សរសេរប្រវត្តិទស្សនវិទូក្រិកបុរាណ

សូមចាប់់ផ្ដើមដោយក្រុមទុទិដិ្ឋនិយម៖

Antisthène

អង់ទីស្តែន ជាអ្នករស់់នៅទីក្រុងអាតែន តែមិនមែនជាជនជាតិក្រិកទេ។
ដើមឡើយ លោកធ្វើជាកូនសិស្សរបស់់វាគ្មិន Georgiasដែលលោកបាន
ហាត់់យកគំរូវាគ្មិនក្នុងការសន្ទនារបស់់លោកហើយនិងក្នុងសៀវភៅមួយ
របស់់លោកដែលមានចំណងជើងថា:La vérité និង Le protreptique.
ក្រោយមក លោកបានមកតោង សូក្រាតហើយទាញយកផលចំណេញ
យ៉ាងច្រើនពីការបង្រៀនរបស់សូក្រាតដោយលោកបានបបួលយុវជន
អោយមករៀនសូត្រពីសូក្រាត។
លោករស់់នៅឯPirée,តែរាល់់ថ្ងៃត្រូវតែចាកចេញមករៀនសូត្រនឹង
សូក្រាតដោយត្រូវធ្វើដំណើរក្នុងចំងាយជាង៧គីឡូម៉ែត្រ។លោកបានធ្វើ
ត្រាប់់តាមការអត់់ធ្មត់់និងស៊ូទ្រំារបស់់សូក្រាតហើយបានក្លាយជាប្រធានក្រុម
អ្នកទុទិដ្ឋិនិយមមុនគេបង្អស់់។ថ្ងៃមួយមានយុវជនម្នាក់់បានសួរទៅ
កាន់់លោកថា៖នារីណាដែលលោកគប្បីរៀបការជាមួយ
?
លោកក៏ឆ្លើយឡើងថា៖បើនាងរូបស្អាត នាងនឹងមិន
ស្ម័គ្រស្មោះនឹងឯងទេ ហើយបើនាង រូបអាក្រក់់ នាងនឹងធ្វើអោយឯង
មិនសប្បាយចិត្ត
។ថ្ងៃមួយទៀត ពេលកំពុងរៀនសូត្រអំពី
អាថ៌កំបាំងក្នុងជំនឿORPHISME (អបិយជំនឿម្យ៉ាងក្នុងសម័យក្រិកបុរាណ) លោកបានឮគ្រូបព្វជិតមានដីកាថា៖អ្នកកាន់់ជំនឿនឹងបានទទួលរង្វាន់់
គួរជាទីគាប់់ចិត្ត នៅក្នុងឋាននរក
។ស្រាប់់តែលោកសួរទៅថា៖
ចុះហេតុម៉េចបានជាលោកគ្រូ មិនប្រញាប់់ស្លាប់់ទៅឋាននរកទៅ?
គេបានសួរសំណួរមួយទៅកាន់់អង់់ទីស្តែនថា ៖ តើមានវិជ្ជាណា
ដែលមានប្រយោជន៍ជាងគេ?លោកឆ្លើយតបថា៖
គឺវីជ្ជាណាដែលអនុញាតិមិនអោយភ្លេចអ្វីដែលគេបានរៀនចេះចាំ

ខាងក្រោមនេះគឺជាទ្រឹស្ដីឬប្រយោគសំខាន់់ៗរបស់់លោក៖
គុណធម៌គឺគេអាចបង្រៀនបាន។មនុស្សទាំងឡាយណាថ្លៃថ្នូរគឺមានគុណធម៌។
គុណធម៌មានលក្ខណៈគ្រប់់គ្រាន់់ដែលនឹងផ្ដល់់សុភមង្គលបានដោយមិន
ចាំបាច់់ត្រូវការអ្វីផ្សេងទៀតក្រៅពីអនុភាពរបស់់សូក្រាត។
គុណធម៌មិនមែនស្ថិតនៅក្នុងសំដី ឬ ជំនឿទេគឺវាស្ថិតនៅក្នុងទង្វើ

អង់ទីស្តែន បានទទួលមរណៈភាពដោយរោគព្យាធិ។Diogèneបានទៅ
មើលលោកម្ដងកាលនោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s