មិនយល់់ មិនដឹងមកពីអ្វី?

អ្វីដែលខ្ញុំចាប់់អារម្មណ៏ពេលនេះ គឺកាលដែលខ្ញុំគិតហើយគិតទៀត
មិនចេះអស់់មិចេះហើយ…រហូតពេលខ្លះឈឺក្បាលមួយសប្ដាហ៏
មួយខែ មួយឆ្នាំ,,,,គិតទៅគួរអោយខ្មាស់គេដែរដែលខ្ញុំនឹកគិតពី
អ្វីដែលចំលែក ដែលខុសគេ…។តាមពិតមុនដំបូង គិតថា ចុះ
ពិភពលោកនេះ កាលមុនកំណើតខ្ញុំ ដូចម្ដេច? អ្វីៗបានចារក្នុង
ប្រវត្តិសាស្រ្តរួចស្រេចអស់់ហើយ…ចឹងគ្រាន់់តែស្រាវជ្រាវប្រវត្តិសាស្រ្ត
ក៏អាចដឹងបាននូវរឿងរាវផ្សេងៗដែលបានកើតឡើងមុនកំណើតខ្ញុំ…
ប៉ុន្តែខ្ញុំឆ្ងល់់ថា ខ្ញុំដូចម្ដេចទៅ? ខ្ញុំនៅទីណា? ខ្ញុំកំពុងធ្វើអី្វ? តើមុន
ពេលកើត ខ្ញុំជាអ្វី? ឬមួយខ្ញុំមិនមានទេ….ខ្ញុំគឺសូន្យមុនកំណើត?
ពិតជាគួរអោយចង់់ដឹង ចង់់យល់់ថាមានអ្វីជាដើមកំណើត នៃរូបខ្ញុំ?
នរណាបង្កើតខ្ញុំ?ឱពុកម្ដាយខ្ញុំ?តែបើយើងសួរបន្តទៅទៀតថានរណា
បង្កើតពួកគាត់់?និងសួរតទៅក្រោយរហូត..ដល់់គ្មានទីបញ្ចប់់…នឹងដល់់ដើមកំណើតរបស់់សត្វលោក…រួចហើយយើងអាចសួរថា
តើលោកយើងនេះចាប់់កំណើតដូចម្ដេចទៅ? វិទ្យាសាស្រ្ត និងសាសនា
បានរៀបរាប់់រឿងហេតុផលរបស់់ខ្លួនរៀងៗខ្លួនដែលទាក់់ទាញ
អ្នកជឿឬមិនជឿទៅតាមទំនោរចិត្តឬការយល់់ឃើញរៀងៗខ្លួន។
មនុស្សមិនអាចប្រកាន់់ជំហរអាព្យាក្រិត…ពិតជាមានគំនិតខ្លះៗ
អំពីរឿងហ្នឹងដែលនាំអោយមានការពិភាក្សាគ្នាដើម្បីអាចរកហេតុផល
នៃជំនឿ ឬគំនិតយល់់ឃើញរបស់់ខ្លួន ។ចក្រវាលឡិ៍នេះធំធេងណាស់់
គឺ គ្មានកោះត្រើយ គ្មានដែនកំណត់់ ហើយពេញទៅដោយ ផ្ដាយ ភព
ធូលី ឧស្ម័ន រលកអាកាស ប្រហោងខ្មៅ(Black Holes)….
