Obama ចង់់ឃើញជនជាតិអាមេរិកហោះទៅចុះលើភពអង្គារ

សតវត្សទី២១នេះ សហរដ្ឋអាមេរិកពិតជាមានគំរោងការ
បាញ់់បង្ហោះយានជំនិះដឹកជនជាតិអាមេរិកទៅចុះលើភពអង្គារ។
ជនជាតិអាមេរិកកាំងទាយថា ក្នុងរយៈពេលតែ២០ឆ្នាំទៀតទេ
សហរដ្ឋអាមេរិកនឹងបាញ់់បង្ហោះយានអវកាសដឹកអវកាសយានិក
អាមេរិកទៅចុះលើភពព្រះអង្គារហើយ។ស្ថាននីយ៏អវកាសអន្តរជាតិ
ISSគឺជាដំណាក់់ទីមួយនៃគំរោងការនេះឈានទៅកាន់់គោលដៅ
គឺភព អង្គារ ព្រោះគេត្រូវការអនុវត្តបទពិសោធន៏ផ្សេងៗលើជីវិតក្នុងលំហ
សំរាប់់បច្ចេកទេសក្នុងបេសកម្មនៃដំណើរទៅកាន់់ភពអង្គារ។គេមិនដឹងថា
បេសកម្មនេះនឹងត្រូវចំណាយប្រាក់់ប៉ុន្មានទេ..តែប្រាកដណាស់់គឺពិតជា
រាប់់ ពាន់់លានដុល្លារ។គ្រាន់់តែសំណង់់ស្ថានីយ៏អវកាសអន្តរជាតិ
ISSបានតំរូវអោយចំណាយទឹកប្រាក់់ចំនួន១០០ពាន់់លានដុល្លារ។ស្ថានីយ៏
អវកាស ISSដែលបានចាប់ផ្ដើមសង់់ក្នុងឆ្នាំ១៩៩៨ ដោយ
ប្រទេសសហរដ្ឋអាមេរិក,ប្រេ ហ៊្សីល,កាណាដា,ទីភ្នាក់់ងារអវកាសអ៉ឺរ៉ុប ,
រូស៊ី ,និងប្រទេសជប៉ុនបានត្រូវសង់់រួចរាល់់ក្នុងឆ្នាំ២០០៤ ដោយ
បានតំរូវអោយមានការបាញ់់បង្ហោះអវកាសយានដឹកជញ្ជូនសំភារៈ
ចំនួន៤៥លើក ដើម្បីស្ថាបនាស្ថានីយ៏អវកាសមួយដែលមានទំហំ
បណ្ដោយប្រវែង ១១០ម៉ែត្រ និងទទឺងប្រវែង៨០ម៉ែត្រ
ហើយមានទំងន់់៥០០តោន ស្ថិតនៅក្នុងលំហអាកាសកំពស់់
ប្រមាណជាង៣៥០គ.ម ពីលើផែនដី។តាមការប៉ានស្មានមើល…
បើបច្ចេកវិទ្យារីកចំរើន ដោយធ្វើយ៉ាងណាអោយការចំណាយ
លើការបង្ហោះអាកាសយានដឹកមនុស្សទៅកាន់់ភពអង្គារ អស់់ប្រាក់់តិច
ហើយមានប្រសិទ្ធិភាពនោះ វានឹងគ្មានឧបសគ្គអ្វីធំដុំអ្វីឡើយ។
ព្រោះថាបើមិនដូច្នេះទេ វាពិតជារំខានដល់់ថវិការបស់់រដ្ឋ
ដែលចាំបាច់់មានកំរិតជានិច្ច។ ដូច្នេះការស្រមៃ របស់់ជនជាតិ
អាមេរិក ដែលចង់់បញ្ជូនមនុស្សទៅកាន់់ភពអង្គារពិតជាឆ្លងកាត់់បញ្ហា
បច្ចេកវិទ្យា និង ប្រាក់់ឧបត្ថម្ភរបស់់រដ្ឋាភិបាល ហើយនឹងរយៈពេល
វេលាដ៏សមហេតុមួយ ។ស្ថានីយ៏អវកាសISSមិនមែន
ជាគោលដៅចំបងសំរាប់់ទេសចរណ៍លំហអាកាសនោះទេ។
បើសិនជាការបាញ់់បង្ហោះយានអវកាសដឹកមនុស្សទៅកាន់់ភពអង្គារ
ត្រូវការប្រាក់់ចំណាយមហិមា ពេក ដែលអាមេរិក មើលទៅ ប្រហែល
ជាធ្វើទៅមិនអាចទៅរួចដោយខ្លួនឯងបាននោះ…តើនឹងមានប្រទេសណាខ្លះ
នឹងចូលរួមជ្រោមជ្រែងសហរដ្ឋអាមេរិកដើម្បីសំរេចគំរោងដ៏អស្ចារ្យនេះ?
ប្រាក់់ដែលត្រូវចំណាយពិតជាក្រាស់់ក្រែល …ហើយឯពេលវេលាដែលត្រូវ
ចំណាយពិតជាយូររាប់់សិបឆ្នាំ!ចឹងសហរដ្ឋអាមេរិកពិតជាត្រូវការជំនួយ …
មិនដូចការបាញ់់បង្ហោះអវកាសយានApolloដែលបានបង្ហោះលោក Neil Armstrong
និងBuzz Aldrin ទៅចុះលើឋានព្រះច័ន្ទ នៅថ្ងៃទី២០កក្ដដាឆ្នាំ១៩៦៩។
មិនដឹងថាសេចក្ដីស្រមៃរបស់់ជនជាតិអាមេរិក បានសំរេចឫយ៉ាងណា?
ម៉្យាងទៀត វាក៏អាស្រ័យលើវិស័យសេដ្ឋកិច្ចដែរ..បើសិនជាសេដ្ឋកិច្ចរបស់់
សហរដ្ឋអាមេរិក ដើរថយក្រោយ ឬមានសង្រ្គាមធំណាមួយកើតឡើង
នោះក៏គំរោងនៃការបញ្ជូនមនុស្សទៅកាន់់ភពអង្គារមិនអាច
ធ្វើទៅបានដែរ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s