ពាក្យ ទស្សនវិជ្ជា អានថាម៉េច?

តាមដែលខ្ញុំធ្លាប់់រៀនមក និងឮតគ្នាមកថា
ពាក្យ ទស្សនវិជ្ជា អានថា ទួសាណាក់់វិជា។ប៉ុន្តែដល់់ពេលនេះ
សាកមកបើកវចនានុក្រមខ្មែររបស់់សម្ដេចសង្ឃជួន ណាត ស្រាប់់តែ
អោយអានថា ទ័ស សៈន៉ៈ ទៅវិញ។ចឹងសូមសួរថាតើការអាន
ពាក្យ ទស្សនវិជ្ជា ថា ទួសសៈនៈ ត្រឹមត្រូវអត់់?ហើយចង់់ដឹងថាតើសព្វថ្ងៃខ្មែរយើងទូទៅ អានពាក្យ
ទស្សនវិជ្ជា ថា ទួសសៈនៈវិជា ឫក៏ ទ័សសៈន៉ៈវិជា?

4 responses to “ពាក្យ ទស្សនវិជ្ជា អានថាម៉េច?

  1. អាន​ថា ទស់ សៈ ណាក់ វិជា គឺ​អាន​តាម​របៀប​ខ្មែរ ។ ចន្លោះ ទ និង ស មាន​ស្រៈ​អ៊ ។ រសជាតិ អាន​ថា រស់ ជាត។ ជល​យាន​ អាន​ថា ជល់ លៈ​យាន។

    តាម​បែប​បាលី ចន្លោះ ទ និង ស គឺ​ស្រៈ អៈ គឺ ទស្សន- សរសេរ​សំរាយ​ជា ទៈ-សសៈ-នៈ-។ ដោយសារ​ ចន្លោះ​ស និង ្ស គ្មាន​ស្រៈ អៈ នោះ គេអាន​ថា ទៈស -សៈនៈ ដូច្នេះ ទ ដាក់​ស្រៈ​អៈ ប្រកប​នឹង ស ក្លាយ​ជា ទ័ស។ ​ហើយ​គេ​អាន​ថា ទ័ស សៈន៉ៈ – ។ ឧទាហរណ៍ពាក្យ​ផ្សេង​ទៀត ចលនា សរសេរ​ជា​សំរាយគឺ ចៈលៈនា អាន​ថា ចៈ ល៉ៈ ន៉ា ។ តែ​បើ​អាន​តាម​របៀបខ្មែរគឺ ចល់ ល៉ៈណា។

  2. ចឹងបើអានតាមការសរសេរប្រាប់់ក្នុងវចនានុក្រម ដូចជាមិនត្រូវម៉េចទេ?
    ពាក្យទស្សន ឫ ទស្សនវិជ្ជា ,តាមដែលធ្លាប់់អាន មក ,ខ្ញុំអាន តែ ទួស សៈ នៈ
    មិនដែលអាន ទៈ សៈនៈផង។

  3. ខ្ញុំ​គិត​ថា​ គួរ​អាន​តាម​សម្តេច​សង្ឃ​ជួន​ណាត​ ដើម្បី​មាន​ឯក​ភាព​គ្នា​ក្នុង​ការ​ប្រើប្រាស់​ភាសាជាតិ​យើង!
    J’esquere que vous etes d’accord avec moi!!:D

  4. Oui ,mais c`est dure de je changer d’habitude
    parce que presque tout le monde lit le mot ទស្សនវិជ្ជា
    de cette façon:ទួសសៈនៈet nonទៈសៈនៈ។
    ដូចជាពាក្យថា ទូរទស្សន៏ ដែលគេអាន ទស្សន៏ ចេញជាទួស
    ដែរ ព្រោះពាក្យទស្សន៍៏ គឺជាពាក្យរួមជាមួយពាក្យទស្សនៈគឺការមើល។
    ពាក្យ ទស្សនវិជ្ជាគេសរសេរចឹង ប៉ុន្តែមានអ្នកខ្លះ
    សរសេរ ទស្សនៈវិជ្ជា គឺអត់់មានចុចពីរទេខាងក្រោយ ន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s