គម្រោងបង្ហោះមនុស្សទៅកាន់ភពអង្គារក្នុងឆ្នាំ២០២២

ក្រុមបេសកម្ម Mars Oneរបស់ប្រទេសហូឡង់ដែលមិនរកប្រាក់ចំណេញ,
បានប្រកូកប្រកាស់រកអ្នកស្ម័គ្រចិត្តអោយដាក់ពាក្យជាបេក្ខជនដើម្បីធ្វើដំណើរ
ទៅភពអង្គារក្នុងឆ្នំា២០២២ដោយគ្មានវិលត្រលប់មកផែនដីវិញ តែគេអាចមើល
ឃើញការផ្សាយតាមកញ្ចក់ទូរទស្សន៍បាន។អ្នកទទួលបន្ទុកនៃក្រុមបេសកម្ម
Mars Oneបានពន្យល់ប្រាប់ថាការបង្ហោះមនុស្សទៅកាន់ភពក្រហម(ភពអង្គារ)
ដោយគ្មានវិលត្រលប់មកផែនដីវិញនឹងកាត់បន្ថយការចំណាយប្រាក់យ៉ាងក្រាស់
ក្រែលសំរាប់បេសកម្មលើកដំបូងបង្អស់។ការបង្ហោះមនុស្សទៅកាន់ភពអង្គារដោយ
គ្មានវិលត្រលប់នេះនឹងតម្រូវចំណាយប្រាក់ប្រមាណប្រាំមួយពាន់លានដុល្លារ។
អ្នកណាក៏អាចដាក់ពាក្យជាបេក្ខជនបានដែរ។លក្ខខ័ណ្ឌតែមួយសំរាប់បេក្ខជនគឺ
ត្រូវតែមានអាយុ១៨ឆ្នាំឡើងហើយចេះនិយាយភាសាអង់គ្លេសបានគ្រប់គ្រាន់។
ក្រុមអ្នកស្ម័គ្រចិត្តទំាងបួននៃបេសកម្មដំបូងបង្អស់នឹងទៅដល់លើភពអង្គារក្នុងឆ្នំា
២០២៣បន្ទាប់ពីធ្វើដំណើរអស់រយៈពេលប្រាំពីរខែមក។
លោកBas Lansdorp ដែលជាអ្នកបង្កើតក្រុមបេសកម្មMars Oneបានពន្យល់
ប្រាប់ថានឹងមានការថតផ្សាយតាមទូរទស្សន៍លើផែនដី កាលណាពួកគេទៅដល់
លើភពអង្គារហើយប្រឹងប្រែងធ្វើនិគមកិច្ច។លោកបានមានប្រសាសន៍ថាក្រុម
បេសកម្មMars Oneរហូតមកដល់ពេលនេះបានទទួលសារអេឡិចត្រូនិចចំនួន
១០​០០០ច្បាប់ហើយដែលមានប្រភពមកពីប្រទេសនានាលើពិភពលោកជាង
១០០ប្រទេស។ក្រុមបេសកម្មMars Oneត្រូវការអ្នកស្ម័គ្រចិត្តទំាងអស់ចំនួន២៤
នាក់ឬគិតជាក្រុមគឺ៦ក្រុមដែលមួយក្រុមៗមានគ្នា៤នាក់ហើយនឹងត្រូវធ្វើដំណើរ
បន្តបន្ទាប់គ្នារវាងរយៈពេល២ឆ្នាំទៅកាន់ភពអង្គារចាប់ផ្ដើមក្នុងឆ្នំា២០២២។
ប្រភពព័ត៌មាន៖