ហើយដែលទាំងនេះ ស្ថិតនៅក្នុងសាកលលោកយើងដែលគេបាន
ធ្វើសម្មតិកម្មថាជាលទ្ធផលនៃបន្ទុះ Big Bang កាលពីរយៈពេល
១៥ ឬ ២០ ពាន់់លានឆ្នាំកន្លងទៅហើយដែលបានរីកសាយភាយ
បៀបដូចប៉ឺតប៉ោង ដែលគេផ្លុំអោយប៉ោងធំ ហើយGalaxiesទាំង
អស់់រត់់ឃ្លាតចេញពីគ្នាទៅកាន់់ជើងមេឃក្នុងគ្រប់់ទិសទីនៃសាកល
លោក។រួចគេបានទស្សន៏ទាយ ឫ បកបង្ហាញថាវាសនានៃសាកលលោក
(Universe)អាចមានពីរយ៉ាងដូចេ្នះ៖១. ការរីកភាយនៃបន្ទុះBig Bang
អាចនឹងដល់់ទីបញ្ចប់់ប្រសិនណាដង់់ស៊ីតេ នៃសាកលលោកមានបី
អាតូមឬលើសពីនេះក្នុងមួយម៉ែត្រគីប។ក្នុងលក្ខខ័ណ្ឌនេះ សាកល
លោកត្រូវតែរលាយ ដោយទំនាញស្រូបគ្នា រលាយចូលគ្នាក្នុងគំនួច
ខ្លាំងគ្មានដែនកំណត់់…រហូតទាល់់តែលោកធាតុទាំងអស់រលាយសព្វ
ចូលគ្នា ហើយផ្ទុះផូងហៅថា(Big Crunch) ហើយចាប់់ផ្ដើមសាកលលោក
មួយថ្មីទៀត ដែលអាចខុសស្រឡះពីសាកលលោកយើងបច្ចុប្បន្នដោយ
មានច្បាប់់ធម្មជាតិខុសប្លែកគ្នា។២. ប្រសិនជាសាកលលោក
មានដង់់ស៊ីតេ ក្រោមកំរិតខាងលើនេះ..នោះសាកលលោកនឹង
សន្លប់់បាត់់រហូត ក្នុងភពងងឹតខ្មៅ គ្មានពន្លឺគ្មានកំដៅ គ្មានភព គ្មាន
ផ្កាយ …មានតែកំអែល ឬកំទិចកំទីដែលបានសេសសល់់ពីសាកល
លោកដែលបានត្រូវខ្ទេចខ្ទី ដោយសារភ្លើង ហើយនៅតែលតល់់រហូត
ចឹងទៅគ្មានទីបញ្ចប់់។

មានមតិខ្លះថា សាកលលោកយើង នេះជាសាកលលោកមួយ..
ដែលមានដែនកំណត់់ …ប៉ុន្តែនៅក្រៅដែនកំណត់់មានសាកលោក
ផ្សេងៗទៀត(Other Universes)។តាមពិតនរណាគិតរឿងហ្នឹង
បើសិនជាសាកលលោកយើងនេះមានតែវត្ថុគ្មានវិញាណ?ប្រសិន
ជាសាកលលោកមានតែវត្ថុគ្មានវិញាណ…ក៏គ្មានអ្វីអស្ចារ្យហើយ
ក៏គ្មានន័យដែរ ព្រោះអ្វីដែលកើតមាន ត្រូវការមានអ្នកដឹង អ្នកមើល
ឬអ្នកឃើញ..ទើបចាត់់ថា របស់់នោះមាន របស់់នេះមាន។

ខ្ញុំចាប់់អារម្មណ៏នឹងរឿងអស់់ហ្នឹង..តែកាន់់តែចាប់់អារម្មណ៏ខ្លាំងឡើង
អំពីជីវិតដែលកើតមានក្រោយពីកំណើតនៃវត្ថុអត់់វិញាណ។ហេតុម្ដេច
យ៉ាងហ្នឹង បានជាសាកលលោកត្រូវការពេលវេលាយូរម្លឹងៗ ដើម្បីវាត
ទីលំហអស់់ហើយទើបអោយមានកំណើតវត្ថុមានវិញាណ?វត្ថុមានវិញាណ
ដែលត្រុវការមានជីវិត ត្រូវការស់់ ហើយនឹងត្រូវការស្លាប់់?ឬមួយមាន
វិញ្ញាណមុន ទើបកើតមានវត្ថុអត់់វិញ្ញាណដែលចាប់់កំណើតឡើង,តាម
ជំនឿវិទ្យាសាស្រ្ត,ពីបន្ទុះBig Bangតើជីវិត កើតមកដើម្បីអ្វី? តើជីវិត
