ចេះតែឆ្ងល់់៖ ហេតុអីបានជាគេមិនថាទឹកកាហ្វេ?

ចំពោះភេសជ្ជៈផ្សេងៗដូចជា ទឹកក្រូច ទឹកដោះគោ ទឹកតែ ទឹកក្រឡុក ទឹកអំពៅជាដើម

ខ្មែរយើងប្រើពាក្យទឹកនៅពីមុខ..តែចំពោះពាក្យ កាហ្វេ ខ្មែរយើងមិនប្រើ

ពាក្យទឹកនៅពីមុខទេ។ហេតុអី?

7 responses to “ចេះតែឆ្ងល់់៖ ហេតុអីបានជាគេមិនថាទឹកកាហ្វេ?

  1. ផ្កាយដុះកន្ទុយ

    មិនដឹងដែរ ព្រោះថាកាហេ្វជាមិនមែនជាពាក្យខ្មែរ គ្រាន់តែជាពាក្យកំចីមកពីគេប៉ុណ្ណោះ!​ ម៉្យាងទៀត បើនិយាយថា ទឹកកាហ្វេៗអញ្ចឹង វាស្ដាប់ទៅពិបាកចូលត្រចៀកណាស់…

  2. ពាក្យកម្ចីមានគគោក ក្នុងភាសាខ្មែរយើង។តែមិនដឹងយ៉ាងម៉េច
    បានជាពាក្យកាហ្វេហ្នឹង អភ័ព្វ គេមិនដាក់់ទឹកពីមុខអោយ,ហិហិ!
    ប្រហែលជាឆ្គងឫមិនពិរោះស្ដាប់់ឫហើយមើលទៅ បានជាចឹង!
    ពាក្យ តែ ក៏មិនមែនជាពាក្យខ្មែរដែរ។

  3. ផ្កាយដុះកន្ទុយ

    កំពុងតែនិយាយលេង ក៏និយាយមែននេះ? ថាពាក្យតែមិនមែនជាពាក្យខ្មែរ!?

  4. មួយវិញទៀត ,ពាក្យ កាហ្វេ មិនសំដៅតែភេសជ្ជៈ នោះទេ,
    ព្រោះកាហ្វេជារុក្ខជាតិ ដែលផ្ដល់់គ្រាប់់មកធ្វើជាកាហ្វេ ដែលគេអាច
    ធ្វើជាភេសជ្ជៈ ,លាយធ្វើនំBiscuits,ស្ករគ្រាប់់។វមិនដូចជាពាក្យ
    ស្រា ដូចជា ដូចជាស្រា ប៊ៀរ,ស្រាទំពាំងបាយជូ…ដែលសុទ្ធតែជាភេសជ្ជៈស្រវឹងទាំងអស់់..
    ដល់់ចឹង ស្រាដែលជាវត្ថុរាវ ទៅហើយ ដូចនេះគេមិនត្រូវការដាក់់ពាក្យទឹក នៅពីមុខឡើយ។
    ចំពោះពាក្យតែ ពិតជាមិនមែនជាពាក្យខ្មែរទេ..ព្រោះជាពាក្យចិន
    ដែលសូម្បីតែបារាំង និងអង់់គ្លេសក៏ខ្ចីប្រើដែរដោយសរសេរ
    ជាបែបភាសារបស់់គេ ទៅជា thé , tea យ៉ាងនេះ។ចឹងទេ?

  5. ភាសាចិន ហៅ តេ ប៉ុន្តែ ភាសាខ្មែរ បែរជាកែអោយ
    មានលក្ខណៈខ្មែរបន្តិច ក៏ ហៅថា តែ ។
    ខ្មែរយើងខ្ចីពាក្យចិនមកប្រើច្រើនគួរសមដែរ ៖ដូចជា
    ពាក្យ ថា៖សៀវភៅ, ខោ អាវ ផាវ គុយទាវ ស៊ី
    ចុងភៅ….. ជាដើម។

  6. អាចឹងពាក្យខ្មែរនិយាយថាឡាន(បកប្រែពីពាក្យចិនមកថាលឹង្គ)ក៏ខ្ចីពាក្យចិនដែរអេះ?​😀

  7. តាមពិត ឡាន មិនមានន័យថារថយន្តទេ។តែឡានជាពាក្យខ្មែរពិត ដែល ភាសា
    ដទៃអាចមានដែរតែមិនមានន័យដូចក្នុងភាសាខ្មែរទេ។ពាក្យឡាន,កាលពីដើម
    មានន័យថាបន្ទះដែលតូចវែងហៅថារមួលដែកសំរាប់់ធ្វើជាគ្រឿងចក្រអោយដើរ
    ដូចជាក្នុងគ្រឿងនាឡិកាគេ ថា ឡាននាឡិកា ។តែរថជ័រតូចៗដែលមានរមួលនេះដែរ
    បានត្រូវគេនាំមកលក់់ក្នុងប្រទេសខ្មែរ តែក្នុងកាលនោះខ្មែរមិនទាន់់មានរថយន្តប្រើទេ។ប៉ុន្តែដោយសារ
    ខ្មែរនំាគ្នាហៅរថជ័រនេះថាឡាន..ទើបជាប់់មាត់់រហូតមក ដល់់ពេលរថយន្តមែនទេមកដល់់
    ក៏នាំគ្នាហៅឡានទៀតទាល់់សព្វថ្ងៃ។បើក្នុងភាសាចិន មានពាក្យឡាន តែមិនមានន័យដូចពាក្យឡានក្នុងភាសា
    ខ្មែរយើងទេ។ក្នុងភាសានីមួយៗក្នុងពិភពលោកតែងមានពាក្យជាច្រើនជាន់់គ្នា តែមិនមានន័យដូចគ្នានោះទេ។
    ដូចជាពាក្យយួនមួយថា ហាន់់ ប្រែន័យមកថាខ្ទឹមបារាំង តែក្នុងភាសាខ្មែរបែរជាមាន័យថាកាត់់ជាចំណិតស្ដើងៗ
    ទៅវិញ ..ប្រហែលជាយើងឃើញយួនហាន់់ខ្ទឹមបារាំង ចឹងក៏ថាហាន់់ៗទៅក៏មិនដឹង ហើយបែរជាមានន័យថា
    កាត់់ជាចំណិតស្ដើងៗ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s