http://mediatv.divertissement.sympatico.ca/television/mars-one

ពន្លឺជះអតីតកាលចូលក្នុងបច្ចុប្បន្នកាល

តារាវិទូCarl Saganបានមានប្រសាសន៍ថាសង្កេតមើលលំហមេឃគឺក្រលេក
មើលទៅក្រោយ ឆ្ពោះទៅអតីតកាល។គឺលោកចង់ប្រាប់យើងថាពន្លឺជា
ភ្នាក់ងារបញ្ជូនរូបភាពនៃអ្វីៗទំាងអស់មកកាន់ភ្នែករបស់យើងទើបបានជា
យើងមើលឃើញ។ឧទារហណ៍ថាខ្ញុំមើលមកអ្នកដែលស្ថិតនៅ៣០០ម ឆ្ងាយពីខ្ញុំ ។
រូបភាពរបស់អ្នកដែលខ្ញុំមើលឃើញនោះបានធ្វើដំណើរតាមពន្លឺមកដល់ភ្នែក
របស់ខ្ញុំដោយប្រើរយ‍‍‍ៈពេល=300m/300 000 000m/s=0.0 000 001s
(តាមរូបមន្ត៖d=vtដែលdជាចំងាយដែលពន្លឺត្រូវធ្វើដំណើរគិតជាm,vជាល្បឿន
របស់ពន្លឺស្មើ300 000km/sហើយtជារយៈពេល(ពេលវេលា)ដែលពន្លឺត្រូវធ្វើ
ដំណើរគិតជាs)។ដូច្នេះរូបភាពរបស់អ្នកដែលខ្ញុំមើលឃើញជារូបភាពដែលបាន
កន្លងទៅអស់រយៈពេល0.0 000 001s(០,០​០០០​០០១វិនាទី)មានន័យថា
ជារូបភាពក្នុងអតីតកាល។ប៉ុន្តែដោយរយៈពេលនោះជារយៈពេលតូចល្អិតពេក
ទើបខ្ញុំឃើញរូបភាពរបស់អ្នកដូចជាភ្លាមៗតែម្ដង។ករណីនេះខុសពីល្បឿននៃសូរ
(340m/sក្នុងអាកាសនៅ15°c)ដូចក្នុងពេលដែលអ្នកបានឮសូរបុរសម្នាក់កាប់
ដើមឈើនៅឯវាលស្រែដោយមើលឃើញថាសូរមកដល់ត្រចៀកអ្នកក្រោយពីអ្នក
បានឃើញគាត់លើកពូថៅកាប់ដើមឈើ(មួយប៉ូក) គឺថារូបដែលអ្នកឃើញគាត់កាប់
ដើមឈើមួយប៉ូកនោះបានធ្វើដំណើរនូវល្បឿន300 000 000m/s រីឯសូរដែលអ្នក
បានឮនោះវិញវាធ្វើដំណើរមកកាន់អ្នកក្នុងល្បឿនតែ340m/sប៉ុណ្ណោះ។ល្បឿនខុស
គ្នាដូចមេឃនិងដីរវាងពន្លឺនិងសូរ នំាអោយអ្នកបានឃើញរូបភាព(ពេលពូថៅកំពុង
កាប់ដើមឈើ)មុនពេលអ្នកបានឮសូរ។ដើម្បីឃើញតួលេខច្បាស់យើងឧបមាថា
បុរសនោះស្ថិតនៅចំងាយ780mពីអ្នក ។អញ្ចឹង សូរ(មួយប៉ូក)ដែលគាត់កាប់ដើមឈើនោះ
នឹងមកដល់ត្រចៀកអ្នកដោយប្រើរយៈពេល=780m៖340m/s=2s(២វិនាទី)។រីឯពន្លឺ
ដែលបញ្ជូនរូបគាត់មកដល់ភ្នែកអ្នកនឹងប្រើរយៈពេល=780m៖300 000 000m/s=
