់ចាកចេញពីលោកនេះទៅដែរ,ប៉ុន្តែ
ដល់់ឃើញថាខ្ញុំនៅមានសុខភាពល្អ ហើយអាចអានហើយសរសេរបាន
ទើបខ្ញុំដូរគំនិតវិញ ,អញ្ចឹងខ្ញុំក៏រស់់នៅបន្តទៀត។ខាងក្រោមនេះបង្ហាញ
អោយដឹងថាលោកស្លាប់់របៀបម៉េច៖លោកកើតមានសាច់់ដុះនៅអញ្ចាញ
ធ្មេញហើយតាមបញ្ជាពីវេជ្ជបណ្ឌិត,លោកត្រូវតែតមអាហាររយៈពេល
ពីរថ្ងៃ។លោកព្យាយាមរហូតបានជាសះស្បើយ ហើយវេជ្ជបណ្ឌិតក៏
អនុញ្ញាតអោយលោកបរិភោគអារហារជាធម្មតាឡើងវិញបាន។ប៉ុន្តែ
លោកមិនព្រមធ្វើតាមវេជ្ជបណ្ឌិតក៏នៅតែមិនបរិភោគអាហារ ដោយអះអាងថាលោកបានធ្វើដំណើរផ្លូវឆ្ងាយល្មមគួរសមហើយ។ចឹងហើយលោក
ក៏ទទួលអនិច្ចកម្មទៅ នៅជន្មាយុ៨០ឆ្នាំ ក្រោយពីបានធ្វើជាសាវ័ករបស់់
Zénonអស់់រយៈពេល១៩ឆ្នាំមក។

4 responses to “ទស្សនវិទូCl​​éanthe

  1. សួស្តីសម្បត្តិ
    ខ្ញុំឃើញថា ប្លកមួយនេះភាគច្រើនសរសេរអំពីទស្សនៈវិជ្ជា
    ពិតជាគួរអោយចាប់អារម្មណ៍មែន
    ខ្ញុំសូមសំណូមពរអោយសម្បត្តិជួយបំពេញចន្លោះខ្វះខាត់នៅលើវិគីផង ពីព្រោះថា ផ្នែកទស្សនៈវិជ្ជានេះ​ពុំសូវ​មាន​អ្នក​ណា​សរសេរ​បញ្ចូល​​ទៅ​​ក្នុងនោះសោះ https://sambatt.wordpress.com/2010/06/24/ទស្សនវិទូcleanthe/អរគុណ

  2. សួស្ដីឡងឌី!
    បើចឹងចាំខ្ញុំទៅអើតមើល ពេលទំនេរ។នៅទីនេះពុំមាននរណា
    សរសេរទស្សនវិជ្ជាឫប្រវត្តិទស្សនវិទូទេ..ចឹងការដែលខ្ញុំនាំ
    មកនូវអត្ថបទទាំងនេះ ក៏ដើម្បីបំពេញចន្លោះខ្វះខាតដែរ។
    អរគុណ

  3. បំពេញចន្លោះខ្វះខាត់ទាំង wordpress និង Wiki

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s