ប្រវត្តិទស្សនវិទូDiogène…

Diogène

ឌីយ៉ូហ្សែន ជាកូនប្រុសរបស់់Ikésiosដែលជាបុគ្គលិកធនាគារ ។
លោកកើតនៅឯSinope។តាមDioclèsប្រាប់់មកថាលោកបានរត់់
គេចខ្លួនតាំងពីឪពុករបស់់លោកដែលគ្រប់់គ្រងធនាគារសារធារណៈ
បានផលិតប្រាក់់ក្លែងក្លាយ។គេថែមមានជំនឿទៀតថា៖ឌីយូហ្សែនខ្លួន
ឯងបានក្លែងប្រាក់់ដែលឪពុករបស់់លោកបានចែកអោយ ហើយ
លោកត្រូវគេចាប់់បានហើយនីរទេសខ្លួន បន្ទាប់់មកក៏បានមកដល់់
ទីក្រុងDelphesតែមិនមែនដើម្បីលួចធ្វើប្រាក់់ក្លែងក្លាយទៀតទេ គឺមក
នេះចង់់ដឹងថាតើធ្វើំ់ម៉េចទើបលោកអាចមានកិត្តិនាមល្បីល្បាញ?
(ចំពោះសំណួរនេះ,Oracleបានឆ្លើយរួចហើយ)។ចំណែកឯឪពុករបស់់
លោកវិញបានត្រូវគេចាប់់ខ្លួនបញ្ជូនចូលគុក ហើយទទួលមរណភាពនៅ
ទីនោះទៅ។ក្រោយមក ឌីយ៉ូហ្សែន បានមករស់់នៅទីក្រុងAthènes ហើយ
ជួបអង៉ទីស្តែនក៏ធ្វើសុំធ្វើជាសាវ័ក។ប៉ុន្តែអង៉ទីស្តែនដេញលោកចេញព្រោះអត់
ត្រូវការសាវ័កទេ។ទោះបីយ៉ាងណា អង់់ទីស្តែនមិនអាចទប់់ទល់់នឹងការរឹងមានៈ
របស់់ឌីយ៉ូហ្សែនឡើយ។ថ្ងៃមួយ អង់់ទីស្តែនបានគំរាមវាយលោកនឹងដំបង
តែទស្សនវិទូរបស់់យើង បានអោនក្បាលអោយវាយ ហើយថា៖វាយទៅៗ
លោកនឹងមិនមានដំបងណារឹងមាំមកវាយដេញខ្ញុំទេ ល្គឹកណាលោកនៅតែ
និយាយនោះ
។មានថ្ងៃមួយទៀត គេបានសួរទៅឌីយ៉ូហ្សែនថា៖
តើនៅម៉ោងប៉ុន្មានគួរយើងញុំាបាយ
?លោកបានឆ្លើយតបទៅថា៖ពេលគេមាន,គេញុំាតាមចិត្តគេចង់់ ,ពេលគេក្រ គេញុំាតាមដែលគេអាចធ្វើទៅបាន
មានមនុស្សម្នាក់់បាននិយាយទៅកាន់់លោកថា៖ លោកអត់់ចេះអីផង
ចង់់ធ្វើទស្សនវិទូដែរ
? ឌីយ៉ូហ្សែនក៏តបសំដីទៅថា៖ ធ្វើខ្លួនជាអ្នកចេះ ក៏ជាទស្សនវិទូដែរ!មានបុរសម្នាក់់បាននាំកូនមកជួបឌីយ៉ូហ្សែន
ហើយនិយាយប្រាប់់ថា៖កូននេះមានបញ្ញាហើយមានសុជីវធម៌ណាស់់! _ ចឹង វាអត់់ត្រូវការខ្ញុំទេ_ឌីយ៉ូហ្សែនតប។ថ្ងៃមួយលោកបានចូលទៅមើល
ល្ខោនតាមទ្វារចេញ ហើយដោយគេគ្រប់់គ្នាងឿងឆ្ងល់់,លោកក៏ប្រកាស់់ឡើងថា៖
ខ្ញុំខំប្រឹងមួយជីវិតរបស់់ខ្ញុំធ្វើអ្វីៗផ្ទុយនឹងមនុស្សទាំងអស់់។លោកបាន
និយាយទៅកាន់់យុវជនខ្ទើយម្នាក់់ថា ៖ឯងមិនចេះខ្មាស់់អៀនអីទេ..ដែលចង់់ទៅជាអាក្រក់់ជាងធម្មជាតិដែលបានបង្កើតឯង?។ធម្មជាតិបង្កើតឯង
មកជាប្រុស ហើយឯងខំប្រឹងធ្វើខ្លួនអោយទៅជាស្រី?

Monime

ម៉ូនីមជាសាវ័ករបស់់ឌីយ៉ូហ្សែន ហើយជាកូនរបស់់ធនាគារិកម្នាក់់
នៅទីក្រុង Corinthe,បើតាមសំដីរបស់់Sosicrate។លោកគឺជាមនុស្ស
ម៉ឺងម៉ាត់់ ដែលស្អប់់ខ្ពើម ភាពរុងរឿង ហើយស្វែងរកតែការពិត។

Cratès

ក្រាតែស ដែលជាកូនប្រុសរបស់់លោកAscondo ជាអ្នកទីក្រុងThèbes។
លោកគឺជាសាវ័កនៃក្រុមទស្សនវិទូទុទិដ្ឋិនិយមដែលមាននាមដ៏ល្បីម្នាក់់។
ឌីយ៉ូហ្សែនបានអះអាងថាខ្លួនបានណែនាំអោយលោកទុកដីរបស់់លោក
អោយសត្វចៀមហើយអោយបោះប្រាក់់ទាំងប៉ុន្មានដែលលោកមានទៅ
ក្នុងសមុទ្រ។លោកធ្លាប់់បានយកដំបងវាយឪពុកម្ដាយខ្លួនឯង ជាញយៗ
ពេលដែលពួកគេ មកជួបលោកដើម្បីព្យាយាមបង្វែរលោកចេញពីជីវិតថ្មី
របស់់លោកប៉ុន្តែលោកនៅតែមិនអាចមាននរណាបង្វែរបង្វិលលោកបានឡើយ។
Démétrion បានរៀបរាប់់ប្រាប់ថាក្រាតែសបានដាក់់លុយនៅធនាគារ
ក្នុងលក្ខ័ខណ្ឌដូចនេះ៖ ថាបើកូនប្រុសទាំងអស់់របស់់លោករស់់នៅដូច
មនុស្សគ្រប់់គ្នា នោះលោកនឹងប្រគល់់លុយទាំងនោះជូនទៅពួកគេទាំងអស់់។
ផ្ទុយទៅវិញ បើពួកគេរាប់់អានទស្សនវិជ្ជា នោះលោកនឹងប្រគល់់លុយ
ទាំងនោះទៅប្រជាជនក្នុងស្រុក ដោយហេតុថាបើពួកគេរាប់់អាន
ទស្សនវិជ្ជា នោះពួកគេគ្មានត្រូវការអ្វីឡើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s