0.0 000 026s។ដូច្នេះយើងឃើញថា អ្នកនឹងឮសូរក្នុងរយៈពេល២វិនាទី ហើយ
នឹងឃើញរូបភាពក្នុងរយៈពេលតែ០,០ ០០០​០២៦វិនាទីប៉ុណ្ណោះគឺភ្លាមៗមិនរង់
ចាំដល់រយៈពេលវិនាទីដើម្បីឮសូរនោះទេ។ដូចក្នុងករណីអ្នកឃើញផ្គរលាន់
រួចហើយទើបឮសូរវាគ្រហឹមរំពងឡើង។
សូមរំលឹកថាសូរមិនអាចធ្វើដណើរក្នុងសុញ្ញកាសបានដូចពន្លឺទេ មានន័យថា
ក្នុងលំហដែលគ្មានអាកាសគឺសូរមិនអាចរត់ពីកន្លែងមួយទៅកន្លែងមួយទៀតបាន
ឡើយ។ឥឡូវយើងក្រលេកមើលទៅក្នុងអវកាស(លំហ)វិញ…ក្នុងពេលយប់
មេឃស្រឡះមានពន្លឺព្រះច័ន្ទ អ្នកនឹងឃើញព្រះច័ន្ទភ្លឺថ្លា និងហ្វូងផ្កាយទំាងឡាយ
គ្រប់ទិសទីក្នុងផ្ទៃមេឃរាត្រី។រូបភាពព្រះច័ន្ទដែលអ្នកកំពុងសំឡឹងមើលនោះរត់
មកដល់ភ្នែកអ្នកតែក្នុងរយ‍‍‍‍‍ៈពេលជាងមួយវិនាទីប៉ុណ្ណោះពីព្រោះព្រះច័ន្ទនៅឆ្ងាយ
ពីផែនដីប្រមាណជា384 000km។ឯរូបភាពនៃផ្កាយទំាងឡាយដែលចំាងពន្លឺមក
ដល់ផែនដីត្រូវចំណាយរយៈពេលពីជាង៤ឆ្នំាឡើងទៅរហូតដល់ទៅរាប់រយ រាប់
ពាន់…រាប់លាននិងរាប់ពាន់លានឆ្នំា។
ក្នុងពេលថ្ងៃ នាព្រឹកព្រលឹមស្រាងៗឬពេលល្ងាច អ្នកនឹងឃើញព្រះអាទិត្យក្រហម
នៅឯជើងមេឃ(សូមកុំគន់មើលព្រះអាទិត្យពេលរះខ្ពស់,ខ្លាចខូចភ្នែក)។នៅសែន
ឆ្ងាយជាងព្រះច័ន្ទពីផែនដីយើងគឺប្រមាណ150 000 000km,ព្រះអាទិត្យជះពន្លឺទំរំា
មកដល់ផែនដីត្រូវប្រើរយៈពេល8នាទី។ដូច្នេះ រូបភាពនៃព្រះអាទិត្យដែលអ្នកកំពុង
គន់មើលនោះ គឺជារូបភាពរបស់ព្រះអាទិត្យកាលពី៨នាទីកន្លងទៅ មិនមែនជា
រូបភាពភ្លាមៗដែលអ្នកកំពុងមើលឃើញនោះទេ។
ឥឡូវ អ្នកក្រលេកមើលទៅក្នុងលំហក្នុងពេលរាត្រីមានផ្ទៃមេឃស្រឡះ អ្នក
នឹងឃើញហ្វូងផ្កាយឬហ្គាឡាក់ស៊ីដ៏ច្រើនស្អេកស្កះក្នុងគ្រប់ទិសទី។ផ្កាយ
ដែលនៅជិតផែនដីជាងគឹបំផុតមានឈ្មោះថាProxima Centauri ត្រូវប្រើ
វរយ‍ៈពេល4,22ឆ្នាំទើបអាចបញ្ជូនពន្លឺរបស់ខ្លួនមកដល់ផែនដី។ដូច្នេះ ផ្កាយ