ជាអ្វី​?តើជីវិតកើតបានឡើងដូចម្ដេច?នរណាឫអ្វីជាដើមហេតុនៃកំណើត
របស់ជីវិតសត្វលោក?ជីវិតសត្វលោកខ្លីណាស់់ធៀបនឹងជីវិតផ្កាយនីមួយៗ
ក្នុងសាកលោកយើងនេះ…គឺគិតទៅមិនបានមួយពព្រិចភ្នែកផង..កាល
ដែលដឹងថា ជីវិតផ្កាយនីមួយៗមានរយៈពេលដល់់ទៅរាប់់ពាន់់លានឆ្នាំ!។
ជីវិតសត្វលោកគឺខ្លីហើយនឹងបញ្ចប់់បាត់់ទៅក្នុងភពមិនស្គាល់់!ទាំងជីវិត
របស់់មនុស្សជាតិទាំងមូល ក៏ដូចជាខ្លីមួយពព្រិចភ្នែកដែរធៀបនឹងជីវិត
សាកលលោកយើងនេះ..ហើយយើងដឹងថាទោះជាមនុស្សលោកយើង
ខំប្រឹងថែរក្សាការពារខ្លួនឯងអោយរស់់មានតទៅអនាគតវែងឆ្ងាយយ៉ាង
ណាក៏ដោយ ក៏ ថ្ងៃណាមួយមិនយូរមិនឆាប់់នឹងរលាយបាត់់អស់់ទៅជា
មិនខានពីលើផែនដី។ប៉ុន្តែនឹងមានសត្វប្រភេទណាមកជំនួសមនុស្សលោក
យើងទេ?ប្រហែលជាគ្មានទេ!ទោះបីយ៉ាងណាគេជឿថាសាកលលោក
យើងនេះមានសត្វលោកផ្សេងដែលស្រដៀងឬខុសប្លែកពីយើង
ហើយមាននៅទីផ្សេងក្រៅពីប្រព័ន្ធព្រះអាទិត្យ ដែលប្រហែល
ជាជឿនលឿនហួសមនុស្សលោកយើងក្នុងផ្លូវនៃការវិវត្តិន៏។អនាគត
របស់់មនុស្សជាតិ បើវិទ្យាសាស្រ្តេជឿនលឿនធៀបបាននឹងវិទ្យាសាស្រ្ត
របស់់មនុស្សថាសហោះ ទើបអាចគេចចេញពីមហន្តរាយនៃប្រព័ន្ធ
ព្រះអាទិត្យបាន ដើម្បីផ្លាស់់លំនៅខានទៅរស់់នៅឋានភពថ្មី ឬ សាកល
លោកថ្មី ក្នុងសុបិនថ្មី ដែលអាចមានសំរាប់់សត្វលោក។ប៉ុន្តែ សាកលោក
យើងនេះ,តាមការយល់់ឃើញរបស់់វិទ្យាសាស្រ្ត,ប្រហែលមិនអមតៈទេ
ពីព្រោះដង់់ស៊ីតេនៃសាកលោកកាន់់តែស្ដើង ដោយសារថាសាកលោក
កំពុងរីកសាយធំខ្លំាងពេកគ្រប់់វិនាទី ហើយGalaxiesនៅឯខាងចុងព្រំ
ដែនកំណត់់ ធ្វើដំណើរលឿនអស្ចារ្យសឹងថាស្មើនឹងពន្លឺទៅហើយនោះ
បង្ហាញអោយឃើញថាសាកលលោកកំពុងរីកធំខ្លំាងណាស់់ នំាអោយ
សាកលលោកចុះខ្សោយដង់់ស៊ីតេ ហើយអាចនឹងឈប់់រីកធំ ហើយផ្ដល់់
ឱកាសអោយទំនាញសាកលលោកាចាប់់ផ្ដើមទាញស្រូបអស់់វត្ថុធាតុនៃ
សាកលោកអោយមកផ្ដុំចូលគ្នា ក្នុងមហាឡដ៏ក្ដៅដល់់អានន្នរួមគ្នាមួយ
ហើយនឹងផ្ទុះផាំងឡើង បង្កបង្កើតសាកលលោកមួយថ្មីទៀត ដែល
វិទ្យាសាស្រ្តហៅថាBig Crunch។ប៉ុន្តែ សាកលោកថ្មីទោះជាមានច្បាប់់
រូបវិទ្យាថ្មីមិនដូចសាកលលោកនេះក៏ដោយ ក៏នៅតែក្រោមច្បាប់់វត្ថុធាតិ
ដដែល មានន័យថាសត្វលោកចាប់់កំណើត ឈឺ ហើយ ស្លាប់់ និយាយ
អោយចំក្រោមច្បាប់់បង្កើត និងបំផ្លាញ Laws of Creation and
Destruction។តើ មានអ្វីមួយដែលអាចស្ថិតនៅក្រៅច្បាប់់នេះទេ?