Proxima Centauriដែលអ្នកមើលឃើញក្នុងពេលនេះ(បច្ចុប្បន្នកាល)គឺ
ជារូបភាពរបស់ផ្កាយនោះកាលពីជាងបួនឆ្នំាកន្លងទៅ មិនមែនជារូបភាព
ឥឡូវនេះទេ(ឩបមាថាឥឡូវនេះProxima Centauriកំពុងផ្ទុះ ដូច្នេះ អ្នក
មិនទាន់មើលឃើញផ្កាយនេះកំពុងផ្ទុះនៅឡើយទេ គឺអ្នកត្រូវរង់ចំារយៈពេល
៤,២២ឆ្នំាសិន ទើបអាចមើលឃើញបាន ពីព្រោះរូបភាពដែលផ្កាយProxima
Centauriកំពុងផ្ទុះនឹងប្រើរយៈពេល៤,២២ឆ្នំា ទើបរត់មកដល់ផែនដី)។នៅ
ឆ្ងាយបន្តបន្ទាប់ជាងផ្កាយProxima Centauriមានផ្កាយBernardនៅឆ្ងាយ
5,9ឆ្នំាពន្លឺ,Laland21185នៅឆ្ងាយ8,3ឆ្នាំពន្លឺ,Sirus(A,B)នៅឆ្ងាយ8,6
ឆ្នំាពន្លឺ,ហ្គាឡាក់ស៊ីAndromèdeនៅឆ្ងាយ២,៥លានឆ្នំាពន្លឺ…។
មួយឆ្នំាពន្លឺគឺជាចំងាយដែលពន្លឺធ្វើដំណើរក្នុងអវកាសអស់រយៈពេលមួយឆ្នំា
គឺal=365x24x3600x300 000=9 500ពាន់លានគ.ម)។
តារាវិទ្យាបានប្រាប់ផងដែរថា តាមពិតពន្លឺរបស់ព្រះអាទិត្យ(ផ្កាយ)បានត្រូវ
ផលិតនៅឯស្នូលព្រះអាទិត្យដែលជាឡនុយក្លេអ៊ែរឯណោះ។អញ្ចឹង,បើគិតតំាង
ពីឡផលិតពន្លឺ(គ្រាប់ពន្លឺphotons)នោះមក ពន្លឺព្រះអាទិត្យមិនមែនចំណាយ
រយៈពេល៨នាទីទើបធ្វើដំណើរមកដល់ផែនដីទេ គឺត្រូវប្រើរយៈពេលដល់ទៅ
30 000(បីម៉ឺន)ឆ្នំា8នាទីឯណោះទើបមកដល់ផែនដី ដោយសារថាគ្រាប់ពន្លឺ
(photons)ដែលចាកចេញជាកំាពន្លឺgammaពីស្នូលព្រះអាទិត្យត្រូវប៉ះទង្គិចជា
មួយនឹងគ្រាប់ឧស្ម័ន(particules de gaz)ហើយរាល់ពេលប៉ះទង្គិចម្ដងៗ
គ្រាប់ពន្លឺត្រូវបាត់បង់ថាមពលហើយបំបែកខ្លួនជាគ្រាប់ពន្លឺ(photons)ផ្សេងទៀត។
លុះទំរាំមកដល់លើផ្ទៃព្រះអាទិត្យ គ្រាប់ពន្លឺត្រូវចំណាយពេលដល់ទៅ30 000ឆ្នំា
ហើយបន្តដំណើរមកដល់ផែនដីត្រូវបន្ថែមរយ៉‍ៈពេល៨នាទីទៀត។
រូបខាងក្រោមនេះ បង្ហាញពីការប៉ះទង្គិចរបស់ពន្លឺចាប់ពីស្នូលព្រះអាទិត្យមក
ខាងលើផ្ទៃព្រះអាទិត្យ ហើយបន្តដំណើររហូតដល់ផែនដី៖
pâques2013 037

តោះ,ទៅលេងអនាគតកាល!

ច្បាប់ទំនាញសាកលមិនត្រឹមតែមានឥទ្ធិពលទៅលើវត្ថុធាតុនិងពន្លឺប៉ុណ្ណោះ
ទេវាថែមទំាងមានឥទ្ធិពលទៅលើពេលវេលាផងដែរ។ដើម្បីបង្ហាញភស្តុតាង
នេះគេបានបង្កើតនាឡិកាដែលដើរទៀងទាត់ដ៏អស្ចារ្យបំផុតមួយនៅក្នុងឆ្នំា
១៩៦០គឺរយៈពេល៥ឆ្នំាក្រោយពីលោកAlbert Einstein អ្នកប្រាជ្ញរូបវិទ្យា
បានទទួលមរណភាពទៅហើយ។នាឡិការនោះបានផ្ទៀងផ្ទាត់សម្មតិកម្មរបស់
លោក យ៉ាងដូច្នេះ៖នៅឯជាន់លើបង្អស់នៃអាគារដ៏ខ្ពស់មួយ នាឡិកាដើរលឿន
ជាងនៅឯខាងជាន់ខាងក្រោមផ្ទាល់ដី។នោះ គឺជាឥទ្ធិពលនៃច្បាប់ទំនាញដែល
ពន្យឺតពេលវេលា នៅជាន់ខាងក្រោមផ្ទាល់ដី ច្រើនជាងនៅឯជាន់លើបំផុត
នៃអាគារ។តើអ្នកយល់យ៉ាងណាដែរចំពោះសម្មតិកម្មនេះ?ឥទ្ធិពលនោះវា
មិនប៉ុន្មានទេ នៅលើភពផែនដី។ប៉ុន្តែប្រសិនជានៅលើភពផ្សេងមួយធំជាង
ផែនដីហើយមានទំនាញខ្លំាងជាង យើងនឹងឃើញថានាឡិកានោះនឹងដើរ
កាន់តែយឺតខ្លំាងជាងនៅលើផែនដីទៅទៀត។ចុះ ប្រសិនបើទំនាញនោះខ្លំាង
រកទីបំផុតគ្មានគឺដល់អនន្តដូចជានៅក្នុងរូងខ្មៅនៃអវកាស តើពេលវេលានឹង
ទៅជាយ៉ាងណា?ពេលវេលានឹងប្រែប្រួលយ៉ាងសម្បើម។ ចាប់ផ្ដើមតំាងពីមាត់
រូងខ្មៅទៅរហូតដល់ខាងក្នុងរូងខ្មៅ អ្នកនឹងឃើញថាពេលវេលាដើរយឺតមែនទែន
(ធៀបទៅនឹងពេលវេលានៅផែនដី,តែដើរធម្មតាចំពោះអ្នកដែលស្ថិតនៅក្នុង
រូងខ្មៅនោះ))គឺថារយៈពេលតែមួយវិនាទីប៉ុណ្ណោះស្មើនឹងរយៈពេលមួយនាទី,
មួយម៉ោង,មួយថ្ងៃ,មួយខែ មួយឆ្នំា…នៅលើផែនដី ។ប៉ុន្តែ នៅក្នុងរូងខ្មៅ
ពេលវេលានឹងកាន់តែដើរយឺតខ្លំាងរហូតទាល់តែឈប់មាន(កុំភ្លេច៖ពេលវេលា
ឈប់មានឬរលាយបាត់ក៏មកពីលំហក្នុងរូងខ្មៅឈប់មានដែរ)។ប្រសិនជាអ្នក
អាចចេញផុតពីពេលវេលានិងលំហដូចក្នុងរូងខ្មៅនោះ ជីវិតអ្នកដូចចូលមកក្នុង
អនាគតកាលខាងមុខយ៉ាងឆ្ងាយ ហើយអាចឃើញសត្វលោក​ភព និងផ្កាយទំាង
ឡាយចេះតែកើត ចាស់ ឈឺ​ស្លាប់ជាបន្តបន្ទាប់គ្នាតទៅមុខជានិច្ច។
មានផ្លូវមួយទៀតដែលអាចនំាទៅកាន់អនាគតកាលបាន៖ប្រសិនជាមានយានអវកាស
មួយដឹកនំាអ្នកក្នុងល្បឿននៃពន្លឺ ហើយការធ្វើដំណើរក្នុងយាននេះគ្មានឩបសគ្គអ្វី
ទេ គឺអ្នកកំពុងធ្វើដំណើរទៅកាន់អនាគតកាលហើយ!យានជំនិ‍‍‍ៈអវកាសរបស់
អ្នកដែលហោះនូវល្បឿននៃពន្លឺនោះ គឺកំពុងបុកទំលុះផ្ទៃអវកាស(ខួងទៅជារូងខ្មៅ)
ហើយជ្រែកចូលទៅក្នុងអនាគតកាលតែមួយឆ្នំាឬពីរឆ្នំា(ផ្ទៀងមើលទ្រនិចនាឡិកា
ដែលអ្នកពាក់នៅកដៃរបស់អ្នកឃើញថាដើរដូចធម្មតា ប៉ុន្តែយឺតកាន់តែយឺតជាទីបំផុត
បើធៀបទៅនឹងពេលវេលានៅផែនដី) រហូតឃើញថាមួយម៉ោងឬមួយនាទីយូរដូចជា
មួយឆ្នំាផែនដីអញ្ចឹង!)រួចលុះពេលវិលត្រលប់មកផែនដីវិញ,អ្នកនឹងបានមកចាប់ថើប
ចៅទួត ចៅលា…របស់អ្នកទំាងអស់។ឯរូបអ្នកនៅវ័យដូចដើមគឺដូចនៅពេលអ្នករៀប
ចាកចេញដំណើរក្នុងយានអវកាសដែលហោះស្មើឬសឹងស្មើល្បឿនពន្លឺ(300 000km/s)នោះ។