មានអ្វីដែលមិនចេះ កើតមិនចេះស្លាប់់់ មិនចេះប្រែប្រួល មាននៅជាអាចិន្ត្រៃ
គឺនិយាយអោយចំ ស្ថិតនៅក្រៅលំហ និងពេលវេលា(space and time)។
ព្រះពុទ្ធស្វែងរកឋាននិព្វានហើយបង្រៀនមនុស្សលោកអោយទៅដល់់ឋាន
ហ្នឹងដោយខ្លួនឯង ដោយព្រះអង្គមិនអាចដឹកនំាបានក្រៅពីបង្រៀនទ្រឹស្ដី
របស់់ព្រះអង្គនូវមាគ៌ាទំាងប្រាំបីរបស់់ព្រះអង្គដើម្បីរំលត់់ទុក្ខ គឺទៅដល់់
ឋានអាចិន្ត្រៃមួយនោះគឺ ឋាននិព្វាន។រីឯព្រះយេស៊ូ ព្រះអង្គអាចដឹកនំា
មនុស្សលោកទៅដល់់ឋានហ្នឹងតែម្ដង នូវគ្រប់់សត្វលោកដែលជឿព្រះអង្គ
ហើយដើរតាមព្រះអង្គខុសពីព្រះពុទ្ធដែលបានត្រឹមប្រៀនប្រដៅមនុស្ស
លោកអោយចេះសង្រ្គោះខ្លួនឯងពីព្រោះខ្លួនឯងជាម្ចាស់់វាសនារបស់់
នឯងហើយទទួលខុសត្រូវនូវរាលលទង្វើរបស់់ខ្លួនឯងដាច់់ខាត។
សាសនាធំៗបង្រៀនអោយសុបិនឃើញចឹង…ហើយមិនតែប៉ុណ្ណោះ
តាមប្រវត្តិសាស្រ្តពីដើមរៀងមក ក៏មានការកត់ត្រាពីអព្ភូតហេតុផ្សេងៗ
ដែលអាចបង្ហាញប្រាប់់យើងថា សាកលលោកយើងនេះ ជាសាកលលោក
ធាតុមួយ ផ្សំផ្គុំពីលោកធាតុទំាងបួន គឺទឹក ដី ភ្លើង និងខ្យល់់
រឺបើតាមវិទ្យាសាស្រ្តថា ធាតុនៃសាកលលោកយើងនេះមានចំនួន
១១៨លោកធាតុរាប់់ពីលោកធាតុទីមួយគឺអ៊ីដ្រូហ្ស៊ែន(H) រហូតដល់់
លោកធាតុទី១១៨គឺUuo។ទោះបីយ៉ាងណា មហាទស្សនវិទូក្រិកម្នាក់់គឺ
លោកប៉្លាតុង ក៏ដូចជាលោកដេកាត,បីតានៃទស្សនវិជា្ជសម័យទំនើប,
ជឿថា វត្ថុធាតុ គឺវត្ថុធាតុ ឯព្រលឹងគឺព្រលឹងមានន័យថា ព្រលឹងមិនមែន
វត្ថុធាតុ ឯវត្ថុធាតុមិនមែនព្រឹលង គឺជាធាតុពីរផ្សេងគ្នា។ដូច្នេះហើយ
បានជាព្រះសង្ឃសម្ដេច ជួន ណាត ព្រះអង្គពន្យល់់ថា ឋានសួគ៌(ឋាននិព្វាន)
ជាឋានផ្សេងពីសាកលោកយើងនេះដោយព្រះអង្គប្រៀបធៀបសាកលលោក
យើងនេះដូចជាទឹក ពេលដែលត្រីសួរទៅអណ្ដើកថា គោកដូចម្ដេចទៅ
ហៅថាគោក? គៅកគឺទីទៃពីទឹក ជាធាតុពីរខុសគ្នាស្រឡះដែលត្រីមិន
អាចស្គាល់់បាន សូម្បីដឹងថាមានដើមឈើមានខ្យល់់ ក៏អត់់ដឹងដែរ។
ប៉ុន្តែសត្វអណ្ដើកដឹងបាន ពីព្រោះអាចរស់់នៅក្នុងទឹក ផង និងលើគោកផង។
រឿងនេះ ប្រៀបដូចជារឿងនិទានរបស់់លោកប្លាតុងមួយគឺរូងភ្នំរបស់់ប្លាតុង
(The cave of Plato) ជាឋានដែលសត្វលោកយើងនេះកំពុងរស់់នៅ
ហើយមិនដែលស្គាល់់ខាងក្រៅយ៉ាងម៉េចមកពីខ្លួនឯងកជាប់់នឹងច្រវាក់់់់
ហើយរស់់នៅស្គាល់់តែស្រមោលចំាងចូលពីខាងក្រៅ។ហើយលោកយល់់ថា
លោកគ្រូ សូក្រាត ជាអ្នកបានរួចខ្លួនពីច្រវាក់់ក ហើយបានចេញទៅក្រៅ
ឃើញការពិត ដល់់ត្រលប់់ចូលមកវិញ គេចំអកឡកឡឹយដាក់់រូបលោក
រហូតដល់់កាត់់ទោសប្រហារជីវិតលោក ដូច ព្រះយេស៊ូ ដែរ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s