អត្ថបទ អវកាសនិងពេលវេលា៖

http://sambatt.wordpress.com/2013/03/03/

អត្ថបទ អ្វីមួយមិនអាចរលាយជាសូន្យបានទេ៖

http://sambatt.wordpress.com/2012/10/06/

អត្ថបទ កើត=ស្លាប់៖

http://sambatt.wordpress.com/2010/12/03/

អត្ថបទ ឯណាបច្ចុប្បន្នកាល?៖

http://sambatt.wordpress.com/2011/03/11/

អត្ថបទ ជឿឬមិនជឿ ការពិតនៅតែជាការពិត៖

http://sambatt.wordpress.com/2011/11/06/

កំសាន្តចំរៀងខ្មែរលើ




កំសាន្តចំរៀងខ្មែរកណ្ដាល




កំសាន្តចំរៀងខ្មែរក្រោម




អវកាសនិងពេលវេលា

អវកាសគឺលំហ រីឯពេលវេលាគឺចំនួននៃចលនារបស់ភពឬវត្ថុ។ប៉ុន្តែពេលវេលា
គ្រាន់តែមានឡើងដោយការសន្មត់របស់់មនុស្សប៉ុណ្ណោះ ពីព្រោះមនុស្ស
សន្មត់វាជាចំនួនចលនានៃភពដូចជាថាចលនានៃផែនដីវិលមួយជុំវិញខ្លួនឯង
រាប់ថាមួយថ្ងៃហើយមួយជុំវិញព្រះអាទិត្យរាប់ថាមួយឆ្នំាគឺមួយឆ្នំាផែនដី។ប្រសិន
ជាយើងនៅលើភពអង្គារដែលវិលជុំវិញខ្លួនឯងមួយជុំស្មើនឹងមួយថ្ងៃដែរនោះ
(២៤,៦៣ម៉ោង) ត្រូវវិលជុំវិញព្រះអាទិត្យមួយជុំដោយប្រើរយៈពេលជិតពីរឆ្នំា
ផែនដី(៦៨៧ថ្ងៃ)។ដូច្នេះ យើងឃើញថាមនុស្សយកផែនដីជាគោល
ដើម្បីវាស់ពេលវេលា ។
ពេលវេលាមិនមានមកពីធម្មជាតិទេ ព្រោះមនុស្សជាអ្នកកំណត់វាទៅតាម
ចលនាវិលជុំវិញខ្លួនឯងនិងជុំវិញព្រះអាទិត្យរបស់់ភពផែនដី ។សមដូច
គំនិតយល់ឃើញរបស់ទស្សនវិទូឥណ្ឌាម្នាក់គឺលោកPatanjaliក្នុង
សតវត្សទី២នៃគ.ស បានពោលថាអតីតកាល បច្ចុប្បន្នកាលនិងអនាគតកាល
មិនមានឡើយ។អ្វីទំាងអស់ស្ថិតនៅក្នុងខណៈជាមួយគ្នា(passé,présent
et futurn’existent pas.Tout arrive au même instant.)។
បើអញ្ចឹង មានតែអវកាស(លំហ)ទេដែលមាន?ដូចដែលយើងគ្រប់់គ្នា
ឃើញជាក់់នឹងភ្នែកស្រាប់់ហើយនោះ គឺថាគ្រប់់ភពឬវត្ថុធាតុមានវត្តមាន
ក៏ដោយសារមានលំហដែលខ្លួនអាចតំាងទីនៅហើយអាចធ្វើចលនាបាន។
បើគ្មានលំហនោះភពឬវត្ថុទំាងឡាយនឹងគ្មានវត្តមានឡើយព្រោះគ្មាន
ទី(ចំហ)សំរាប់តំាងនៅ។ទោះបីយ៉ាងណា បើតាមតារាវិទូ Carl Sagan
បានមានប្រសាសន៍ថា៖អវកាសនិងពេលវេលាមិនអាចបំបែក
ពីគ្នាបានឡើយ។គន់មើលលំហ គឺងាកមើលទៅក្រោយ,ទៅអតតីកាល។
(Espace et temps sont indissociables.Observer l’espace,
c’est regarder en arrière,ver le passé.)។គឺថាមិនអាចមានលំហ
ដែលគ្មានពេលវេលាហើយមិនអាចមានពេលវេលាដែលគ្មានលំហឡើយ ។
លំហ គឹត្រូវមានអ្វីមួយ ដែលចំាបាច់់ត្រូវតែមានចលនា(គ្មានវត្ថុណា
ក្នុងសាកលលោកនេះដែលមិនធ្វើចលនាឡើយ៖ផែនដីធ្វើចលនាជុំវិញ
ខ្លួនឯង និងជុំវិញព្រះអាទិត្យ ។ឯចំណែកព្រះអាទិត្យក៏ធ្វើចលនាដែរគឺ
វិលជុំវិញខ្លួនឯងហើយវិលជុំវិញស្នូលហ្គាឡាក់់ស៊ីមហាវិថីទឹកដោះ
ហើយហ្គាឡាក់ស៊ីមហាវិថីទឹកដោះដូចហ្គាឡាក់ស៊ីរាប់ពាន់់លាន
ដទៃទៀតដែរ ធ្វើដំណើរកាន់តែឃ្លាតពីគ្នាហើយជ្រៅទៅៗក្នុងលំហ
សាកលលោកដែលចាប់កំណើតមកពីបន្ទុះBig Bang តំាងពីរយៈកាល
ប្រមាណ១៥ពាន់លានឆ្នាំកន្លងទៅ។ដូច្នេះ យើងឃើញថាក្នុងសាកលោក
អ្វីៗទំាងអស់ត្រូវតែមានចលនាឬកំរើកដោយសារតែវត្តមាននៃអវកាស
នេះឯង។ឯចំណែកពេលវេលាអាចសន្មត់ដូចជាស្រមោលនៃចលនាទៅចុះ
ដូចជាស្រមោលយើងអន្ទោលតាមប្រាណយើងចឹងដែរ។ទោះយ៉ាងណាក្ដី
លំហនិងពេលវេលាគឺដូចជាអ្វីទទេសុទ្ធសាធ ប្រសិនជាគ្មានភព,ធូលី និង
ឧស្ម័នក្នុងសាកលោកទំាងមូលទេនោះ។តាមទ្រឹស្ដីវិទ្យាសាស្រ្តថា
សាកលលោកបានចាប់់ផ្ដើមពីបន្ទុះBig Bangដែលខណៈមុនផ្ទុះ មិនមាន
លំហនិងពេលវេលាឡើយគឺថាលំហ=0.000 m³រីឯពេលវេលា=0.00 sec។
(គួរអោយឆ្ងល់ណាស់ បើដំបូងឡើយគ្មានលំហ តើមានអ្វីទៅ?តើអ្វីមួយអាច
ផ្ទុះបានដែរ បើគ្មានលំហ?ពេលកំពុងផ្ទុះBig Bang,តើមានអ្វីនៅហ៊ុំព័ទ្ធ
ជុំវិញBig Bang?។រួចហើយដោយសារបន្ទុះBig Bang ក៏ចាប់់ផ្ដើមពង្រីកលំហ
ដោយវត្តមាននៃលោកធាតុដែលចាប់់ផ្ដើមមានចលនាឡើង នំាអោយ
ពេលវេលាក៏ចាប់់កំណើតឡើងដែរ។យោងតាមទ្រឹស្ដីរបស់់អ្នករូបវិទ្យាគឺលោក
Albert Einsteinសាកលលោកយើងនេះស្ថិតនៅក្នុងអវកាសដែលមានបួន
ទំហំ(4dimensions=3D+temps,ហៅថាespace-time)ដែលបង្ហាញយើង
អោយស្គាល់់ទ្រឹស្ដីនៃរឺឡាទីវិតេ ហ៊្សេណេរ៉ាល់(relativité générale)
ដែលបោះពុម្ពផ្សាយក្នុងឆ្នំា១៩១៥។
ចំពោះលោកEinstein លំហគឺដូចជាអ្វីមួយដែលមិនមែនទទេឡើយបានន័យ
ថាវាជាអ្វីមួយដែលមើលពុំឃើញប៉ុន្តែអាចស្រុតឬខូចទ្រង់់ទ្រាយបានដោយសារ
វត្តមាននៃវត្ថុធាតុ។ដើម្បីយល់់ពីគំនិតនេះ យើងគ្រាន់តែគិតថាវាជាពូកគ្រែ
មួយដែលគេដាក់់បាល់់ទំហំចំរុះមួយចំនួនហើយពូកនោះវាស្រុតរាក់់ឬជ្រៅ
ដោយសារបាល់់ទំាងនោះមានទំហំនិងទំងន់់ខុសៗគ្នា បានន័យថាបាល់នីមួយៗ
ស្រុតលើពូកអាស្រ័យដោយទំហំនិងទំងន់របស់់វា ហើយទីស្រុតនោះដូចជា
ក្រហូងមានបាតរាក់់មួយ។ប្រសិនជាមានបាល់តូចណាមួយមកក្បែរក្រហូង
នោះ វានឹងរមៀលចូលទៅក្នុងក្រហូងនោះភ្លាមគ្មានបង្អង់ឡើយ។នេះហើយ
គឺជាច្បាប់នៃទំនាញរបស់ភពនីមួយៗក្នុងសាកលលោកយើងនេះ។នៅក្បែរ
ទីជុំវិញនៃម៉ាស់ធំៗ,espace-temps(លំហ-ពេលវេលា)ត្រូវខូង(ផត)ខ្លំាង
ហើយមានឥទ្ធិពលលើចលនានៃម៉ាស់់តូចៗដែលនៅជុំវិញព្រមទំាងពេលវេលា
ផងដែរ។ក្រហូងវានឹងកាន់់តែជ្រៅកាលណាបាល់លើពូកកាន់់តែធ្ងន់់ទៅៗ។
ប្រសិនជាបាល់់នោះ ធ្ងន់់ខ្លាំងពេកវានឹងទំលុះពូកនំាអោយបានជាអណ្ដូង(ប្រហោង)
ខ្មៅមួយដែលគ្មានបាត ឯបាល់នោះក៏បាត់់ស្រមោលទៅដែរ ។នេះគឺជាអាថ៌កំបំាង
ដ៏ធំមួយរបស់់ធម្មជាតិ។ប៉ុន្តែចំពោះលំហ(អវកាស)វិញ គឺបាល់់មិនមែននៅ
លើពូកទេគឺត្រូវនៅក្នុងពូក បានន័យថានៅក្នុងលំហហើយអណ្ដែតដោយធ្វើ
ចលនាប្រៀបដូចជាត្រីហែលក្នុងទឹក មិនដែលហែលលើទឹកឡើយ។ចំពោះ
ត្រី,ទឹកគឺជាលំហដែលទ្រទ្រង់វត្តមាននិងចលនារបស់់វា ក៏ដូចជាលំហ
ដែលទ្រទ្រង់វត្តមាននិងចលនានៃផ្កាយនានាក្នុងសាកលលោកដូច្នោះដែរ។
ជាការអស្ចារ្យណាស់់ ដែលមិនដូចជាការគិតស្មានថាលំហគ្រាន់់តែជាលំហ
ទទេសុទ្ធសាធនោះ ប៉ុន្តែវាជាអ្វីមួយយ៉ាងដែលយើងមើលមិនឃើញ ហើយ
អាចទំលុះជាប្រហោងខ្មៅបានដោយចលនាជាគំនួចនៃផ្កាយមួយដែលមានទំងន់់
និងកំដៅដល់់អនន្តហើយដែលស្រូបលោកធាតុនានានិងពន្លឺក្នុងបរិវេណ
យ៉ាងត្របាញ់។តារាវិទូគិតថាគំនួចត្របាញ់នេះគឺជារន្ធ(ខ្យល់់)មួយនំាចេញទៅ
កន្លែងផ្សេងក្នុងសាកលលោកនេះឬក៏លំហរបស់សាកលលោកមួយទៀត។



អត្ថបទ អ្វីមួយអាចរលាយជាសូន្យបាន៖

http://sambatt.wordpress.com/2012/10/06/

អត្ថបទ Stephen Hawkingថាព្រះមិនបានបង្កើតសាកលលោកទេ៖

http://sambatt.wordpress.com/2010/09/03/

អត្ថបទ ឯណាបច្ចុប្បន្នកាល?៖

http://sambatt.wordpress.com/2011/03/11/

អត្ថបទ ជឿឬមិនជឿ?ការពិតនៅតែជាការពិត៖

http://sambatt.wordpress.com/2011/11/06/